អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ហុងកុង​លែ​ន ប្រកាស​បើកសម្ពោធ អគារ EXCHANGE SQUARE ជា​ផ្លូវការ​
25, May 2018 , 4:22 pm        
រូបភាព
​ហុងកុង​លែ​ន ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ អចលនទ្រព្យ​ឈានមុខ​គេ បានប្រកាស​បើកសម្ពោធ​ជា​ផ្លូវការ នៃ​ការអភិវឌ្ឍន៍ អគារ​ដ៏​សំខាន់ របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ឈ្មោះថា  EXCHANGE SQUARE​។ នា​ឱ​កាល​ដ៏​ពិសេស​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាងឱ្យ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំង លោក Robert Wong ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ហុងកុង​លែ​ន Hongkong Land និង លោក Robert Garman នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ហុងកុង​លែ​ន Hongkong Land ។

​អគារ​ការិយាល័យ និង​ផ្សារ​ទំនើប EXCHANGE SQUARE  មាន​ទីតាំង ស្ថិតនៅ  ផ្លូវ ១០៦ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែលជា តំបន់​ហិរញ្ញវត្ថុ​មួយ នៅ​ជិត និង​គោលដៅ​អាជីវកម្ម និង កម្សាន្ត ។ អគារ​ពាណិជ្ជ​កម្មនេះ បាន​ទាក់ទាញ អ្នក​ជួល ការិយាល័យ និង ហាង​ទំនិញ លក់រាយ ជាង ៦០ កន្លែង ចាប់​តាំង ពី​ការចាប់ផ្តើម បើក​ដំណើរការ​សាកល្បង កាលពី​ខែសីហា​ឆ្នាំមុន​។  អគារ​ការិយាល័យ និង​ពាណិជ្ជកម្ម បាន​ជួលជុល​រួចរាល់​ជាង​៨០ ភាគរយ  លើ​ទំហំ ៣៩ ៧០០ ម៉ែត្រការ៉េ នៃ ការិយាល័យ   កណ្តាល​និង ហាង​ទំនិញ  បួន​ជាន់ ហើយ រំពឹងថា នឹង បានការ ជួល​ពេញ នា​ចុងឆ្នាំ ២០១៨​។​



​គួរ​បញ្ជក់​ដែរ​ថា ក្រុមហ៊ុន និង​ស្ថាប័ន អង្គការ ដែលមាន​កេរ្តិ៍ឈ្មោះ​បោះ​សម្លេង ទាំង​ជាតិ និង អន្តរជាតិ បាន​ចាប់យក ទីតាំង​ការិយាល័យ​នៅក្នុង អគារ EXCHANGE SQUARE ដែល​ក្នុងនោះ​មានដូចជា ស្ថាប័ន​ក្នុង​តំបន់​ឈានមុខ​គេ ដូចជា ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ​អាយ​អេ ខេ​ម​បូ​ឌា (AIA Cambodia Life Insurance Plc) ធនាគារ ស៊ី​អាយ​អឹម​ប៊ី ( CIMB Bank) ក្រុមហ៊ុន Huawei Technologies Co., Ltd) ធនាគារ ICBC (Industrial and Commercial Bank of China) ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ IFC,  ក្រុមហ៊ុន ISUZU, ក្រុមហ៊ុន​តំណាង របស់ ITOCHU Corporation-Phnom Penh,  ក្រុមហ៊ុន ITOCHU Textile Prominent Asia Ltd, ក្រុមហ៊ុន Marubeni Corporation ក្រុមហ៊ុន​ជំនួញ​របស់​ជប៉ុន Mitsui & Co ក្រុមហ៊ុន​ធនាគារ MUFJ Bank ក្រុមហ៊ុន ប៉ា​ណា​សូ​និ​ច (Panasonic Asia Pacific) ការិយាល័យ តំណាង Sumitomo Mitsui Banking Corporation ក្រុមហ៊ុន តូ​យូ​តា Toyota Tsusho Corporation  យូ​នី​សេ​ហ្វ (UNICEF) International Finance Corporation (IFC) និង ធនាគារពិភពលោក (World Bank)​។​



​ម្យ៉ាងវិញទៀត អគារ EXCHANGE SQUARE ក៏បាន​បង្ហាញ របត់​បែបផែន​នៃ ការរស់នៅ កាន់តែ​ប្រសើរឡើង ដោយ​បង្កើត​នូវ​កម្រិតស្តង់ដារ​ផ្សារ​ទំនើប​ថ្មី នៅ​រាជធានី​ភ្នំពេញ​។ ជាក់ស្តែង ផ្សារ​ទំនើប EXCHANGE SQUARE កម្រិត A  មាន​ហាង​ទំនើប​ល្បីៗ មានដូចជា ហាង BERING ហាង Guardian ផ្សារ​ទំនើប​ឡាក់​គី​ព្រី​មា​មន៍ Lucky Premium Supermarket ហាង​សំលៀកបំពាក់ Levi’s ហាង​គ្រឿងអលង្កា Pandora  ហាង Samonite ហាង​កាហ្វេ Hard Rock Cafe រោងភាពយន្ត Legend Premium Cinema  ហាង​កាហ្វេ Starbucks ហាង​Yves Rocher ហាង​នាឡិកា Swatch និង ភោជនីយដ្ឋាន Sushi Tei ។ ហាង​ទំនើបៗ​ទាំងនោះ មាន​ជាង ៤០​ហាង ដែល​ប្រើប្រាស់ អស់​ទំហំ ១៣ ០០០ ម៉ែត​ការ៉េ នៃ ៤​ជាន់​ដំបូង របស់​អគារ ដែល​នឹង បំពេញ សេចក្តីត្រូវការ របស់​អតិថិជន សម្រាប់​ការ កម្សាន្ត និង កិច្ចការជំនួញ​។​

​លោក Robert Wong ប្រធាន​ប្រតិបត្តិ​របស់ ក្រុមហ៊ុន ហុងកុង​លែ​ន (Hongkong Land ) បាន​ថ្លែងថា “​ក្នុងនាម​ជា​ការិយាល័យ ផ្សារ​ទំនើប រួមទាំង​ជា ទិសដៅ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៅ​អាស៊ី​អគារ EXCHANGE SQUARE រចនា​ឡើង ដើម្បី​បំពេញ នូវ​តម្រូវការ​សម្រាប់​អតិថិជន​ចម្រុះ​ជាតិ​សាសន៍ និង ក្រុមហ៊ុន​ក្នុងស្រុក​។ យើង​បាន ត្រៀមខ្លួន​រួច ជាស្រេច ដើម្បី​បំពេញតម្រូវការ នៃ​អាជីវកម្ម​ជំនួញ និង​ហាង​ទំនិញ ដែល​កំពុង​ស្វែងរក ការជំរុញ ឱ្យមាន ជំហរ​រឹងមាំ នៅក្នុង​តំបន់​អាស៊ី​។ យើង​ជឿជាក់ថា អគារ EXCHANGE SQUARE កម្រិត​ថ្នាក់ ពិភពលោក​នេះ នឹង​រួមចំណែក ធ្វើឱ្យមាន​ការផ្លាស់ប្តូរ យ៉ាងខ្លាំង​ក្លា សម្រាប់ មុខមាត់​ថ្មី នៃ​រាជធានី​ភ្នំពេញ​។

​លោក​បាន​បន្ថែមទៀតថា​ដោយមាន​ការទទួលស្គាល់​យ៉ាងខ្ពស់​លើ គុណភាព​សំណង់ ការគ្រប់គ្រង អចលនទ្រព្យ​របស់ខ្លួន និង​ការផ្តល់ សេវាកម្ម អតិថិជន​នៅ​ទូទាំង​តំបន់ ក្រុមហ៊ុន ហុងកុង​លែ​ន ប្រើប្រាស់​បទដ្ឋាន និង​ជំនាញ ដែល​ឈានមុខ​គេ​នេះ អោយបាន​ដូចគ្នា ចំពោះ អគារ Exchange Square ។​

​ចំណែក លោក David Li Xiongwei នាយក​ប្រតិបត្តិ ក្រុមហ៊ុន Huawei Technologies ( Cambodia ) ថ្លែងថា​: “​អាគារ​ការិយាល័យ​ក្នុងស្រុក របស់​យើង គឺជា​ផ្នែក​មួយ ដែល​មិនអាច ខ្វះ​បាន សម្រាប់​ប្រតិបត្តិ​ការល្អ របស់​ក្រុមហ៊ុន Huawei នៅ​កម្ពុជា​។ យើង​ពិតជា រីករាយ ដែល​បាន​រកឃើញ​ដៃគូ​សមស្រប ដើម្បី​ជួយ​ដល់​ប្រតិបត្តិការ របស់​យើង នៅ​រាជធានី​ភ្នំពេញ​៕




© រក្សាសិទ្ធិដោយ thmeythmey.com