សិល្បៈអន្តរជាតិ
អន្តរជាតិ
Céline Dion ចេញ​បទ «Ashes» ដ៏​ពីរោះ​មុន​ដំណើរ​មកកាន់​អាស៊ី​ប៉ាស៊ីហ្វិក​
04, May 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា


​ធីតា អន្តរជាតិ តារា​អន្តរជាតិ (​)
​ទៅតាម​ការសន្យា​តារាចម្រៀង​កាណាដា Celine Dion បានចេញ​បទ​ចម្រៀង​ថ្មី​មួយ​ជា​ភាសា​អង់គ្លេស​ដែលមាន​ចំណងជើង​ថា «Ashes» ។ បទ​នេះ ត្រូវបាន​ច្រៀង​សម្រាប់​ខ្សែភាពយន្ត​វីរបុរស «Deadpool 2» ដែល​គ្រោង​ចាក់​បញ្ចាំង​នៅ​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃទី​១៨ ខែឧសភា​។​

​វត្តមាន​របស់ Celine Dion ដែល​ឈានចូល​វ័យ​៥០​ឆ្នាំ បានផ្តល់​នូវ​ការភ្ញាក់ផ្អើល និង​រីករាយ​យ៉ាងខ្លាំង​សម្រាប់​ក្រុម​អ្នកគាំទ្រ នៅ​ដំណើរ​របស់​តារាចម្រៀង​រូបនេះ ក្នុង​វេទិកា​តន្ត្រី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​នៅ​ចន្លោះ​ពី​ខែមិថុនា ដល់​ខែសីហា ខាងមុខ Celine នឹងមាន​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​មមាញឹក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ចាប់ផ្តើម​ពី​ក្រុង​តូ​ក្យូ បន្តទៅ​ក្រុង​ម៉ា​កាវ សិង្ហ​បុរី ហ្សា​ការ​តា តៃប៉ិ ម៉ានីល បាងកក ស៊ីដនី Brisbane, Perth, មែ​ល​ប៊​ន និង Auckland៕

​សូម​ទស្សនា​ឃ្លី​ប​ចម្រៀង​ដូចខាងក្រោម​៖




Tag:
 ចម្រៀង​
  Celine Dion
© រក្សាសិទ្ធិដោយ thmeythmey.com