ពីនេះ ពីនោះ
​ពលរដ្ឋ​កម្រ​នឹង​ដឹង​ពាក្យ «​ជើង​ផៅ​» តើ​ពាក្យ​នេះ​មានន័យ​ដូចម្តេច​?
27, May 2018 , 7:39 pm        
រូបភាព
លោក ចៅ​ វាសនា  សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្រ្តខ្មែរ​ កំពុង​ពន្យល់ពាក្យ ក្នង​កម្មវិធី​ ភាសាក្នុង​ផ្ទះ​បាយ​ខ្មែរ
លោក ចៅ​ វាសនា សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្រ្តខ្មែរ​ កំពុង​ពន្យល់ពាក្យ ក្នង​កម្មវិធី​ ភាសាក្នុង​ផ្ទះ​បាយ​ខ្មែរ
ដោយ: ថ្មីៗ
​រយៈពេល​ជា​យូរ​មកហើយ ដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន មិន​បានដឹង​ច្បាស់​ពាក្យ​ថា «​ជើង​ផៅ​» នេះ​មាន​អត្ថន័យ​បែបណា​ឡើយ​។ «​ជើង​ផៅ​» ជា​ភាសា​ក្នុង​ផ្ទះបាយ ជា​ពាក្យ​ដើម​ដែល​កម្ចី​ពី​ថៃ ហើយ​ពលរដ្ឋ​ខ្មែរ យកមកប្រើ ជា​ពាក្យ​«​ជើង​ផៅ​» ប៉ុន្តែ ខ្មែរ​មិនសូវ​ប្រើ​ទេ ដោយ​ប្រើ​ជា​ពាក្យ «​ចុងភៅ​» ជំនួស​ឲ្យ​ពាក្យ «​ជើង​ផៅ​» ទៅវិញ​។  នេះ​បើតាម​ការបញ្ជាក់​របស់​លោក ចៅ វាសនា អ្នកស្រាវជ្រាវ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​។



​ក្នុង​ភាសា​ផ្ទះបាយ ពាក្យ «​ជើង​ផៅ​» ប្រែ​មកជា​ពាក្យ «​ចុងភៅ​»​។ លោក ចៅ វាសនា បាន​ឲ្យ​ដឹងថា ចំពោះ​ពាក្យ​«​ចុងភៅ​» ជា​កម្ចី​ពី​ចិន​។ រហូតមកដល់​សព្វថ្ងៃ​នេះ ខ្មែរ​យើង បាន​បំភ្លេចចោល​ពាក្យ​ដើម ដោយ​ជំនួស​ពាក្យថ្មី​វិញ​។ តួយ៉ាង​ពាក្យ ជើង​ផៅ និង​ចុងភៅ មិនមែនជា​ពាក្យ​របស់​ខ្មែរ​ឡើយ តែ​ខ្មែរ​នៅតែ​ប្រើពាក្យ​នេះ​ជាប់​ជានិច្ច ដើម្បី​ហៅ​ឈ្មោះ​អ្នក​ដែល​ចម្អិន​អាហារ ក្នុង​ផ្ទះបាយ​។ បើ​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត «​ចុងភៅ​»​ជា​ពាក្យ​កម្ចី​ពី​ចិន មានន័យថា ជា​អ្នក​ដណ្តាំ​ស្ល អ្នក​ចម្អិន​ភោជនាហារ​។

​អ្នកស្រាវជ្រាវ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​រូបនេះ​បន្ថែមថា ភាសា​ក្នុង​ផ្ទះបាយ​ខ្មែរ មាន​ភាសា​ដែល​កម្ចី​ពី​ប្រទេស​ដទៃ​ច្រើន ក្នុងនោះ​មានដូចជា ក្រាន ដែល​កម្ចី​ពី​ជ្វា (Keran Foyer) ខ្មែរ​សរសេរ​ជា ជើងក្រាន រហូត​ក៏​ក្លាយជា​ពាក្យ ច​ង្រា្ក​ន​, ទឹកស៊ីអ៊ីវ​, ឆៃថាវ ឬ​ឆៃប៉ូវ​, ចាប់ឆាយ​, គុយទាវ ជា​ពាក្យ​កម្ចី​ពី​ចិន​។​ល​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com