កីឡាអន្តរជាតិ
អន្តរជាតិ
Alba បន់​ឲ្យ Liverpool ផ្តួល Real Madrid លើក​ពាន Champions League
25, May 2018 , 7:59 am        
រូបភាព
Jordi Alba ខ្សែការពារ​ឆ្វេង​របស់ Barcelona និយាយ​ដោយស្មោះ​អស់ពី​ចិត្ត​អំពី​ក្រុម​ដែល​រូបគេ​ពេញចិត្ត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ថា​៖«​ខ្ញុំ​ចង់​ឲ្យ Liverpool ឈ្នះ​»​។​



Liverpool នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid នៅ​ទីក្រុង​កៀរ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ប្រជែង​ពាន​លំដាប់​កំពូល​អឺរ៉ុប​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃទី​២៧ ខែឧសភា​ចុង​សប្តាហ៍​នេះ វេលា​ម៉ោង ១:៤៥​នាទី [​ម៉ោង​នៅ​កម្ពុជា​] ។

​បើតាម​ការផ្សាយ​របស់ Barca Blaugranes  ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន​និយាយថា​៖«​ខ្ញុំ និង​អ្នកគាំទ្រ​របស់ Barça ទាំងអស់​ចង់​ឲ្យ Real Madrid បរាជ័យ ដូចគ្នា​នឹង​រាល់​កីឡាករ​ទាំងអស់​របស់ Real ដែល​ចង់​ឲ្យ Barça ចាញ់​ដែរ​។ នេះ​ជា​ច្បាប់ធម្មជាតិ​ហើយ​វា​គួរតែ​អាច​កើតឡើង​»​។​

Alba ដែល​ជាប់​ក្នុង​សមាសភាព ២៣​នាក់​របស់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ទៅកាន់​ការប្រកួត World Cup ខែក្រោយ​នេះ បាន​បញ្ចេញ​ពា​ក្សស​ម្តី​ដឺ​ដង​គូប្រជែង Real Madrid បើទោះជា​ក្រុម​នេះ​សម្បូរ​ទៅដោយ​មិត្ត​រួម​ជាតិ​ជាច្រើន​ក៏ដោយ​។​

«​ខ្ញុំ​នឹង​មើល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ខ្ញុំ​សង្ឃឹមថា​ជ័យលាភី​គឺ​បាន​ទៅ Liverpool»​។ អតីត​សមាជិក Valencia វ័យ​២៩​ឆ្នាំ​បន្ថែម​ដូច្នេះ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ Alba ទទួលស្គាល់ថា​កីឡាករ​មិត្ត​រួម​ជាតិ​ជាច្រើន​របស់ខ្លួន​លេង​ឲ្យ​ក្រុម​អធិរាជ​ស​នាពេល​ច្ចុ​ប្បន្ន​នេះ ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួកយើង​សម្រាប់​ក្រុម​ជម្រើសជាតិ​គឺ​ល្អ​ណាស់​៕


Tag:
 បាល់ទាត់​
  Jordi Alba
  UEFA Champions League
  Liverpool
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com