ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស៦៨ស្លាប់ និង១៦៩នាក់របួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ រយៈពេល១៥ថ្ងៃ នៃខែឧសភា
× ភ្នំពេញ៖រយៈពេល១៥ថ្ងៃ នៃខែឧសភានេះ មានមនុស្សចំនួន ៦៨នាក់ និងរបួសធ្ងន់ស្រាលសរុប១៦៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ១២៤លើក នៅទូទាំងប្រទេស។
បើធៀបនឹងរយៈពេលដូចគ្នានឹងខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៤៧លើក ហើយចំនួនមនុស្សស្លាប់ក៏ថយចុះ២៣នាក់ដែរ ខណៈអ្នករបួសបានថយចុះ ៩៩នាក់។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបន្តបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ វ៉ា-ជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាពគ្នា បត់ឆ្វេង-ស្ដាំ បើកបរមិនប្រកាន់ស្ដាំ បើកបរក្នុងស្ថានភាពស្រវឹង បើកបរទាំងងងុយដេក និងកត្តាយានយន្ដជាដើម៕
Tag:
គ្រោះថ្នាក់ចរាចរណ៍
ស្លាប់
របួស
រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com