កីឡាអន្តរជាតិ
អន្តរជាតិ
លោក Pep Guardiola បន្ត​កិច្ចសន្យា​ជាមួយ Man City រហូតដល់​ឆ្នាំ​២០២១
18, May 2018 , 9:14 am        
រូបភាព
លោក Pep Guardiola នៅជាមួយ Man City រហូត​ដល់ឆ្នាំ​២០២១។ រូបថត AFP
លោក Pep Guardiola នៅជាមួយ Man City រហូត​ដល់ឆ្នាំ​២០២១។ រូបថត AFP
ដោយ: រួបរួម
​លោក Pep Guardiola បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​មួយ​ដែល​រក្សា​វត្តមាន​របស់​លោក​នៅ​ជាមួយ Manchester City រហូតដល់​ឆ្នាំ​២០២១ ។​

 
​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​វ័យ​៤៧​ឆ្នាំ​រូបនេះ បាន​នាំ​ឲ្យ Manchester City លើក​ពាន Premier League ជាមួយនឹង​ការទទួលបាន​១០០​ពិន្ទុ​ជា​កំណត់ត្រា​។ ការពន្យា​រកិច្ចសន្យា គឺជា​ការតាំង​ចិត្ត​ដ៏​មុតមាំ​មួយ​របស់​អតីត​គ្រូបង្វឹក Barcelona និង Bayern Munich បើ​គិត​ចាប់តាំងពី​លោក​ប្រឡូក​ក្នុង​អាជីព​ដឹក​នាំនៅ​ឆ្នាំ​២០០៨​មក​។​
 

នៅ​ឆ្នាំ​២០១៨ នេះ លោក Guardiola បាន​នាំ Man City ឈ្នះ​ពាន League Cup ក្រោយ​ឈ្នះ Arsenal ៣-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​បាន​បន្ត​ដណ្តើមបាន​ពាន Premier League ដោយមាន​១៩​ពិន្ទុ​លើស Manchester United ដែលជា​គូប្រជែង​។​
 
​លោក Guardiola គឺជា​គ្រូបង្វឹក​ដ៏​ឆ្នើម​ម្នាក់​នៅលើ​ពិភពលោក ដោយ​ធ្លាប់​នាំ Barcelona ឈ្នះ​ពាន La Liga ៣​លើក ពាន UEFA Champions League ២​លើក និង​ពាន​ជាច្រើន​ទៀត​។ មុននឹង​ទៅ​ដឹកនាំ Manchester City នៅ​ឆ្នាំ​២០១៦ លោក​បាន​ដឹកនាំ Bayern Munich ដោយ​ជួយ​ឲ្យ​ក្លិប​អាល្លឺម៉ង់​ឈ្នះ Bundesliga ៣​លើក និង​ពាន​ជាច្រើន​ទៀតផង​ដែរ​។​
 
​លោក​ទទួលបាន​រង្វាន់​ឯកត្តជន​ច្រើន ក្នុងនោះ FIFA World Coach of the Year នៅ​ឆ្នាំ​២០១១ ហើយ​ក្រោយ​ការនាំ​ឲ្យ Man City ឈ្នះ​ពាន Premier League លោក​ទទួលបាន​ពាន Premier League Manager of the Season និង​ពាន LMA Manager of the Year ផងដែរ​៕

Tag:
 Premier League
  Pep Guardiola
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com