ជាតិ
បោះឆ្នោត
ផ្លូវការ​! គណបក្ស​សរុប​២០​ត្រូវ​ប្រកួតប្រជែង​ការបោះឆ្នោត​តំណាងរាស្ត្រ​នៅ​ខែកក្កដា​
23, May 2018 , 6:40 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​២៣ ខែឧសភា នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ស្គាល់​គណបក្ស​២​ចុងក្រោយ​បន្ថែមទៀត គឺ​គណបក្ស​រស្មី​ខេមរា ដែល​ឈរ​នៅ​៧​មណ្ឌល និង​គណបក្ស​ជនជាតិដើម​ប្រជា​ធិ​តេ​យ្យ​កម្ពុជា ដែល​ឈរ​នៅ​១១​មណ្ឌល​។ ការទទួលស្គាល់​នេះ នាំ​ឲ្យ​ចំនួន​គណបក្ស​ដែល​ត្រូវ​ប្រជែង​សម្រាប់​ការបោះឆ្នោត​នា​ខែកក្កដា ខាងមុខ មាន​ចំនួន​សរុប​២០​គណបក្ស​។​

 
 
​គណបក្ស​សរុប​ចំនួន​២០​ដែល​ត្រូវ​ប្រជែង​កៅអី​តំណាងរាស្ត្រ​អាណត្តិ​ទី​៦៖
-​គណបក្ស​យុវជន​កម្ពុជា (១៧​មណ្ឌល​)
-​គណបក្ស​ប្រជាជន​កម្ពុជា (២៥​មណ្ឌល​)
-​គណបក្ស​សញ្ជាតិ​កម្ពុជា (២៥​មណ្ឌល​)
-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (២៥​មណ្ឌល​)
-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (២៥​មណ្ឌល​)
-​គណបក្ស​ខ្មែរ​តែមួយ (១៦​មណ្ឌល​)
-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (២៥​មណ្ឌល​)
-​គណបក្ស​ពន្លឺ​ថ្មី (១៣​មណ្ឌល​)
-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ (២៥​មណ្ឌល​)
-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (២៥​មណ្ឌល​)
-​គណបក្ស​ខ្មែរ​ឈប់​ក្រ (២៥​មណ្ឌល​)
-​គណបក្ស​ធម្មាធិបតេយ្យ  (១០​មណ្ឌល​)
-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ (១៦​មណ្ឌល​)
-​គណបក្ស​មាតុភូមិ​យើង (៦​មណ្ឌល​)
-​គណបក្ស​ខ្មែរ​ក្រោក (៦​មណ្ឌល​)
-​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (១២​មណ្ឌល​)
-​គណបក្ស​ឆន្ទៈ​ខ្មែរ (២៥​មណ្ឌល​)
-​គណបក្ស​ខ្មែរ​សាធារណរដ្ឋ (១០​មណ្ឌល​)
-​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា (១១​មណ្ឌល​)
-​គណបក្ស​រស្មី​ខេមរា (៧​មណ្ឌល​)៕

Tag:
 បោះឆ្នោត
  គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com