អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ក្លាយជា​អ្នកផ្គត់ផ្គង់​​ផ្តាច់មុខប្រព័ន្ឋIBS ក្នុង​អាគារ «The Bridge»
28, May 2018 , 10:22 am        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ត្រូវបានតែងតាំង និង​ផ្តល់​សិទ្ធិ ដោយ​ក្រុមហ៊ុន PixLed (​ខេ​ម​បូ​ឌា​)  ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ ប្រព័ន្ធ​ (IBS) ក្នុង​អគារ «The Bridge» ទាំងមូល​។ រយៈពេល​បី​ខែ​កន្លងមកនេះ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​)  បានរៀបចំ​ផ្ត​ត់​ផ្គង់ និង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ IBS ដើម្បី​ផ្តល់ជូន​នូវ​បណ្តាញ​គ្របដណ្តប់​កាន់តែ​ប្រសើរឡើង នៅក្នុង​អគារ The Bridge នេះ ដែល​ត្រូវបាន​ចាត់ទុកជា​អគារ​ស្នាក់នៅ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។

​តាមរយៈ​បច្ចេកវិទ្យា​ដ៏​ទំនើប ប្រកបដោយ​គុណភាព និង​ដំណោះស្រាយ​កម្រិត​ខ្ពស់​របស់ខ្លួន  អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) បាន​បំពាក់​បណ្តាញ​អង់​តែ​ន ដើម្បី​ពង្រីក​វិសាលភាព​បណ្តាញទូរស័ព្ទ​និង​អ៊ីនធឺណិត​ឥត​ខ្សែ (Wireless) នៅក្នុង​អគារ The Bridge ទាំងមូល ឲ្យ​កាន់តែ​ប្រសើរឡើង ដែល​អនុញ្ញាត​ឲ្យ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងអស់ អាច​ផ្តល់​សេវា 2G, 3G, 4G និង 4.5G មាន​ល្បឿន​លឿន ស្ថិរភាព និង​ប្រកបដោយ​ទំនុកចិត្ត​។​

​លោក Phillip Wong នាយក​ប្រចាំ​តំបន់ ផ្នែក​ពង្រីក​ទីផ្សារ នៃ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប បាន​គូសបញ្ជាក់​ដូច្នេះ​ថា កម្ពុជា ជាទី​ផ្សារ​មួយ​ដែលមាន​សក្តានុពល និង​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូច្នេះហើយ​បានជា​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ  នៅតែ​បន្ត​រិះរក​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​ពង្រីក​បណ្តាញ​គ្របដណ្តប់ តាមរយៈ​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ផ្តល់ជូន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​រូបរាង​ពិសេស និង​ល្អឥតខ្ចោះ ដែល​នឹង​បំពេញបាន​នូវ​តម្រូវការ នៃ​ការតភ្ជាប់​បណ្តាញ​មួយ ដ៏​ជាក់លាក់​។ លោក Phillip Wong បន្ថែមថា​៖«​ការអភិវឌ្ឍ​ថ្មី​នេះ គឺជា​សញ្ញា​ដ៏​សំខាន់​មួយ​សម្រាប់​ទីផ្សារ IBS ក្នុងប្រទេស ហើយ​យើង​មាន មោទកភាព​ជាខ្លាំង ក្នុងការ​ចាប់ផ្តើម​គម្រោង IBS ដំបូង​របស់​យើង នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​មាន​ប្រតិបត្តិ​ករ ដែលមាន​បំណង​ប្រើ​នូវ​ដំណោះស្រាយ​ថ្មី​នេះ​រួចហើយ ដែល​រំពឹងថា នឹង​ដំណើរការ ចាប់ពី​ខែមិថុនា​តទៅ​»​។​

​បើតាម​លោក Phillip Wong កម្ពុជា​គឺជា​ប្រទេស​ទី​បី ដែល​បាន​ពង្រីក​បណ្តាញ​ដំណោះស្រាយ​ក្នុង​អាគារ (IBS) ប្រើប្រាស់ នៅក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត​ដែល ក្រុមហ៊ុន edotco Group កំពុងមាន​វត្តមាន ។ លោក Phillip Wong បន្ត​ដោយ​ជឿជាក់ថា ដំណោះស្រាយ IBS ដ៏​ទំនើប​នេះ នឹង​អាចបំពេញ​បាន​តាម​តម្រូវ​ការដែល​កំពុង​កើនឡើង​នេះ​»​។​

The Bridge  គឺជា​គម្រោង​ថ្មី​មួយ មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​ដ៏​មាន​សក្តានុពល  និង​ដែល​នៅ​ជិត​ចំណុចប្រសព្វ​រវាង​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់​។ គ្របដណ្តប់​នៅលើ​ផ្ទៃដី​ដែលមាន​អគារ​កម្ពស់​ជាង ៤៥​ជាន់ ការដំឡើង ប្រព័ន្ធ IBS  ត្រូវបាន​រចនា​ឡើង ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ  និង​កាន់តែ​ប្រសើរ​សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទាំងអស់ នៅក្នុង​អគារ The Bridge​។​

​ចាប់តាំងពី​ការចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែឧសភា ឆ្នាំ​២០១២​មក ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) កំពុងផ្តល់​ជូន​សេវា​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា​។ ការ ផ្តល់ជូន​ទាំងនោះ​រួមមាន​៖ ការសាងសង់​បង្គោល​អ​ង់​តែ​ន​លើដី ការសាងសង់​បង្គោល​អ​ង់​តែ​ន​លើដំបូល​អគារ ការសាង់សង់​បង្គោល​អ​ង់​តែ​ន តាម​ការចង់បាន​រប​ស់​អតិថិជន និង​មាន​ស្ថានីយ​ចល័ត (COW) ៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖

​អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី​
​អគារ​លេខ 1B ផ្លូវ​លេខ ៥៩៨ សង្កាត់ ទួល​សង្កែ រាជធានី​ភ្នំពេញ​
​ខណ្ឌ ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។​
​ទូរស័ព្ទ​: +855 10 209 999​


( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com