ជាតិ
សុវត្តិភាព ចរាចរណ៍
៤នាក់ស្លាប់ក្នុងរថយន្តLEXUS ដែលបុកជាមួយរថយន្តដឹកប្រេង នៅកោះកុង
× គ្រោះថ្នាក់ចរាចរណ៍ រថយន្តឡិចស៊ីស ៤៧០ បុកជាមួយរថយន្តដឹកប្រេងក្រុមហ៊ុន PTT បានបណ្ដាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅលើផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃទី២៨ខែមេសានេះ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ។
ការឲ្យដឹងបឋម គឺខាងរថយន្តឡិចស៊ីសមានមនុស្សស្លាប់ចំនួន ៤នាក់ ខណៈខាងរថយន្តដឹកប្រេងមានមនុស្សរងរបួសធ្ងន់២នាក់។ នេះបើតាមលោក អ៊ំ សោភ័ណ្ឌ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តកោះកុង ដែលត្រូវបានស្រង់សម្ដីដោយគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com