កីឡាជាតិ
ជាតិ
U18 បាទីគ្រងជើងឯកពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្តក្រោយយកឈ្នះគីរីវង់ ២-១
× ភ្នំពេញ៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ បានគ្រងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តក្រោយយកឈ្នះក្រុមគីរីវង់សុខសែនជ័យ ២-១ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរសៀលថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៨ នាកីឡដ្ឋានស្តាតចាស់។
កីឡាករ អ៊ិន វិច្ឆិកា បានរកគ្រាប់បាល់នាំមុខ ១-0 សម្រាប់ក្រុមគីរីវង់សុខសែនជ័យនៅ៥នាទីដំបូងនៃតង់ទី១។ ក្រោយមកនៅនាទី២៤ កីឡាករ ឡុង ម៉េងហាវ បានសម្រេចគ្រាប់បាល់តាមស្មើ ១-១ សម្រាប់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំមុនចប់តង់ទី១។ នៅ៤នាទីដំបូងក្នុងតង់ទី២ កីឡាករ សៀន សុភក្ត្រា សម្រេចបាន១គ្រាប់បន្ថែម ដើម្បីជួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំនាំមុខ ២-១ លើក្រុមគីរីវង់សុខសែនជ័យ។
ក្រុមទាំងពីរបានរក្សាលទ្ធផលនេះ រហូតចប់ការប្រកួត ដែលនាំឲ្យក្រុម U18 បាទីគ្រងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តតែម្តង។ សម្រាប់តំណែងជើងឯកនេះ ក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំទទួលបានថវិកាលើកទឹកចិត្តចំនួន១៥លានរៀល រីឯក្រុមជើងឯករងគីរីវង់សុខសែនជ័យទទួល ៧,៥លានរៀល៕
Tag:
បាល់ទាត់
Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com