កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Real អាច​ឈ្នះ​បី​ឆ្នាំ​ជាប់​គ្នា ឬ​ដល់​វេន Liverpool ក្រោយ​ខកខាន​១៣​ឆ្នាំ​?
26, May 2018 , 9:19 pm        
រូបភាព
​ការទន្ទឹងរង់ចាំ​ទស្សនាការ​ប្រកួត​រវាង Real Madrid និង Liverpool ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League រដូវ​កាល​២០១៧-២០១៨ ជិត​ចូលមក​ដល់​ហើយ ខណៈ​ក្រុម​ទាំងពីរ​ធ្លាប់​ប៉ះគ្នា​ក្នុង​វគ្គ​ដូចគ្នានេះ​ម្តង​រួចមកហើយ (​កាល​នៅ​ជា​ពាន European Cup) ក្នុង​ឆ្នាំ​១៩៨១​។



​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid និង​ជា​ក្រុម​ធ្លាប់​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​១២ លើក​រួចមកហើយ កំពុង​សំឡឹង​រក​ជ័យជម្នះ​៣​រដូវ​កាល​ជាប់ៗ​គ្នា​របស់​ពួកគេ ស្រប​ពេលដែល Liverpool កំពុង​ស្វែងរក​តំណែង​ជា​លើក​ទី​៦ នៅក្នុង​ប្រវត្តិសាស្ត្រ​ដោយ​ការ​ឈ្នះ​ពាន​ចុងក្រោយ​របស់​ពួកគេ គឺ​កាលពី​ឆ្នាំ​២០០៥​។​

Champions League ឆ្នាំ​២០១៨ វគ្គ​ផ្តាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន NSC Olimpiyskiy ក្នុង​ក្រុង​កៀរ ប្រទេស​អ៊ុយ​ក្រែ​ន ថ្ងៃទី​២៧ ខែឧសភា វេលា​ម៉ោង ១:៤៥​នាទី​រំលង​អា​ធ្រា​ត្រ​។ នេះ​ជាការ​ជួបគ្នា​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី​២​ហើយ រវាង Real Madrid និង Liverpool ចាប់តាំងពី​ប្រជែង​គ្នា​លើកដំបូង​កាលពី​ឆ្នាំ ១៩៨១ ដែល​កាលនោះ​ក្រុម​មកពី​អង់គ្លេស​ជា​អ្នក​លើក​ពាន​។​

​កូនក្រុម​របស់លោក Jurgen Klopp និង​លោក Zinedine Zidane បានធ្វើ​ដំណើរ​ទៅដល់​ក្រុង​កៀរ​ហើយ កាលពី​ថ្ងៃទី​២៤ ខែឧសភា ដោយមាន​ការស្វាគមន៍​ពី​សំណាក់​ចៅហ្វាយក្រុង​ដែលជា​អតីត​ស្តេច​ប្រដាល់​ទម្ងន់​ធ្ងន់ Vitaly Klitschko ផងដែរ​។​

​តើ Liverpool ឬក៏ Real Madrid ជា​ក្រុម​ដែល​អាច​លើក​ពាន​លំដាប់​ទី​១​អឺរ៉ុប​នេះ​?៕


Tag:
 ​បាល់ទាត់​
  UEFA Champions League
  Real Madrid
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com