អត្ថបទពាណិជ្ជកម្ម
Heineken® បញ្ជូន​អ្នកគាំទ្រ​កម្ពុជា​ទៅ​ក្រិ​ក​ដើម្បី​មើល​ការផ្សាយ​ផ្ទាល់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA CHAMPIONS LEAGUE
25, May 2018 , 10:35 am        
រូបភាព
ដោយ:
​ថ្ងៃទី ២៣ ខែឧសភា ស្រា​បៀរ Heineken® នឹង​បញ្ជូន​អ្នកគាំទ្រ​កម្ពុជា​ចំនួន​បួន​នាក់​តាម​ជើងហោះហើរ​ទៅកាន់​ទីក្រុង​អាថែន ប្រទេស​ក្រិ​ក ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​អស្ចារ្យ​ក្នុងការ​ទស្សនា​ការផ្សាយ​ផ្ទាល់​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League រវាង​ក្រុម Real Madrid FC និង Liverpool FC នៅ​ថ្ងៃទី ២៧ ខែឧសភា​ខាងមុខនេះ ដែល​រៀបចំ​នៅ​ក្រុង​គៀវ ប្រទេស​អ៊ុយ​ក្រែ​ន​។​

​អ្នកគាំទ្រ​មាន​លាភ​សំណាង​ដែល​បានឈ្នះ​សំបុត្រ​យន្តហោះ​សម្រាប់​ដំណើរ​កម្សាន្ត​មាន​ម្តង​ក្នុង​មួយជីវិត​នៅក្នុង​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នៅ​ប្រទេស​កម្ពុជា​កាលពី​ខែ​មុន​គឺ លោក គៀ បូ​នី និង​លោក ស៊ិ​ប សុវណ្ណ​រិ​ទ្ធិ រួមជាមួយ​ដៃគូ​របស់​ពួកគាត់​។​

​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ដង្ហែរ​ពាន​ជាមួយនឹង​ខ្សែប្រយុទ្ធ​ដ៏​ល្បីល្បាញ​របស់​ក្រុម Manchester United លោក Ruud van Nistelrooy នៅ​កោះ​ពេជ្រ អ្នកគាំទ្រ​ស្រា​បៀរ Heineken® ត្រូវ​បានស្នើ​សុំឱ្យ​ជ្រើស​រើសយក​កៅអី​មួយ រួចហើយ​មើល​ក្រោម​កៅអី​ដើម្បី​ស្វែងរក​សំបុត្រ​ត្រូវ​រង្វាន់​។​

​ឥឡូវនេះ​ជា​លើកដំបូង​ហើយ​ដែល​ស្រា​បៀរ Heineken® នឹង​បញ្ជូន​ក្រុម​អ្នកឈ្នះ​រង្វាន់​ពី​ប្រទេស​កម្ពុជា​តាម​ជើងហោះហើរ​ដើម្បី​ចូលរួម​ជាមួយ​ទស្សនិកជន​រាប់សែន​នាក់​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​បំផុត​ក្នុងការ​ទស្សនា​បាល់ទាត់​អន្តរជាតិ​តាម​អេក្រង់​យក្ស​នៅ​ទីក្រុង​អាថែន ដែល​គេ​ស្គាល់​ថា​ជាទី​ក្រុង​នៃ​ក្រុម​ជើងឯក​។​

​អ្នកឈ្នះ​រង្វាន់​សញ្ជាតិ​ក​ម្ពុ​ជា​ក៏ត្រូវ​បានទទួល​ស្វា​មគ​មន៍​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​ដែល​រួមមាន​កម្មវិធី​ជប់លៀង​ពិសេស​លើដំបូល កម្មវិធី BBQ លើ​ឆ្នេរសមុទ្រ កម្មវិធី​ផ្សាយ​ផ្ទាល់​នូវ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League កម្មវិធី​អបអរសាទរ​ក្រោយ​បញ្ចប់​ការប្រកួត ការផ្តល់​កន្លែង​ស្នាក់នៅ​សណ្ឋាគារ​ដ៏​ប្រណីត និង​ជួប​ផ្ទាល់​ជាមួយ​ក្រុម​ឈ្នះ​ពាន​ជើងឯក UEFA Champions League ។​

​នេះ​គឺជា​បទពិសោធន៍​លំដាប់ថ្នាក់​ពិភពលោក​មួយទៀត ដែល​មិនអាច​កាត់ថ្លៃ​បាន ដោយ​ស្រា​បៀរ Heineken®​ជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​ខ្ពស់បំផុត​ក្នុង​ពិភពលោក​បាន​ត្រួសត្រាយ​ទូទាំង​ពិភពលោក ហើយ​នៅតែ​បន្ត​ផ្តល់ជូន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken®

​សូម​ចូល​មើល​គេហទំព័រ​៖ www.facebook.com/Heineken 

​សួ​ម​ទទួលទាន​ស្រា​បៀរ Heineken®​ដោយ​ការទទួលខុសត្រូវ​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com