បទសម្ភាសន៍
សេដ្ឋកិច្ច
រយៈពេល​៤​ខែ ខេត្ត​ព្រះសីហនុ​ទទួល​ទេសចរ​បាន​ជិត​១​លាន​នាក់​
13, May 2018 , 2:27 pm        
រូបភាព
រូបភាព​​​ហ្វេ​​​សប៊ុក​​​ក្រ​​​សួងទេ​​​សច​​រណ៍
រូបភាព​​​ហ្វេ​​​សប៊ុក​​​ក្រ​​​សួងទេ​​​សច​​រណ៍
ដោយ: ថ្មីៗ
​រយៈពេល​៤​ខែ ឆ្នាំ​២០១៨​នេះ មាន​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន​៩៥៣,១៧១​នាក់ មក​កម្សាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ កើនឡើង​ជាង​១៨​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​។ នេះ​បើតាម​លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៨​។

 
​បើតាម​លោក តាំង សុចិត្រ​គ្រឹ​ស្នា ក្រៅពី​ទេសចរ​ចិន ក៏មាន​ភ្ញៀវទេសចរ​ជនជាតិ​អន្តរជាតិ​ជាច្រើន​ជាតិ​សាសន៍​ទៀត​ដែរ ដែល​បានមក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ដូចជា​រុស្សី បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ថៃ វៀតណាម និង​ម៉ាឡេស៊ី​ជាដើម​៕

Tag:
 ទេ​សចណ៍​
  ភ្ញៀវ​ទេសចរណ៍​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com