អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​ចែក​មហា​រង្វាន់ MAZDA ECLIPSE ឆ្នាំ​២០១៨
28, May 2018 , 10:58 am        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​២៦ ខែឧសភា​កន្លងទៅ ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ បាន​ចែក​រង្វាន់ MAZDA ECLIPSE ដែលមាន​តម្លៃ ៥​ម៉ឺន​ដុល្លារ (៥០,០០០$) ដល់​អ្នកឈ្នះ​មកពី​ខេត្តព្រៃវែង ក្នុង​កម្មវិធី ប្រដាល់​គុន​ខ្មែរ ដណ្តើម​ខ្សែក្រវាត់​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់​នៅ​ស្ថានីយ៍ទូរទស្សន៍ ស៊ី​អិន​ស៊ី ឫស្សីកែវ​។

​គួរ​បញ្ជាក់ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ បាន​ចែក​មហា​សំណាង​ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ​ភេសជ្ជៈ​គោ​ជល់ មិន​ថា​ជា​អ្នក​លក់ដុំ លក់រាយ ឬ​អ្នក​ដែល​ចូលចិត្ត​ពិសា​ភេសជ្ជៈ​គោ​ជល់​នោះទេ​។

​កំពូល​មហា​សំណាង​របស់​ភេសជ្ជៈ​គោ​ជល់ គឺ​អ្នកស្រី ស៊ុត សុគន្ធា អាយុ​៣៨ ឆ្នាំ អ្នកលក់​ចាប់ហួយ នៅ​ភូមិ​សំ​ប៊ូ ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង បានឈ្នះ មហា​រង្វាន់​ធំ MAZDA ECLIPSE មួយគ្រឿង ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​។ នេះ​ជា​លើក​ទី​១​ហើយ ក្នុង​ឆ្នាំ​២០១៨ ដែល​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ ចែក​មហា​រង្វាន់​ជូន​ដល់​កំពូល​អ្នកមហា​សំណាង​របស់ខ្លួន​។​



​មិនតែប៉ុណ្ណោះ អ្នកលក់​ភេសជ្ជៈ​គោ​ជល់ ដែល​អ្នកទិញ​បាន​ត្រូវ​រង្វាន់​រថយន្ត MAZDA ក៏​ទទួលបាន​រង្វាន់​ផងដែរ ក្នុងការ​លើកទឹកចិត្ត​ចំនួន ១០​លាន​រៀល​ផងដែរ​។ ដូច​ពាក្យស្លោក​របស់​ក្រុមហ៊ុន​ថា អ្នកលក់​បាន​លុយ អ្នកទិញ​បាន​ឡាន​។ នៅក្នុង​ថ្ងៃ​តែមួយ​នោះ​ផង​ដែល ក៏បាន​ចែក​រង្វាន់​ធំ​ជា​បន្តបន្ទាប់ គឺ​រង្វាន់​ម៉ូតូ ហុងដា​ឌ្រី​ម ដល់​កំពូល​សំណាង ៦​នាក់ ដែល​មកពី​ខេត្ត​ក្រុង​ផ្សេងៗ​គ្នា​។​



​សូម​រំ​ឮ​កថា​ក្នុងឆ្នាំនេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ នៅមាន​មហា​រង្វាន់​ជាច្រើន​ទៀត​មានដូចជា រថយន្ត Mazda Eclipse, ម៉ូតូ​ហុងដា​ឌ្រឹ​ម​, រង្វាន់​លុយ​សុទ្ធ និង​រង្វាន់​ជាច្រើន​ផ្សេងទៀត​រាប់លានរង្វាន់​។ ការចែក​រង្វាន់​នេះ អាចធ្វើ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន​ដោយ​មិនដឹង​ខ្លូន​។ ដូចនេះ​សូម​អតិថិជន​បន្ត​គាំទ្រ​ភេសជ្ជៈ​គោ​ជល់ បន្ថែមទៀត ដើម្បី​ឈ្នះ​រង្វាន់​ដ៏​សន្ធឹក​នេះ​។ លោកអ្នក​អាច​ប្តូរ​រង្វាន់​បាន​នៅ​ក្រុមហ៊ុន ហេ​រ៉ូ​ឃី​ង (​គោ​ជល់​) មាន​អាសយដ្ឋាន នៅ​អគារ​លេខ ៣៤៤ មហាវិថី​ម៉ៅ​សេទុង ភូមិ​៦ សង្កាត់ ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ​អាច​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ ០៧៧ ៥៩៩ ៨៥៩ រៀងរាល់​ម៉ោង​ធ្វើការ​៕








(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com