ពីនេះ ពីនោះ
«​កង្កែបបោក​» ជា​ពាក្យ​ខុស ចំណែក «​កង្កែប​បោប​» ជា​ពាក្យ​ត្រឹមត្រូវ​!
27, May 2018 , 11:59 am        
រូបភាព
លោក ចៅ​ វាសនា  សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្រ្តខ្មែរ​ កំពុង​ពន្យល់ពាក្យ ក្នង​កម្មវិធី​ ភាសាក្នុង​ផ្ទះ​បាយ​ខ្មែរ
លោក ចៅ​ វាសនា សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្រ្តខ្មែរ​ កំពុង​ពន្យល់ពាក្យ ក្នង​កម្មវិធី​ ភាសាក្នុង​ផ្ទះ​បាយ​ខ្មែរ
ដោយ: ថ្មីៗ
​កន្លងមក​មហាជន​ភា​គ​ច្រើន និយាយ និង​សរសេរថា «​កង្កែបបោក​» សម្រាប់​ហៅ​ម្ហូប​ម្យ៉ាង ដែល​គេ​យក​កង្កែប​ទៅ​ញាត់​នឹង​គ្រឿង ដើម្បី​ធ្វើជា​ម្ហូបអាហារ ឬ​គ្រឿងក្លែម​ផ្សេងៗ​។ ប៉ុន្តែ ការប្រើ​ពាក្យ​នេះ ធ្វើ​ឲ្យ​មហាជន​យល់​ខុស​ទាំងស្រុង​ពី​របៀប​ប្រើ​ភាសា​ខ្មែរ​។  នេះ​បើតាម​ការបញ្ជាក់​របស់ លោក ចៅ វាសនា សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​។​



​តាម​ការបន្ថែម​របស់ លោក ចៅ វាសនា សាស្ត្រ​ចា​រ្យ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ជា​យូរលង់​មកហើយ រហូតមកដល់​បច្ចុប្បន្ន​នេះ ពលរដ្ឋ​ខ្មែរ បាន​នឹង​កំពុងតែ​ប្រើ ពាក្យ «​កង្កែបបោក​» ជា​ទម្លាប់មាត់​ទៅហើយ តែ​ការពិត​ពាក្យ​នេះ មិន​ត្រឹមត្រូវ​នោះទេ ហើយ​ខុសពី​ពាក្យ​ដើម​ទៀតផង ដែល​ពាក្យ​ដើម​របស់​វា​គឺ «​កង្កែប​បោប​»​។ មនុស្ស​ភាគតិច​ណាស់ដែ​ល​ដឹង​ពាក្យ​នេះ​៕​




Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com