ជាតិ
អ្នកប្រើប្រាស់​សង្គម ប្រតិកម្ម​លើ​យុវតី​ម្នាក់​ដែល​បង្ហោះ​សកម្មភាព​ចំអិន​សត្វព្រៃ
09, May 2018 , 3:37 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់ បានទាមទារ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច តាម​ស្រាវជ្រាវ លើ Youtube ដែលមាន​ឈ្មោះថា Natural Life TV ដោយ​គណនី​នេះ បង្ហោះ​ពី​សកម្មភាព​យុវតី​វ័យក្មេង​ម្នាក់​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទៅ​ចម្អិន​អាហារ​។​



​បង្កើតឡើង​តាំងពី​ខែសីហា ឆ្នាំ​២០១៦ ប៉ុន្តែ​គណនី Youtube ដែលមាន Subscribers ជិត​២​ម៉ឺន [​គិត​ត្រឹម​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨] ទើបតែ​បង្ហោះ​ឃ្លី​ប​វីដេអូ ជា​បន្តបន្ទាប់​នា​រយៈពេល​១​ខែ​ចុងក្រោយ​។ Natural Life TV ដែល​គេ​ជឿថា បង្កើតឡើង​ដើម្បី​រក​ចំណូល​ពី Youtube នេះ បាន​អះអាងថា ខ្លួន​មាន​គោលដៅ​បង្ហាញ​ពី​ជីវិត​ពិត​នៅតាម​ព្រៃ និង​បែប​ធម្មជាតិ​។​



​ក្នុងចំណោម​ឃ្លី​ប​វីដេអូ​ជាង​៣០ ឃ្លី​ប​ជាច្រើន​បានបង្ហាញ​ពី​សកម្មភាព​របស់​យុវតី​នោះ យក​សត្វព្រៃ​ដែល​ងាប់​ស្រាប់ យកទៅ​ចំអិន​នៅ​កណ្តាលវាល ដោយ​មិនទាន់​មានការ​អះអាងថា ជា​រូបភាព​កាត់ត ឬ​សកម្មភាព​ពិត​ឬ​យ៉ាងណា​នោះឡើយ​។ សម្រាប់​អ្នក​ប្រើ​បណ្តាញ​សង្គម សកម្មភាព​ទាំងនេះ ពិតជា​មិនអាច​ទទួលយកបាន​នោះឡើយ ពួកគេ​ចង់ឃើញ​ចំណាត់​ឆាប់​របស់​អាជ្ញាធរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com