ជាតិ
រចនាសម្ព័ន្ធ​ព្រឹទ្ធសភា​នីតិកាល​ទី​៤
01, May 2018 , 10:59 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក នៃ ប៉េណា សម្តេច សាយ ឈុំ និងលោក ទេព ងន។ រូបពីព្រឹទ្ធសភា
ពីឆ្វេងទៅស្តាំ៖ លោក នៃ ប៉េណា សម្តេច សាយ ឈុំ និងលោក ទេព ងន។ រូបពីព្រឹទ្ធសភា
ដោយ:
​ភ្នំពេញ​៖ រចនាសម្ព័ន្ធ និង​ក្បាលម៉ាស៊ីន​ដឹកនាំ ក្នុង​ស្ថាប័នព្រឹទ្ធសភា ក្នុង​នីតិកាល​ទី​៤​នេះ បានរៀបចំ​រួចរាល់​អស់ហើយ​។ រចនាសម្ព័ន្ធ​ថ្មី​នេះ បានរៀបចំ​ឡើង តាមរយៈ​កិច្ចប្រជុំ​ចំនួន​២​លើក​កន្លងមក បន្ទាប់ពី​បញ្ចប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​។



​សម្ដេច សាយ ឈុំ ត្រូវបាន​សមាជិក​ព្រឹទ្ធសភា បោះឆ្នោត​ឲ្យ​បន្ត​ធ្វើជា​ប្រធាន​។ ឯ​លោក នៃ ប៉េ​ណា ជាប់​ជា​អនុប្រធាន​ទី​១ ហើយ​លោក ទេព ង​ន ជាប់​ជា​អនុប្រធាន​ទី​២​។
​តួនាទី​ជា​អគ្គលេខាធិការ​ព្រឹទ្ធសភា នៅតែ​បាន​ទៅលើ​លោក អ៊ុំ សា​រឹទ្ធ និង​អគ្គលេខាធិការរង​ទាំងពីរ បាន​ទៅលើ​លោក ឡោក ឆាយ និង​លោក ផន សុ​គីម​។ តំណែង​ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការរង គឺ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​។

​ប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​១០​នៃ​ព្រឹទ្ធសភា រួមមាន​៖
១. គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​បណ្ដឹង និង​អង្កេត (​លោក យ៉ង់ សែម ជា​ប្រធាន លោក ខៀវ មុត អនុប្រធាន លោក ណាំ ទុំ លេខាធិការ លោក ថុង ច​ន់ និង​លោក ជឹម លាវ សមាជិក​)
២. គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម (​លោក ជា ជេ​ដ្ឋ ជា​ប្រធាន លោក ឈួន ឡេង លោក គិ​ន ណែ​ត លេខាធិការ លោក ហេង បូរ៉ា និង​លោកស្រី ឱ សុខុម សមាជិក​)
៣. គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន (​លោក ម៉ុង រិទ្ធី ជា​ប្រធាន លោក ចាន់ ណា​រ៉េត អនុប្រធាន លោក ជុំ វង លេខាធិការ លោក ច្រឹង គឹម​ស្រ៊ា​ន និង​លោក លី សារី សមាជិក​)
៤. គណៈកម្មការ​មហាផ្ទៃ ការពារជាតិ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​មុខងារសាធារណៈ (​លោក សុខ ឥសាន ជា​ប្រធាន លោក ប៉ុល លឹម អនុប្រធាន លោក អន ស៊ុំ លេខាធិការ លោក សត ណា​ឌី និង​លោក មួង ប៉យ សមាជិក​)
៥. គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន (​លោកស្រី ទី បូរ៉ា​ស៊ី ជា​ប្រធាន លោក ឈិ​ត គឹម​យា​ត អនុប្រធាន លោក ឆាយ វណ្ណា លេខាធិការ លោកស្រី ឃួន ឃុន​ឌី និង​លោកស្រី ជា ច័ន្ទ​ទេវី សមាជិក​)
៦. គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ (​លោក អ៊ុក ប៊ុន​ឈឿន ប្រធាន  លោក អាយ ខន អនុប្រធាន លោក គឹម ធា លេខាធិការ លោក អ៊ុក គង់ និង​លោក ស្រី បេន សមាជិក​)
៧. គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និង​ទេសចរណ៍ ( លោក ម៉ុម ជឹម​ហ៊ុយ ប្រធាន លោក ម៉ាន់ ឈឿន អនុប្រធាន លោកស្រី ស៊ឹង ស៊ី​យុ​ត លេខាធិការ លោក ឈើ​យ ចាន់ណា និង​លោក សុខ យា​ត សមាជិក​)
៨. គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវ​និតិ​សម្បទា ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការនារី (​លោកស្រី មាន សំអាន ជា​ប្រធាន លោក ប្រាក់ ចំរើន អនុប្រធាន លោកស្រី មុំ សណ្តាប់ លេខាធិការ លោក ទេព យុ​ទ្ធី និង​លោក សាយ បូ​រិ​ន សមាជិក​)
៩. គណៈកម្មការ​សាធារណការ ដឹកជញ្ជូន អាកាសចរណ៍​ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម​រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ (​លោក គង់ សារាជ ជា​ប្រធាន លោក ម៉ែន ស៊ី​ផាន់ អនុប្រធាន លោក ទឹម ផន លេខាធិការ លោក ញ៉ែម សាម៉ន និង​លោកស្រី ស៊ី វណ្ណ​ថា សមាជិក​)
១០. គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើរ​ពុករលួយ (​លោក ម៉ម ប៊ុននាង ជា​ប្រធាន លោក ហែម ខន អនុប្រធាន លោក ឡាន់ ឆន លេខាធិការ លោក សួន លន់ និង​លោកស្រី ឯម ផលា​មុនី សមាជិក​)​។​

​នីតិកាល​កន្លងមក លោក ម៉ម ប៊ុននាង ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​។ ប៉ុន្តែ​តួនាទី​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ថ្មី មិនទាន់​ជ្រើសរើស​នៅឡើយ​ទេ​។ 
​លោក ម៉ម ប៊ុននាង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​ជ្រើសរើស​អ្នកនាំពាក្យ នៅពេល​ខាងមុខ​»​។​

​សមាជិក​ព្រឹទ្ធសភា​ក្នុង​នីតិកាល​ទី​៤​នេះ មាន​៦២​រូប ដោយ​ក្នុងនោះ ៥៨​រូប ដែល​សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា កើតឡើង​ពី​ការបោះឆ្នោត​អសកល និង​២​រូប ត្រូវបានចាត់តាំង​ដោយ​ព្រះមហាក្សត្រ ហើយ​២​រូប​ទៀត ត្រូវបាន​ជ្រើសតាំង​ដោយ​រដ្ឋសភា​៕


Tag:
 នយោបាយ​
  ព្រឹទ្ធសភា​
  រចនាសម្ព័ន្ធ​
  សាយ ឈុំ
© រក្សាសិទ្ធិដោយ thmeythmey.com