ជាតិ
សិល្បះ
សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​អ្នកសិល្បៈ​ឈប់​ប្រកាន់​លើ​តារាចម្រៀង ប៊ុត សីហា​
23, May 2018 , 3:01 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ប៊ុត សីហា ម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១
រូបពីហ្វេសប៊ុកលោក ប៊ុត សីហា ម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​អ្នកសិល្បៈ​ឈប់​ប្រកាន់​លើ​តារាចម្រៀង ប៊ុត សីហា ដែល​ធ្លាប់​លេច​ឭ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​។ ការលើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ធ្វើឡើង បន្ទាប់ពី​សម្ដេច រៀបរាប់​ឈ្មោះ​អ្នកចម្រៀង​មួយចំនួន​នៅ​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​នេះ​។​



​ថ្លែង​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា បើសិនជា​តារាចម្រៀង ប៊ុត សីហា បាន​អះអាង​មិន​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​ហើយ សូមកុំ​ឲ្យ​មានការ​ប្រកាន់​ទៅលើ​តារាចម្រៀង​រូបនេះ​ទៀត​។​

​កាលពីពេល​ថ្មីៗ​នេះ ម្ចាស់​ពានរង្វាន់ The Voice Cambodia រដូវ​កាល​ទី​១ ប៊ុត សីហា ធ្លាប់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ដោយ​សង្ស័យថា ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​។ ប៉ុន្តែ​ប៉ូលិស​បាន​ដោះលែង​វិញ បន្ទាប់ពី​នាំយកមក​សាកសួរ​រួច​។ ក្រោយពី​លេចឮ​ព័ត៌មាន​នេះ តារាចម្រៀង​រូបនេះ បាន​ចេញមុខ​បដិសេធថា ខ្លួន​មិន​ប្រើប្រាស់​គ្រឿងញៀន​ឡើយ​។​



Tag:
 ហ៊ុន សែន​
  ប៊ុត សីហា
© រក្សាសិទ្ធិដោយ thmeythmey.com