អត្ថបទពាណិជ្ជកម្ម
មាន​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 Pro ដូច​មាន​កាមេរ៉ា​អាជីព​ក្នុង​ដៃ​
18, May 2018 , 5:05 pm        
រូបភាព
​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 Pro ត្រូវបាន​អ្នកប្រើប្រាស់​ចាត់ទុកថា ប្រៀបបាន​នឹង​កាមេរ៉ា​អាជីព​ដូច្នោះ​ដែរ ដោយសារតែ Huawei P20 Pro  មាន Optical Zoom 3​ដង និង Mixed Zoom 5​ដង ផ្លាស់ប្តូ​រលើ​ប៊ូ​តុង​តែមួយ រូបភាព​ច្បាស់​ល្អ ជាមួយនឹង​ឡេ​ន ទំហំ 27mm 81mm និង​135mm ។ អ្វីដែល​អស្ចារ្យ​បំផុត គឺ​មុខងារ​ថតរូប​អាជីព AI ថតរូប​ពេល​រាត្រី​របស់​ទូរ​សព្ទ​មួយ​នេះ​។ ខាងក្រោម​នេះ ជាការ​រៀបរាប់​ពីបទ​ពិសោធន៍​របស់​អ្នក​ដែល​បាន​ប្រើប្រាស់​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី  Huawei P20 pro ។

​នេះ​គឺ​ម៉ាស៊ីន​ថត​ជាដំបូង​របស់ខ្ញុំ​។ ខ្ញុំ​មាន​កាមេរ៉ា 1/1,7​អ៊ីង ប្រើ​ហ្វីល ដែល​បាន​ទិញ​កាលពី​ឆ្នាំ ២០១១ ម៉ា​ករី​ខូ GRDIV​។ ម៉ាស៊ីន​ថត​មួយ​នេះ មាន​សមាសភាព​ពន្លឺ​ខ្លាំង​ស្រាប់ ហើយ​ដើរតួ​ជា​ម៉ាស៊ីន​បម្រុង SLR​របស់ខ្ញុំ​។ វា ទៅណា​មក​ណា​ជាមួយ​ខ្ញុំ​គ្រប់កន្លែង និង​ផ្តិត​បាន​រូបថត ដែល​ខ្ញុំ​ចូលចិត្ត​យ៉ាងច្រើន​ផងដែរ​។​

​នៅពេលដែល Huawei P20 Pro បញ្ចេញ​លក្ខណៈពិសេស​ដ៏​ច្បាស់លាស់ បានធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ជាខ្លាំង នូវ​សមាសភាគ​ពន្លឺ ដែល​ស្ថិតនៅក្នុង​ទូរ​សព្ទ​ដ៏​ស្តើង​មួយ​នេះ​ដូចម្តេច​បាន​? ចាប់តាំងពី​មានការ​ប្រើប្រាស់​សមាសភាគ​ពន្លឺ​ដ៏​ខ្លាំង​នេះ តើ​ការថតរូប​លើ​ទូរ​សព្ទ​ទៅ​ថ្ងៃ​ខាងមុខ​មាន​សមត្ថភាព​កម្រិតណា​?



​ជាមួយនឹង​ការរំពឹងទុក ខ្ញុំ​បាន​យក Huawei P20 Pro ទៅ​ប្រទេស​ជប៉ុន​តែម្តង​។ ដំណើរ​កម្សាន្ត​ក្នុងប្រទេស​ជប៉ុន​លើក​នេះ ក្រៅពី​យក​ស្មា​ត​ហ្វូ​ន Huawei P20 Pro ខ្ញុំ​ក៏បាន យក​ម៉ាស៊ីន​ថត​ម៉ាក Leica M10 និង​កាណុង 50mm ទៅជា​មួយ​ខ្ញុំ​ដែរ​។  មុននឹង​ចេញដំណើរ ខ្ញុំ​នៅ​អល់អែក​ថា តើ​ត្រូវយក​កាណុង​ថែម ឬ​អត់​? ក្រោយមក​គិតថា​មិនចាំបាច់​ទេ នៅពេល​កម្សាន្ត យក​កាន់តែ​តិច កាន់តែ​ល្អ​។

​និយាយ​ទៅ​មាន Huawei P20 Pro អាច​ចំណេញ​ជាង​យក​ម៉ាស៊ីន​ថត​ធំៗ ហើយ​អាច​តេស្ត​គុណភាព​ថតរូប ចេញពី​ទូរ​សព្ទ​ម៉ូ​ឌែ​ល​នេះ​ផងដែរ​។
​លើសពី​ការរំពឹងទុក​របស់ខ្ញុំ Huawei P20 Pro មាន Optical Zoom 3​ដង និង Mixed Zoom 5​ដង ផ្លាស់ប្តូ​រលើ​ប៊ូ​តុង​តែមួយ រូបភាព​ច្បាស់​ល្អ ជាមួយនឹង​ឡេ​ន ទំហំ 27mm 81mm និង​135mm ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ថត​របស់ខ្ញុំ ក្នុង​រយៈពេល​១០​ថ្ងៃនេះ បាន​ក្លាយជា​វត្ថុ​តាំង​ទៅវិញ​។ អ្វីដែល​អស្ចារ្យ​បំផុត គឺ​មុខងារ​ថតរូប​អាជីព AI ថតរូប​ពេល​រាត្រី​របស់​ទូរ​សព្ទ​មួយ​នេះ​។

​បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន Huawei P9 ខ្ញុំ​បានចាត់ទុក​វា​ជា​ម៉ាស៊ីន​ថត​អាជីព​នៅពេល​រាត្រី គួបផ្សំ​ជាមួយនឹង​ជើងតាំង អាច​បញ្ចេញ​ពន្លឺ​បាន​រយៈពេល​យូរ ដែល​បាន​ឆ្លងកាត់​តាម​ក្បួន​ដ៏​ប្រសើរ របស់​Huawei បង្កើតបាន​ពន្លឺ និង​ស្រមោល​របស់​រូបភាព​បា​ន​គ្រប់គ្រាន់ ហើយ​បញ្ចេញ​នូវ​ភាព​លម្អិត ពេញលេញ​របស់​រូបភាព​ថត​នៅពេល​រាត្រី​។​



​ចំណែក Huawei P20 Pro កាន់តែ​ធ្វើ​ឲ្យ​ការប្រើប្រាស់​មុខងារ​ថត​ទិដ្ឋភាព​ពេល​រាត្រី កើនឡើង​មួយ​ដំណាក់កាល​ទៀត​។ មុខងារ​ថត​ទិដ្ឋភាព​ពេល​រាត្រី អាច​បញ្ចេញ​ពន្លឺ​ពី ៤ ទៅ ៦ វិនាទី ។ ចំណែក​ការបញ្ចេញ​ពន្លឺ​រយៈពេល​យូរ​បែបនេះ គ្រាន់តែ​អាច​រក្សា​ភាព​លំនឹង នៅ​វិនាទី​ដំបូង ក្រោយមក​ទោះបីជា​ញ័រ​បន្តិច ក៏​រូបភាព​ចេញមក​នៅតែ​ច្បាស់​ល្អ​។ នេះ​គឺជា​ដំណោះស្រាយ​ដ៏​ធំ របស់ខ្ញុំ​។ ខ្ញុំ​ក៏បាន​យក​ជើងតាំង​តាម​ខ្លួន​រហូត ប៉ុន្តែ​មិនបាន​យក​ចេញមក​ប្រើ​ឡើយ​។​

​វិស្វករ Huawei បាន​ប្រាប់​ខ្ញុំ​ថា កម្លាំង​AI របស់​ទូរស័ព្ទ​ស៊េរី P20 pro ផ្តល់​ការគាំទ្រ​ជាខ្លាំង​នូវ​មុខងារ​ថតរូប​ពេល​រាត្រី ដំបូង​វា​មាន​ភាព​វៃឆ្លាត ក្នុងការ​បែងចែក​ការថតរូប មិន​ថាស​ភាព​ញ័រ ឬ​ភាព​លំនឹង ស្ទើរតែ​មិនមាន​ភាព​ញ័រ​។ បើសិនជា​ញ័រ វា​នឹង​ប្តូរ​ទៅមុខ​ងារ​បញ្ចេញ​ពន្លឺ ពី​៤ ទៅ​៦ វិនាទី​ដោយ​ស្វ័យប្រវត្តិ ហើយ​ចូលទៅ​មុខងារ​ដាក់​ស៊ុម និង​ដំណើរការ​ផ្គុំ​។ ក្នុងដំណាក់កាល​នេះ​ប្រ​ព័​ន្ទ​AI ប្រៀបធៀប​រូបរាង និង​គុណភាព​របស់​រូបភាព ធានាថា​រូបភាព​ទាំងអស់​រៀបរយ ភ្លឺ​ច្បាស់ ថែមទាំង​ប្រតិបត្តិ​ការបែងចែក​ពន្លឺ​របស់​រូបភាព​ទាំងមូល​ផងដែរ និង​ជួយ​សម្រួល​ពន្លឺ ក្នុង​ផ្នែក​ងងឹត និង​ភ្លឺ ធ្វើ​ឲ្យ​រូបភាព​ភ្លឺ​ច្បាស់​មាន​ពន្លឺ​សមរម្យ​។​



​ដោយ​សមត្ថភាព​ដ៏​អស្ចារ្យ នៅពេល​ខ្ញុំ​យក​រូបភាព​ទាំងនេះ​ដល់​មិត្តភក្តិ ពួកគេ​លាន់មាត់​សរសើរ​មិន​ដាច់​។ នៅពេល​ខ្ញុំ​កំពុង​ប្រើប្រាស់​ទៅ ឃើញថា​ទូរស័ព្ទ​ថត​ដោយ​ដៃ​ផ្ទាល់ ឬ​ដាក់​ជើងតាំង ថត​នៅពេល​រាត្រី មុខងារ​បញ្ចេញ​ពន្លឺ​រយៈពេល​វែង រហូតដល់ ៣២​វិនាទី​ដូច្នេះ យើង​អាច​ប្រើ​ប្រព័ន្ធ IOS កម្រិត​ទាប មក​ថតរូប ធ្វើ​ឲ្យ​យើង​ទទួលបាន​នូវ​រូបថត​ពេល​រាត្រី​ច្បាស់ និង​ម៉ត់​ល្អ​។ សមត្ថភាព​មុខងារ​ថតរូប​ដ៏​អស្ចារ្យ​នេះ គឺជា​ផ្នែក​ដែល​ខ្ញុំ​ពេញចិត្ត​បំផុត​របស់ P20 pro ដែល​បច្ចុប្បន្ន ម៉ាស៊ីន​ថត​ជំនាន់​មុន មិនអាច​ធ្វើបាន​។ ពីមុន​ពួកយើង និយាយ​អំពី​កាមេរ៉ា ទូរស័ព្ទ នៅតែ​ពិភាក្សា​ពី​មូលដ្ឋានគ្រឹះ​របស់​ម៉ាស៊ីន​ថត​ជំនាន់​មុន​។ ប៉ុន្តែ​ឥឡូវ​ទូរស័ព្ទដៃ​បាន បញ្ចូល​នូវ​សមត្ថភាព​គណនា​ក៏​ប្រសើរ ធ្វើ​ឲ្យ​កាមេរ៉ា​ទូរស័ព្ទ មានមុខ​ងារ​ប្រើ​ច្រើន ជាង​ម៉ាស៊ីន ថត​។ មុខងារ​ដែល​ល្អ​របស់ P20 pro គឺ​មុខងារ​ថតរូប​ជំនាញ​AI​។ 

​បច្ចុប្បន្ន​សេរី P20 pro​មុខងារ AI អាច​ស្គាល់​កម្មវិធី​១៩​ផ្សេងទៀត ដូចជា​រូប​មនុស្ស គម្លាត វាលស្មៅ និង​ផ្ទៃមេឃ​ជាដើម រួមទាំង​គោលដៅ​ជាក់ស្តែង​។ ឧទាហរណ៍ៈ នៅពេល​រកឃើញ​រូបភាព​មានមុខ​មនុស្ស កាមេរ៉ា នឹង​ផ្លាស់ប្តូរ​ដល់​លំ​នាំមុខ​មនុស្ស និង​ដំណើរ​ការកែលំអរ​ផ្ទៃមុខ ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្រោយ​ព្រិល ហើយ​នៅ​ស្ថានភាព​កុង​ពន្លឺ វា​នឹង​បន្ថែម​ពន្លឺ​លើ​ផ្ទៃ​ខាងមុខ​។ នៅពេល​ថតរូប​ម្ហូប វា​នឹង​ផ្លាស់ប្តូរ​ចូល​មុខងារ​ថត​ម្ហូប ធ្វើ​ឲ្យ​រូបភាព​ចេញមក​ច្បាស់​ស្អាត​៕











(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com