ជាតិ
សេដ្ឋកិច្ច
រយៈពេល​៤​ខែ កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ជិត​២០​ម៉ឺនតោន ថយចុះ​ជាង ៧​ភាគរយ​
13, May 2018 , 10:10 am        
រូបភាព
កម្ពុជា​នាំ​អង្ករ​ចេញ​បាន ១៩៧,៣៥៤​តោន  ក្នុង​រយៈពេល​៤​ខែ ឆ្នាំ​២០១៨​នេះ​។ ចំនួន​នេះ ធ្លាក់ចុះ ៧,៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ដែល​កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​២១២,៣៩៤​តោន​។ តួលេខ​ពី​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​។



​ក្នុងចំណោម​បរិមាណ​អង្គរ​ដែល​នាំចេញ មាន​ទៅកាន់​សហភាព​អឺរ៉ុប​ចំនួន ៩៩,១៣៨​តោន  តំបន់​អាស៊ាន​ចំនួន ២០,៧៥០​តោន និង​តំបន់​ផ្សេងទៀត​ចំនួន​៧៧,៤៧៦​តោន​៕

© រក្សាសិទ្ធិដោយ thmeythmey.com