ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បោះឆ្នោត
គ.ជ.ប នឹងទទួលស្គាល់គណបក្ស៤ទៀតក្នុងបញ្ជីឈ្មោះបោះឆ្នោត
17, May 2018 ,
4:28 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចចុងក្រោយលើគណបក្សនយោបាយចំនួន៤បន្ថែមទៀត ដែលបានដាក់ក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។ ការសម្រេចចុងក្រោយរបស់គណបក្សទាំង៤នេះ នឹងប្រកាសឡើងផ្លូវការ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ។
គណបក្សនយោបាយចំនួន៤ ដែលគ.ជ.ប នឹងទទួលស្គាល់ជាផ្លូវការ ក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត រួមមានគណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះ១៦មណ្ឌល, គណបក្សប្រជាធិកបតេយ្យមូលដ្ឋាន (២៥មណ្ឌល), គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (២៥ មណ្ឌល) និងគណបក្សពន្លឺថ្មី (១៣មណ្ឌល) ។ គ.ជ.ប នឹងចេញសេចក្តីប្រកាស នៅថ្ងៃទី១៨ ឧសភា ។ នេះបើតាមលោក ទេព នីថា អគ្គលេខាធិការគ.ជ.ប។
កន្លងមកគ.ជ.ប បានទទួលស្គាល់គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត ចំនួន៥ហើយ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាពេលខាងមុខ។ គណបក្ស៥នោះរួមមាន គណបក្សយុវជនកម្ពុជា,គណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា, ខ្មែររួបរួមជាតិ,ហ្វ៊ុនស៊ិនប៉ិច។
ក្រៅពីគណបក្សនយោបាយទាំងនេះ ក៏នៅមានគណបក្សនយោបាយចំនួន១១ ផ្សេងទៀត ដែលកំពុងស្ថិតនៅការពិចារណារបស់ គ.ជ.ប នៅឡើយ។ គ.ជ.ប នឹងសម្រេចចុងក្រោយ ក្នុងការផ្ដល់សិទ្ធចូលរួមប្រកួត សម្រាប់គណបក្សទាំង១១នោះ នៅថ្ងៃទី២១ ខែឧសភា ។
បើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់គណបក្សខាងលើជាបន្តបន្ទាប់នោះ បានន័យថា ការបោះឆ្នោតនៅអាណត្តិទី៦នេះ មានគណបក្សនយោបាយចូលរួមច្រើនជាងការបោះឆ្នោតអាណត្តិទី៥ ដែលមានតែគណបក្ស៨ប៉ុណ្ណោះ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គណបក្សនយោបាយ
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម