ជាតិ
អាជ្ញាធរ​ជាតិ​អប្សរា បើក​វគ្គ​បណ្តុះបណ្តាល​«​កម្មវិធី​អប់រំ​បេតិកភណ្ឌ​»​ដល់​កុមារ ឲ្យ​ស្រ​ទ្បា​ញ់ និង​ការពារ​បេតិកភណ្ឌ​
13, May 2018 , 5:59 pm        
រូបភាព
រូប​​ភាពពី​​​ក្រសួង​​វ​ប្បធម៌ និង​​​វិចិត្រ​​​សិល្បៈ
រូប​​ភាពពី​​​ក្រសួង​​វ​ប្បធម៌ និង​​​វិចិត្រ​​​សិល្បៈ
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល «​កម្មវិធី​អប់រំ​បេតិកភណ្ឌ​» ដល់​កុមារ​ថ្នាក់​ទី​៥ និង​ទី​៦ នៅ​សាលាបឋមសិក្សា​ស្រះស្រង់ ក្នុង​ខេត្តសៀមរាប ដើម្បី​បណ្ដុះ​ឲ្យ​ពួកគេ​គំនិត​ស្រឡាញ់ និង​ការពារ​បេតិកភណ្ឌ​ជាតិ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​


«​កម្មវិធី​អប់រំ​បេតិកភណ្ឌ​» ជា​កម្មវិធី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បង្កើតឡើង ដើម្បី​អប់រំ និង   បណ្តុះ​គំនិត​ស្រ​ទ្បា​ញ់ និង​ការពារ​បេតិកភណ្ឌ ដល់​សិស្ស​បឋមសិក្សា​ស្រះស្រង់ ក្នុង​ខេត្តសៀមរាប​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បន្តទៀតថា វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​បង្រៀន​ឲ្យ​សិស្សានុសិស្ស ដឹង​ពី​តម្លៃ​នៃ​បេតិកភណ្ឌ​ជាតិ ការការពារ​បេតិកភណ្ឌ និង​ផលប្រយោជន៍​របស់​បេតិកភណ្ឌ​ចំពោះ​សហគមន៍​។ 
 
 លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ បាន​លើកឡើងថា កម្មវិធី​អប់រំ​បេតិកភណ្ឌ មាន​រយៈពេល​មួយ​ឆមាស ដោយ​បង្រៀន​ដំបូង គឺ​យក​ថ្នាក់​ទី​៥ និង​ទី​៦ នៃ​សាលាបឋមសិក្សា​ស្រះស្រង់ ព្រោះ​ជា​ពួកគេ​រស់នៅក្នុង​តំបន់​ដ៏​មាន​អាទិភាព​ទាំង​បុរាណ​ដ្ឋា​ន និង​ទំនៀមទម្លាប់​ប្រពៃណី​។ សិស្សានុសិស្ស​ទាំងនោះ នឹង​ក្លាយជា​អ្នក​នាំសារ​ដ៏​មាន​ប្រសិទ្ធិភាព ទៅកាន់​សហគមន៍​ដែល​ពួកគេ​រស់នៅ ពិសេស នឹងមាន​ទុន​សម្រាប់​ការ​ស្រាវ​មេរៀន​នៅ​ថ្នាក់ខ្ពស់ ដោយ​យល់ដឹង​ច្រើន​ពី​សម្បត្តិ​វប្បធម៌​ជាតិ​។ នេះ​បើតាម​លោក សុខ​រិទ្ធី​៕





Tag:
 អាជ្ញាធរ​ជាតិ​អប្សរា​
 ​ អប់រំ​
 ​ បេតិកភណ្ឌ​
  ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com