ជាតិ
សង្គមជាតិ
រន្ទះបាញ់ឆ្លងអគ្គិសនីឆេះផ្ទះមួយខ្នងក្នុងបរិវេណទីលានកូនហ្គោលអង្គរ រូបភាព៖ ស្នងការនគរបាលជាតិ
× សៀមរាប៖ មានការករណីឆ្លងអគ្គិសនីកើតឡើងមកពីរន្ទះបាញ់ ធ្វើឱ្យមានអគ្គិភ័យមួយដែលបណ្ដាលឱ្យឆេះផ្ទះមួយខ្នង ក្នុងបរិវេណទីលានកូនហ្គោលអង្គរ នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប។ ហេតុការណ៍នេះបានកើតឡើងនៅអំឡុងម៉ោងប្រមាណ ៥រសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។
អគ្គិភ័យបានត្របាក់ឆេះទាំងស្រុង នូវផ្ទះមួយខ្នងក្នុងបរិវេណទីលានកូនហ្គោលអង្គរ ស្ថិតក្នុងភូមិរកាធំ សង្កាត់ស្រង៉ែសង្កាត់ ក្រុងសៀមរាប។ ហេតុការណ៍ឆេះភ្លាមៗ និងមានទ្រុងទ្រាយខ្លាំង ធ្វើឱ្យអាជ្ញាធរមិនអាចជួយសង្គ្រោះទាន់ពេលវេលា។
ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងនគរបាលខេត្តសៀមរាបទទួលបន្ទុកផ្នែកគ្រប់គ្រងអគ្គិភ័យ បានថ្លែងឱ្យដឹងថា ផ្ទះកើតហេតុមានទំហំ ៩x១០ ម៉ែត្រ ហើយមូលហេតុបណ្ដាលមកពីឆ្លងចរន្តដោយសាររន្ទះបាញ់។ លោកបន្ថែមថា ក្នុងប្រតិបត្តិការនេះ កម្លាំងរបស់ស្នងការបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង ក្នុងនោះរថយន្តពីស្នងការចំនួន ៥គ្រឿង។
នៅរសៀលថ្ងៃទី៣ ឧសភានេះដែរ មានករណីរផ្គរ រន្ទះ ដែលបានបណ្តាល្យរន្ទះបាញ់ស្លាប់បុរសម្នាក់នៅវាលស្រែ ដែលស្ថិតនៅភូមិបឹង សង្កាត់ជ្រាវផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com