រថយន្ត
អត្ថបទពាណិជ្ជកម្ម
រថយន្ត Range Rover Velar ទទួលបាន​ពានរង្វាន់ ជា​រថយន្ដ​ស្អាត​ជាងគេ​លើ​ពិភពលោក ប្រចាំឆ្នាំ​២០១៨
18, May 2018 , 4:02 pm        
រូបភាព
​វា​ពិត​ជាមាន​មោទកភាព​បំផុត​សម្រាប់​ក្រុមហ៊ុន Jaguar Land Rover ដែល​សមាជិក​ថ្មី​របស់ខ្លួន គឺ​រថយន្ដ Range Rover Velar ទទួលបាន​ពានរង្វាន់​ជា​រថយន្ដ​ស្អាត​ជាងគេ​លើ​ពិភពលោក បន្ទាប់ពី​រថយន្ដ​ម៉ូ​ឌែ​ល​ថ្មី​នេះ បានដាក់​លក់​ក្នុង​ទីផ្សារ​រថយន្ដ​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង​នោះ​។​

​លោក Ralf Speth នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Jaguar Land Rover បាន​មានប្រសាសន៍ថា រថយន្ត Range Rover Velar គឺជា​ប្រភេទ​រថយន្ត SUV ដែល​លេចធ្លោ និង​ឆើតឆាយ​ជាងគេ​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ និង​បំពាក់​ដោយ​បច្ចេកវិទ្យា TouchPro Duo ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ផ្តោត​ការយកចិត្តទុកដាក់​ច្បាស់លាស់​។ នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Jaguar Land Rover បន្ថែមទៀតថា​៖« ការទទួលបាន​ពានរង្វាន់​រថយន្ត​ពិភពលោក​ប្រចាំឆ្នាំ​២០១៨​នេះ គឺ​ពិតជា​មានន័យ​ច្រើន​ចំពោះ​យើង ព្រោះ​វា​បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង និង​ភាព​ច្នៃប្រឌិត​ខ្ពស់ របស់​វិស្វករ​ជំនាញ​របស់​ឃើ​ង​។ យើង​មាន​កិត្តិយស​ខ្លាំងណាស់ ហើយក៏​សូម​អរគុណ​ដល់​សមាជិក​គ​ណៈ​កម្ម​ការវិនិច្ឆ័យ​ទាំងអស់ ចំពោះ​ការជឿទុកចិត្ត និង​ការគាំទ្រ​របស់​ពួកគេ ក្នុងការ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន Land Rover បន្តដំណើរ​ទៅមុខទៀត​»​។​



​ការវិវត្តន៍ នៃ​ទស្សនវិជ្ជា​រចនា របស់​ក្រុមហ៊ុន Jaguar Land Rover ត្រូវបាន​ជំរុញ​ដោយ​ការយកចិត្តទុកដាក់ និង​ឥតឈប់ឈរ ជាពិសេស ផ្តោតទៅលើ​ការបង្កើត​រថយន្ត​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ដែលជា​ការចង់បាន​ខ្ពស់​ពី​អតិថិជន​។ នេះ​ជាការ​លើកឡើង​របស់លោក  Gerry McGovern ប្រធាន​ផ្នែក​រចនា​ម៉ូត នៃ​ក្រុមហ៊ុន Jaguar Land Rover ។

​ប្រធាន​ផ្នែក​រចនា​ម៉ូត​ដដែល បន្តថា រថយន្ត Range Rover Velar បាន​នាំមក​នូវ​ទិដ្ឋភាព​ថ្មី បែប​ទំនើប សម្រាប់​ត្រកូល​រថយន្ដ Range Rover ជាមួយនឹង​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន ដែល​ធ្វើឱ្យ​អ្នកបើករថយន្ត​នេះ មាន​ភាពសប្បាយ​រីករាយ​ក្នុងការ​បើកបរ​។ លោក  Gerry McGovern បន្ត​បញ្ជាក់​ដូច្នេះ​៖ «​យើង​មាន​កិត្តិយស​ណាស់ ដែល​សមាជិក​គណៈកម្មកា​រ​វិនិច្ឆ័យ បានទទួល​ស្គាល់​ការខិតខំ​ប្រឹងប្រែង​មិនចេះ​នឿយហត់​ពី​អ្នក​រចនា និង​វិស្វករ​របស់​យើង ក្នុងការ​ផ្តល់​រថយន្ត​ដែលមាន​ការ​រចនា​គួរឱ្យ​ចាប់អារម្មណ៍ ព្រមទាំង​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត ដែល​ពាក់ព័ន្ធ​គ្នា ដើម្បី​បង្កើត​រថយន្ត ទៅតាម​ចំណង់​ចំណូល​ចិ​ត្ដរបស់​អតិថិជន​ជា​រៀងរហូត​»​។​



​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន Jaguar Land Rover ក៏​ទទួលបាន​ពានរង្វាន់​ថ្នាក់​ពិភពលោក​ប្រចាំឆ្នាំ សម្រាប់​រថយន្ដ​ម៉ូ​ដែល Jaguar F-Pace ផងដែរ​៕
 
​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com