ជាតិ
ស្តេចដើរ​ម៉ូត​ភេទ​ទី​បី​ហ្វីលីពីន Loresca បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​កម្ពុជា​
20, May 2018 , 3:28 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ Sinon Loresca កំពូល​តារា​ដើរ​ម៉ូត​អាជីព​ភេទ​ទី​៣​ជនជាតិ​ហ្វីលីពីន ដែល​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា «The King of Catwalk» (​ស្តេចដើរ​ម៉ូត​) បាន​មកដល់​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ទី​១៨ ខែឧសភា  ដើម្បី​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ព្រឹត្តិការណ៍ «Trade Launch 2018» ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​មួយ​»​។​

 
​បន្ទាប់ពី​បានមក​ដល់​ប្រទេស​កម្ពុជា​មួយថ្ងៃ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Sinon Loresca ដែលមាន​ចំនួន Like ជាង​១.៣​លាន និង Instagram ដែល Followers ជាង ៤៦០០០ បាន​បង្ហោះ​ពី​សកម្មភាព​របស់​ស្តេចដើរ​ម៉ូត​រូបនេះ នៅតាម​ទីសាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​
 
 
​ជាមួយគ្នានេះ Loresca បាន​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​ចែកជូន​អំណោយ ដល់​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​ជ្រោយចង្វារ​ដោយមាន​វត្តមាន​ផងដែរ​របស់​កញ្ញា ប៊ី សុធា​រី បវ​កញ្ញាឯក​ចក្រ​ក្រ​វាល​កម្ពុជា​ឆ្នាំ​២០១៧ និង​ជា​ជ័យលាភី​កញ្ញាឯក​កម្ពុជា​ឆ្នាំ​២០១៧ ទៀតផង​។​
 
Loresca មាន​វត្ត​មាននៅ​កម្ពុជា​រហូតដល់​ថ្ងៃទី​២២ ខែឧសភា ហើយ​បន្ត​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឡាវ និង​វៀតណាម​សម្រាប់​គោលដៅ​បន្ទាប់​ទៀត​។​
 
 
Sinon Loresca អាយុ​២៩​ឆ្នាំ រស់នៅ​ក្រុង​ឡុង​ដ៍ ដោយ​គេ​បាន​រៀបការ​ជាមួយ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Richard​។ Loresca បាន​បរិច្ចាគ​តម្រងនោម​របស់ខ្លួន​ទៅ​ឲ្យ​បងស្រី​ឈ្មោះ Catherine​។​
 
The King of Catwalk បាន​ចាក​ចេញពីផ្ទះ​ក្នុង​អាយុ​១៨​ឆ្នាំ ដោយ​នៅពេលនោះ ម្តាយ​ខឹងសម្បារ​យ៉ាងខ្លាំង បន្ទាប់ពី​ដឹងថា​កូន​របស់ខ្លួន​ជា Gay​។ ទោះបីជា​យ៉ាងណាក៏ដោយ Loresca បាន​រស់​ជាមួយ​ក្តី​សុបិន​របស់ខ្លួន ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម Instagram បង្ហោះ​សកម្មភាព​ដើរ​ម៉ូត​របស់ខ្លួន រហូត​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​។​
 
​គេ​បាន​ទៅ​រស់នៅ​អង់គ្លេស​កាលពី​ឆ្នាំ​២០១០ ប៉ុន្តែ​ការងារ បាន​តម្រូវ​ឲ្យ Loresca ចេញចូល​ប្រទេស​កំណើត​យ៉ាង​ញឹកញាប់​។ Loresca តែងតែ​ផ្ញើ​សារ​លើកទឹកចិត្ត​សហគមន៍ LGBT នៅ​ទូទាំង​ពិភពលោក​ផងដែរ​៕
 

Tag:
 តារា​
 ​សិល្បៈ​
 ​ភេទ​ទី​៣
 LGBT
  Sinon Loresca
© រក្សាសិទ្ធិដោយ thmeythmey.com