ជាតិ
សេដ្ឋកិច្ច
ក្រសួងពន្យល់ពី«តម្លៃប្រេងនៅតាមបណ្ដាខេត្ត ថោកជាងនៅភ្នំពេញ» បុរសម្នាក់ចាក់សាំងម៉ូតូនៅស្ថានីយ៍មួយ។ រូបថត AFP
× ភ្នំពេញ៖ ជាការកត់សម្គាល់ជារួម តម្លៃប្រេងឥន្ធនៈដាក់លក់នៅតាមបណ្ដាខេត្ត គឺថោកជាងប្រេងនៅតាមស្ថានីយក្នុងរាជធានីភ្នំពេញ។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទស្ដីពីយន្តការកំណត់ថ្លៃប្រេងនៅកម្ពុជា នៅថ្ងៃទី១១ខែឧសភា បានពន្យល់ភាពខុសគ្នានេះ។
ស្ថានីយប្រេងឥន្ធនៈនៅភ្នំពេញ ត្រូវចំណាយថ្លៃប្រតិបត្តិការ ច្រើនជាងស្ថានីយនៅតាមបណ្ដាខេត្ត។ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ស្ថានីយនៅភ្នំពេញ ត្រូវចំណាយថ្លៃឈ្នួលដី កម្រៃបុគ្គលិកជាដើម ខណៈស្ថានីយលក់ប្រេង ឬដេប៉ូមួយចំនួនធំនៅតាមខេត្ត ជាអាជីវកម្មលក្ខណៈគ្រួសារ នៅលើទីតាំងដីធ្លីរបស់ខ្លួន និងមានសមាជិកគ្រួសារធ្វើជាបុគ្គលិកស្រាប់។
ប្រសាសន៍ លោក ស៊ាង ថៃ ៖
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ ដែលជាវាគ្មិនមួយរូបទៀតក្នុងសន្និសីទខាងលើនេះ ក៏យល់ដូចការបកស្រាយរបស់លោក ស៊ាង ថៃ ផងដែរ។ លោកមានប្រសាសន៍ថា ក្រៅពីចំណាយលើថ្លៃឈ្នួលដី និងបុគ្គលិក ក្រុមហ៊ុនធំៗភាគច្រើននៅភ្នំពេញត្រូវចំណាយលើការគោរពស្ដង់ដារផ្សេងៗ ដូចជាការស្តុកទុកប្រេង និងការបង្ការអគ្គិភ័យជាដើម ។
តែទោះជាប្រេងឥន្ធនៈនៅខេត្ត លក់ក្នុងតម្លៃទាបជាងនៅភ្នំពេញក្ដី ក៏ករណីលួចបន្លំបរិមាណ និងគុណភាពប្រេង ត្រូវបានមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ត្រួតពិនិត្យរកឃើញជារឿយៗ។ ចំណុចនេះ ក៏អាចជាកត្តាមួយផ្ដល់លទ្ធភាព ឲ្យម្ចាស់ដេប៉ូលក់ប្រេង ដែលកេងបន្លំមួយចំនួន អាចលក់ប្រេងក្នុងតម្លៃទាប ដើម្បីប្រកួតប្រជែង ក្នុងទីតាំងតំបន់របស់ខ្លួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com