លោក Southgate ដូរ​សមាសភាព​ដល់​ទៅ​១៨​នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៤

FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Southgate ដូរ​សមាសភាព​ដល់​ទៅ​១៨​នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៤
17, May 2018 , 2:40 pm         2326
រូបភាព
​សមាសភាព​២៣​រូប​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​បានប្រកាស​ហើយ​ដើម្បី​ទៅ​ប្រកួតប្រជែង​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។ គ្រូបង្វឹក​លោក Gareth Southgate បានសម្រេច​យក​សមាស​ភាព​កីឡា​កាលពី​ឆ្នាំ​២០១៤ តែ​៥​រូប​ប៉ុណ្ណោះ ដែល​មានន័យថា​ត្រូវ​ផ្លាស់ប្តូរ​រហូត​១៨​រូប​។​


​ខ្សែការពារ Trent Alexander-Arnold របស់ Liverpool វ័យ​១៩​ឆ្នាំ ដែល​មិន​ធ្លាប់​ជាប់​ក្នុង​ឈុត​ធំ​សោះ ត្រូវបាន​គ្រូបង្វឹក​អង់គ្លេស​លោក Gareth Southgate បញ្ចូល​ក្នុង​សមាសភាព​កីឡាករ​ទាំង ២៣​រូប សម្រាប់​ការប្រកួត​ពានរង្វាន់​ពិភពលោក​លើក​ទី​២២​នៅ​ខែក្រោយ​នេះដែរ​។​

Gary Cahill ខ្សែការពារ Chelsea ត្រូវបាន​កោះហៅ​មកជួយ​ក្រុម​វិញ ខណៈ​កីឡាករ​៤​រូប​ផ្សេងទៀត​រួមមាន Jordan Henderson, Phil Jones, Raheem Sterling និង Danny Welbeck ដែល​ធ្លាប់​ជាប់​ឈ្មោះ​ក្រោម​ការដឹកនាំ​របស់លោក Roy Hodgson កាលពី​ឆ្នាំ​២០១៤ នៅ​ប្រេ​ស៊ី​ល ក៏មាន​ក្នុង​បញ្ជី​ទៅ​រុស្ស៊ី​ដែរ​។​

​អ្វីដែល​គួរ​ឲ្យ​គត់​សម្គាល់​របស់​គ្រូបង្វឹក​វ័យ​៤៧​ឆ្នាំ គឺ​លោក​មិនបាន​បញ្ចូល​ឈ្មោះ​អ្នកចាំទី Joe Hart ខ្សែបម្រើ Jack Wilshere និង​ខ្សែការពារ Chris Smalling ក្នុង​បញ្ជី​ឡើយ ដោយ​លោក​សម្លឹង​ឃើញ​កីឡាករ​ក្មេងៗ​ដើម្បី​មក​ជំនួស​វិញ​។​

«​ខ្ញុំ​ជឿជាក់ថា​នេះ​គឺជា​សមាសភាព​ក្រុម​មួយ​ដែល​យើង​អាច​ទទួលបាន​ការរំភើប​។ នេះ​ជា​ក្រុម​ដែល​សម្បូរ​ដោយ​កីឡាករ​វ័យក្មេង ប៉ុន្តែ​ពួកគេ​សុទ្ធតែជា​កីឡាករ​សំខាន់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​តុល្យភាព ពីព្រោះ​ពួកគេ​ធ្វើ​បានល្អ​សម្រាប់​តួនាទី​ក្នុង​ក្លិប​រួចហើយ​»​។ នេះ​ជាស​ម្តី​របស់លោក Southgate​។​

​ចំណែក​កីឡាករ​ដែល​ស្ថិតក្នុង​បញ្ជី​បម្រុង មានដូចជា Adam Lallana ខ្សែបម្រើ Liverpool អ្នកចាំទី Tom Heaton និង​ខ្សែការពារ James Tarkowski របស់​ក្រុម Burnley, Lewis Cook របស់​ក្រុម Bournemouth និង Jake Livermore របស់ West Brom​។​

​ក្រុម​រហស្សនាម​តោ​កំណាច នឹង​ចាប់ផ្តើម​យុទ្ធនាការ​ប្រ​កូត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល G ក្នុងជំនួប​ដំបូង​ជាមួយ​ទុយ​នេ​ស៊ី​នៅ​ថ្ងៃទី ១៩ ខែមិថុនា មុនពេល​ប៉ះ​ប៉ា​ណា​ម៉ា និង​បែលហ្ស៊ិក​ក្នុងជំនួប​ចុងក្រោយ​៕



​សមាសភាព ២៣​រូប​របស់លោក Southgate សម្រាប់​អង់គ្លេស​ទៅកាន់ World Cup ឆ្នាំ​២០១៨៖

​អ្នកចាំទី​៖
Jack Butland (Stoke), Jordan Pickford (Everton), Nick Pope (Burnley).

​ខ្សែការពារ​៖
Trent Alexander-Arnold (Liverpool), Gary Cahill (Chelsea), Fabian Del
ph (Manchester City), Phil Jones (Manchester United), Harry Maguire (Leicester), Danny Rose (Tottenham Hotspur), John Stones (Manchester City), Kieran Trippier (Tottenham Hotspur), Kyle Walker (Manchester City), Ashley Young (Manchester United).

​ខ្សែបម្រើ​៖
Dele Alli (Tottenham Hotspur), Eric Dier (Tottenham Hotspur), Jordan Henderson (Liverpool), Jesse Lingard (Manchester United), Ruben Loftus-Cheek (Chelsea).

​ខ្សែប្រយុទ្ធ​៖
Harry Kane (Tottenham), Marcus Rashford (Manchester United), Raheem Sterling (Manchester City), Jamie Vardy (Leicester), Danny Welbeck (Arsenal).

​សមាសភាព ២៣​រូប​របស់​អង់គ្លេស​កាលពី World Cup ឆ្នាំ​២០១៤ របស់លោក Roy Hodgson ៖

​អ្នកចាំទី​៖ Joe Hart, Fraser Forster, Ben Foster

​ខ្សែការពារ​៖ Leighton Baines, Gary Cahill, Phil Jagielka, Glen Johnson, Phil Jones, Luke Shaw, Chris Smalling

​ខ្សែបម្រើ​៖ Ross Barkley, Steven Gerrard, Jordan Henderson, Adam Lallana, Frank Lampard, James Milner, Alex Oxlade-Chamberlain, Raheem Sterling, Jack Wilshere

​ខ្សែប្រយុទ្ធ​៖ Rickie Lambert, Wayne Rooney, Daniel Sturridge, Daniel Welbeck ៕

'
Tag:
 ​បាល់ទាត់​
  អង់គ្លេស​
  FIFA World Cup
  GroupG
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1718next