FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​បារាំង​យក​ខ្សែប្រយុទ្ធ​ដល់​ទៅ​៧​រូប​ក្នុងចំណោម​២៣​នាក់ ទៅ World Cup
18, May 2018 , 11:25 am        
រូបភាព
​លោក Didier Deschamps គ្រូបង្វឹក​ក្រុមកីឡា​ល់​ទាត់​ជម្រើសជាតិ​បារាំង​បានប្រកាស​សមាសភាព​កីឡាករ​ទាំង ២៣​នាក់​ហើយ​ដើម្បី​ទៅ​ប្រជែង​ពាន FIFA World Cup នៅ​​រុស្ស៊ី ដោយ​ក្នុងនោះ​មិនមាន​ឈ្មោះ Anthony Martial, Alexandre Lacazzette និង Karim Benzema ឡើយ​។​



​ក្រុម​មាន់គក​បារាំង​បច្ចុប្បន្ន​សម្បូរ​ទៅដោយ​កីឡាករ​ល្អៗ​ច្រើន​ដែល​កំពុង​ប្រកប​អាជីព​ក្នុង​ក្លិប​ធំៗ​នៅ​អឺរ៉ុប​ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​វ័យ​៤៩​ឆ្នាំ​ត្រូវ​សម្រេច​បោះបង់ចោល​សមាស​ភាព​កីឡាករ​មាន​ទេពកោសល្យ​មួយចំនួន​។​

Kinglsey Coman ខ្សែប្រយុទ្ធ​របស់ Bayern Munich ខ្សែបម្រើ Adrien Rabiot របស់ PSG ខ្សែបម្រើ Anthony Martial របស់ Manchester Unite ខ្សែប្រយុទ្ធ Alexandre Lacazzette របស់ Arsenal និង Karim Benzema ខ្សែប្រយុទ្ធ Real Madrid គឺ​មិន​ស្ថិតក្នុង​ជម្រើស​របស់លោក Deschamps ដើម្បី​ទៅ​រុស្ស៊ី​ខែក្រោយ​ឡើយ​។​



​អ្វីដែល​គួរ​ឲ្យ​គត់​សំគាល់​ទៀត​នោះ អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​បារាំង និង​អ្នកចាត់ការ Marseille រូបនេះ បាន​បញ្ចូល​ឈ្មោះ​ខ្សែប្រយុទ្ធ​រហូតដល់​ទៅ​៧​រូប ខណៈ​ខ្សែបម្រើ​តែ​៥​រូប​ប៉ុណ្ណោះ​។​

​ម្ចាស់​ជើងឯក​ឆ្នាំ​១៩៩៨ ស្ថិតក្នុង​ពូ​ល C ដែល​ត្រូវ​ជួប​អូស្ត្រាលី ប៉េ​រូ និង​ដា​ណឺ​ម៉ាក​។ ការប្រកួត​ដំបូង​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ក្រុម​រហស្សនាម​មាន់គក​ត្រូវ​ជួប​ជាមួយ​អូស្ត្រាលី នៅវេលា​ម៉ោង​៥​ល្ងាច (​ម៉ោង​នៅ​កម្ពុជា​)​។​



​សមាសភាព​ទាំង​២៣​នាក់​របស់លោក Deschamps មាន​ដូចខាងក្រោម​៖


-​អ្នកចាំទី​៖ Alphone Areola (PSG), Hugo Lloris ( Tottenham Hotspur), លោក Steve Mandanda (Marseille)

-​ខ្សែការពារ​៖ Lucas Hernandez (Atletico Madrid), Presnel Kimpembe (PSG), Benjamin Pavard (VfB Stuttgart), Benjamin Mendy (Manchester City), Djibril Sidibe (Monaco), Adil Rami (Marseille), Samuel Umtiti (Barcelona) , Raphael Varane (Real Madrid)​

ខ្សែបម្រើ​៖
Blaise Matuidi (Juventus), N'Golo Kante (Chelsea), Steven N'Zonzi (Sevilla), Paul Pogba (Manchester United), Corentin Tolisso (Bayern Munich)

-​ខ្សែប្រយុទ្ធ​៖
Olivier Giroud (Chelsea), Antoine Griezmann (Atletico Madrid), Kylian Mbappe (PSG), Thomas Lemar (Monaco), Nabil Fekir ( Lyon), Florian Thauvin ( Marseille), Ousmane Dembele ( Barcelona)៕


Tag:
 បាល់ទាត់
  FIFA World Cup
  GroupC
© រក្សាសិទ្ធិដោយ thmeythmey.com