អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ​កម្ពុជា​អាមេរិកកាំង ចុះ MOU ជាមួយ​CMA Cambodia ដើម្បី​បង្កើន​សមត្ថភាព​ផ្នែក​គណិតវិទ្យា​ដល់​កូនសិស្ស​ខ្មែរ​
28, May 2018 , 3:05 pm        
រូបភាព
ដោយ:
​សាលា​អន្តរជាតិ​កម្ពុជា អាមេរិកកាំង (FICAS) និង CMA Cambodia ឬ​សាលា​ប្រេ​នី អ៊ី​ន​អឺ​ណេ​សិ​នណល  បាន​ចុះ​អនុស្សារណៈ​យោគយល់ ( MOU) ជាមួយគ្នា ដើម្បី​ពង្រឹងសមត្ថភាព​ផ្នែក​គណិតវិទ្យា​របស់​សិស្សានុសិស្ស​ខ្មែរ ពិសេស​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅ​សាលា​អន្តរជាតិ កម្ពុជា អាមេរិកកាំង ឲ្យ​កាន់តែ​ពូកែ និង​មាន​សមត្ថភាព អាច​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​សិស្ស​នៃ​បណ្តា​ប្រទេស​ដទៃទៀត​។  កម្មវិធី​ដ៏​អធិកអធម​នេះ ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨ កន្លងទៅ​។

CMA Cambodia ឬ​សាលា​ប្រេ​នី អ៊ី​ន​អឺ​ណេ​សិ​នណល ជា​គ្រឹះស្ថាន​ឯកជន​ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ ក្នុងការ​បណ្តុះបណ្តាល​ក​ម្ម​វិធី​អភិវឌ្ឍន៍​ខួរក្បាល​ដោយ​គិត​លេខ​រហ័ស (CMA Mental Arithmetic) និង​បានឈ្នះ​ពានរង្វាន់​ពិភពលោក​ឆ្នាំ​១៩៩១​។ CMA Mental Arithmetic  គឺជា​កម្មវិធី អភិវឌ្ឍន៍​ខួរក្បាល​មុនគេ​បង្អស់​នៅ​ឆ្នាំ​១៩៨៤ នៅ​តៃវ៉ាន់ ដោយ​ប្រើប្រាស់ Abacus​សម្រាប់​គណនា លេខ​នព​ន្វ​ន្ត ដោយ​ប្រើ​ដៃ​ពីរ និង​ម្រាមដៃ​បួន និង​កំពុងតែ​ពេញនិយម​ជាងគេ​បំផុត​នៅ​ប្រទេស​សិង្ហ​បុរី​។​    ​



​លោក សុខ ភូមេន្ទ្រ​ពុទ្ធិ អគ្គនាយករង​សាលា​អន្តរជាតិ​កម្ពុជា អាមេរិកកាំង (FICAS) បានចាត់ទុក​អនុស្សារណៈ​យោគយល់​(MOU)  ជាមួយ CMA Cambodia នាឱកាស​នេះ ជា​មោទកភាព​មួយ ដែល​នឹង​ជួយ​បន្ថែម​នូវ​ជំនាញ​មួយកម្រិត​ទៀត ដល់​សមត្ថភាព​ក្នុង​ការគិត​លេខ​របស់​សិស្ស​តូចៗ​។ កត្តា​នេះ នឹងធ្វើ​ឲ្យ​សិស្ស​កាន់​ឆ្លាត​វៃ និង​មាន​សមត្ថភាព ក្នុង​ប្រកួត​ទាំង​ក្នុងស្រុក​នឹង​ក្រៅ​ស្រុក​។ នេះ​ជាការ​បន្ថែម​របស់ លោក សុខ ភូមេន្ទ្រ​ពុទ្ធិ​។ អគ្គនាយករង​សាលា​អន្តរជាតិ​កម្ពុជា អាមេរិកកាំង (FICAS) បញ្ជាក់បន្ថែម​ដូច្នេះ​៖ «​បន្ថែម​លើ​កិត្តិនាម​របស់​សាលា ដែលមាន​ការបណ្ដុះបណ្ដាល​ដ៏​មាន​គុណភាព និង​ធ្លាប់ជួយ​ឲ្យ​សិស្ស​ជាច្រើន​នាក់​បាន​ប្រឡង​ជាប់ ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី អូ​ស្រា្ដ​លី អាមេរិក និង​កាណាដា​ជាដើម​នោះ ការចុះ​អនុស្សារណៈ​យោគយល់​នេះ នឹងធ្វើ​ឲ្យ​អាណាព្យាបាល​របស់​សិស្សានុសិស្ស កាន់​តែមាន​ទំនុកចិត្ត និង​សប្បាយរីករាយ​បន្ថែមទៀត ជាមួយនឹង​ការយកចិត្តទុកដាក់រ​បស់​សាលា​ជា​បន្តបន្ទាប់ លើ​គុណភាព​សិក្សា​របស់​កូនៗ​របស់​ពួកគាត់​»​។ 



​កម្មវិធី​អភិវឌ្ឍន៍​ខួរក្បាល CMA Mental Arithmetic គឺជា​កម្មវិធី​ដែល​ល្អ​ជាងគេ​បំផុត សម្រាប់​មាតា បិតា អាណាព្យាបាល និង​សិស្សានុសិស្ស​គ្រប់រូប ពីព្រោះ​កម្មវិធី​CMA Mental Arithmetic មាន​សៀវភៅ​ព្រមទាំង​ស៊ី​ឌី​ជាង ២០០ ក្បាល វីស៊ីឌី និង​កាសែត​ជាច្រើន​ទៀត​។  នេះ​ជាការ​បញ្ជាក់​របស់លោក រស់ ប៊ុន​ធី នាយក CMA Cambodia ។ លោក រស់ ប៊ុន​ធី បន្តថា ៖«​កម្មវិធី​អភិវឌ្ឍន៍​ខួរក្បាល CMA Mental Arithmetic មានការ​ប្រកួតប្រជែង​ថ្នាក់ជាតិ និង​អន្តរជាតិ ដូចជា​នៅ តៃវ៉ាន់ សិង្ហ​បុរី និង​ហ្វីលីពីន​ជាដើម​»​។​

​បើតាម​នាយក CMA Cambodia ដដែល កម្មវិធី CMA Mental Arithmetic ត្រ​វ​បាន​បណ្ដុះបណ្ដាល​នៅក្នុង​ប្រទេស​ជាច្រើន​ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ណូ​វែ​ល​សេ​ឡង់ តៃវ៉ាន់ ចិន អារ៉ាប់​រួម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន វៀតណាម ឥណ្ឌា អេ​ស៊ី​ប តួ​ក​គី សិង្ហ​បុរី និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​។​



​លោកស្រី លី ណា អាណាព្យាបាល​របស់​សិស្ស​មួយរូប ដែល​កំពុង​សិក្សា​នៅ​សាលា FICAS បាន​និយាយថា​៖«​ខ្ញុំ​សប្បាយចិត្ត​ពេលឮ​ដំណឹង​នេះ ព្រោះ​គណិតវិទ្យា និង​ការហ្វឹកហាត់​ខួរក្បាល ក្នុង​ការគិត​លេខ គឺជា​ជំនាញ​សំខាន់​មួយ ទាំង​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​ក្នុង​ការងារ ឬ​មុខរបរ​នា​ថ្ងៃ​អនាគត​របស់​កូនៗ និង​ក្មេង ជំនាន់​ក្រោយ​យើង​នេះ​»​។  លោកស្រី លី ណា ដែល​ធ្លាប់​ទស្សនា​វីដេអូ​ក្មេងៗ​បរទេស​បង្ហាញ​សមត្ថភាព​គិត​លេខ​បាន​លឿនៗ​នោះ  ក៏​ចង់​កូន​ខ្មែរ​ដទៃទៀត មាន​សមត្ថភាព​គិត​លេខ​លឿន​ដូច្នេះ​ដែរ​។​

​សិស្សានុសិស្ស​ដែល​បញ្ចប់​ការសិក្សា​កម្មវិធីសិក្សា CMA នឹង​អភិវឌ្ឍន៍​ខួរក្បាល​ទាំងសងខាង សម្ថ​ភាព​ចងចាំ​បានល្អ សមត្ថភាព​អង្កេត និង​ស្តាប់​បានល្អ បង្កើន​ការ​ផ្តោតអារម្មណ៍​បានល្អ គំនិត​ច្នៃប្រឌិត និង​ភាពបត់បែន​ខ្ពស់ ចេះ​សម្រេចចិត្ត​ប្រកបដោយ​ភាពត្រឹមត្រូវ គណនា​លេខនព្វន្ត​បាន​ឆាប់រហ័ស បង្កើន​ភាព​ឆ្លាត​វៃ បង្កើន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​។ ជាមួយនឹង​បើក​ដំណើរការ​សាខា​ទី​២​របស់ខ្លួន ដែល​ស្ថិតនៅ​ម្តុំ​ស្តុ​ប​ណូគា​ម៉ៃ​ដា លើផ្លូវ​សឡា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ សាលា FICAS បាន និង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​នាំយក​នូវ​កម្មវិធីសិក្សា​ថ្មីៗ ដែល​ផ្តល់​បរិយាកាស​រៀនសូត្រ​តាមបែប​អន្តរជាតិ និង​បណ្តុះបណ្តាល​សិស្សានុសិស្ស​ទាំង​តូចៗ និង​ធំៗ តាមបែប​ច្ចេក​វិទ្យា​ទំនើប និង​ស្តង់ដារ​អន្តរជាតិ ដែលមាន​ការទទួលស្គាល់​ជុំវិញ​ពិភពលោក​៕






© រក្សាសិទ្ធិដោយ thmeythmey.com