កីឡាជាតិ
ជាតិ
យុវជន​កម្ពុជា ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ពាន​ស្តេច​ព្រុយ​ណេ ក្រោយ​ឈ្នះ​សិង្ហ​បុរី ១-០
30, Apr 2018 , 9:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​កីឡាករ​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា បាន​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​មិត្តភាព 2018 Hassanal Bolkiah Trophy ក្រោយ​ឈ្នះ​សិង្ហ​បុរី ១-០ ។ លទ្ធផល​នេះ​បាន​លុបលាង​ការខកចិត្ត ក្រោយ​ចាញ់​ឡាវ ២-១ នៅ​នាទីចុងក្រោយ​នា​ជំនួប​កាលពី​ថ្ងៃទី​២៨ ខែមេសា​។​



​សុះ ស៊ូ​ហា​ណា ដែលជា​សមាសភាព​កីឡាករ​លើស​អាយុ​នៅក្នុង​ក្រុម បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ពាក់កណ្តាល​តង់​ទីមួយ ក្រោយ​បាល់​ផ្លាត​ចេញពី​ដៃ​អ្នកចាំទី​សិង្ហ​បុរី​។ ស៊ូ​ហា​ណា ក៏​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​នាំមុខ នា​ជំនួប​ជាមួយ​ឡាវ​ផងដែរ ក្រោយ​កម្ពុជា​របូត​ពីរ​គ្រាប់​ជា​បន្តបន្ទាប់​វិញ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ សិង្ហ​បុរី នៅតែ​ជា​ក្រុម​លេខ​មួយ​លើ​តារាង​ក្នុង​ពូ​ល B ដោយសារតែ​ពួកគេ​បាន​យកឈ្នះ​ឡាវ​រហូតដល់​ទៅ ៥-១ នា​ជំនួប​បើកឆាក​។​

© រក្សាសិទ្ធិដោយ thmeythmey.com