អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន vivo នឹង​ផ្តល់​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​អតិថិជន​ដែល​ក​ម្ម៉​ង់ vivo V9 ពណ៌​ក្រហម​ថ្មី​ឥឡូវនេះ​
28, May 2018 , 5:12 pm        
រូបភាព
​ទូរស័ព្ទ vivo V9 បាន​ចេញលក់​មួយរយៈ​ហើយ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ជាមួយនឹង​កញ្ចប់​ម៉ាស៊ីន​ល្មមប្រើ ប៉ុន្តែ​មាន​ចំណុច​លេចធ្លោ​ធំៗ ជាច្រើន​ទៀត ដូចជា​រូបរាង​ស្រស់ស្អាត អេក្រង់​លាត​ធំ និង​កាមេរ៉ា​ល្អ​ប្រើ ទាំងមុខ​ទាំងក្រោយ​ជាដើម​។ កាលពី​ដំបូង ទូរស័ព្ទ vivo V9 នេះ មានតែ​ពីរ​ពណ៌​ប៉ុណ្ណោះ គឺ ពណ៌​មាស និង​ពណ៌​ខ្មៅ ដែល​ពណ៌​ទាំងពីរ​នេះ ទទួលបាន​ការពេញនិយម​ពី​សំណាក់​អតិថិជន​ច្រើន​។ ប៉ុន្តែរយៈពេល​ចុងក្រោយ​នេះ ក្រុមហ៊ុន​ក៏បាន​នាំចូល​នូវ​បន្ថែម​នូវ V9 ម៉ូ​ឌែ​ល​ថ្មី និង​មាន​ពណ៌​ក្រហម​ស្រស់ស្អាត ថែមទាំង​ជា​ជម្រើស​បន្ថែម​ដល់​អ្នកគាំទ្រ ហើយ​ពណ៌​នេះ​ក៏​ស​ក្ត​សម ជាមួយនឹង​អ្នក​ស្រឡាញ់​ភាព​ឡូយឆាយ​ផងដែរ​។



​ពណ៌​ក្រហម​នេះ វា​មើលទៅ​ទាក់ទាញ ជាង​ពណ៌​ផ្សេងៗ​ទៀត ដោយសារតែ វា​មាន​ផ្ទៃ​ខាងក្រោយ​ក្រហមឆេះ​ស្អាត​តែម្ដង ហើយ​ផ្ទៃ​ខាងមុខ​ពណ៌​ខ្មៅ ដែលមាន​អេក្រង់​លាត​បាន​ធំ​ល្អ​។ ដូចនេះ​ខាងក្រោយ​ក៏​ស្អាត ខាងមុខ​ក៏​ស្អាត​ដែរ​។ ឥឡូវនេះ ឱកាស​សម្រាប់​អ្នក​ដែល​គាំទ្រ ចង់​ក្លាយជា​ម្ចាស់​របស់ vivo V9 ក្រហម​នេះ​បានមក​ដល់​ហើយ ព្រោះ​ក្រុមហ៊ុន vivo  បានចាប់ផ្ដើម​បើក​ឲ្យ​ក​ម្ម៉​ង់​ទុក​មុន ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ៤ មិថុនា ឆ្នាំ​២០១៨ ។ សម្រាប់​លោកអ្នក​ក​ម្ម៉​ង់​ទុក​មុន នឹង​ទទួលបាន​នូវ​កាដូ​ជាច្រើន​ពី​ក្រុមហ៊ុន vivo ដូចជា ស្រោម​ទូរ​សព្ទ​ពណ៌​ខ្មៅ​ក្រហម​, Power Bank, កាស​ប្ល៊ូ​ធូ​ស​, អំពូល USB, ស៊ីម​ស្មា​ត​លេខ​ពិសេស ដែលមាន​ភ្ជាប់​គម្រោង​ធំ​ហ្ម៎ង រយៈពេល ១៦ សប្ដាហ៍ ដោយ​ឥតគិតថ្លៃ​ទៀតផង​។  ចំណែកឯ​តម្លៃ​របស់​វា​វិញ គឺ​នៅ​ដដែល ត្រឹមតែ ៣២៩ ដុល្លារ​ប៉ុណ្ណោះ​។



​ដូចនេះ ប្រសិនបើ​ប្រិយមិត្ត ដែលមាន​ចំណាប់អារម្មណ៍​លើ V9 ពណ៌​ក្រហម​ថ្មី​នេះ  អាច​ចាប់ផ្ដើម​ក​ម្ម៉​ង់​ទុក​មុន ឥឡូវនេះ​បាន រហូតដល់​ថ្ងៃទី ថ្ងៃទី ៤ ខែមិថុនា នៅតាម​បណ្ដា​ហាង​លក់ ដែលជា​តំណាង​ចែកចាយ​ផលិតផល vivo នៅ​ទូទាំងប្រទេស​កម្ពុជា  ដើម្បី​ទទួលបាន​កាដូ​ប្រើប្រាស់​បន្ថែម​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com