អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Express Food Group Co Ltd. វិនិយោគ​៥​សាខា​បន្ថែមទៀត នៅ​ផ្សារ​ទំនើប AEON Mall 2
29, May 2018 , 11:24 am        
រូបភាព
​ក្រុមហ៊ុន Express Food Group Co Ltd. (EFG) ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ចំណីអាហារ​ធំជាងគេ​នៅ​កម្ពុជា នឹង​បើក​បន្ថែម​ហាង​របស់ខ្លួន​ចំនួន​៥​ព្រម​គ្នា ដែលមាន​ដូចជា ហាង ដឹ ភី​ហ្សា ខម​ផេ​នី​, ហាង​ការ៉េម ស្វិ​ន​សិន​, ហាង​ការ៉េម ដេ​រី​ឃ្វិន​, ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម​, និង​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា​។ ហាង​ទាំង​៥​នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប AEON Mall Sen Sok City (AEON Mall 2) ដែល​នឹង​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែឧសភា​​​។

​លោក ទេព វីរៈ ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន EFG បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុមហ៊ុន EFG បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​រៀបចំ​តុបតែង​ហាង​ទាំង​៥​ម៉ាក​របស់ខ្លួន ដើម្បី​បម្រើសេវា​កម្ម​ជូន​អតិថិជន ដែល​បានមក​កាន់​ផ្សារ​ទំនើប​មួយ​នេះ​។​

​លោក​ទេព វីរៈ បន្ថែមថា ជា​យុទ្ធសាស្ដ្រ និង​និន្នាការ​របស់​ក្រុមហ៊ុន EFG គឺ​ធ្វើយ៉ាងណា​ព្យាយាម​ខិតចូល​កាន់តែ​ជិត​អតិថិជន​របស់ខ្លួន​បំផុត តាមរយៈ​ការពង្រីក​សាខា​បន្ថែម​ជាច្រើន ដើម្បី​ឲ្យ​អតិថិជន មាន​ភាពងាយស្រួល​មក​កាន់​ហាង​ណាមួយ ដែល​នៅ​ជិត​ផ្ទះ​បំផុត​។ លោក ទេព វីរៈ បញ្ជាក់បន្ថែម​ដូច្នេះ​៖ «​ការបើក​សាខា​បន្ថែមចំនួន​៥ នៅ​ផ្សារ​ទំនើប AEON Mall Sen Sok City​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​កាន់​តែមាន​ភាពងាយស្រួល​មក​កម្សាន្ត​ផង ហើយ​ពួកគាត់​ក៏​អាច​រីករាយ​ទទួលទាន​អាហារ​ឆ្ងាញ់ៗ នៅ​ផ្សារ​ទំនើប​នេះ​ក្នុងពេល​ជាមួយគ្នា​ផង​»​។​



​បើតាម​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន EFG ហាង​បន្ថែមចំនួន​៥​នេះ បានផ្ដល់​ឱកាស​ការងា​រ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ មិនតិចជាង​៨០​នាក់​នោះទេ ខណៈ​សព្វថ្ងៃនេះ ក្រុមហ៊ុន EFG មាន​បុគ្គលិក​បម្រើការ​ងារ​ជិត​២​ពាន់​នាក់ ក្នុង​ហាង​ជាង​៦០​របស់ខ្លួន ទូទាំង​រាជ​នី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយចំនួនទៀត​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន EFG គ្រោង​បើកសម្ពោធ​ផ្លូវការ​សាខា​ទាំង​៥​របស់ខ្លួន នៅ​ផ្សារ​ទំនើប AEON Mall Sen Sok City​នេះ នៅ​ថ្ងៃទី​១ ខែមិថុនា ដ៏​ខ្លី​ខាងមុខនេះ​។ ជាមួយនឹង​ការបើក​សម្ពោធ​នេះ ក្រុមហ៊ុន EDG ក៏មាន​រៀបចំ​កម្មវិធី​ពិសេសៗ និង​សកម្ម​ភាពសប្បាយៗ​ជាច្រើន នៅតាម​សាខា​នីមួយៗ​ផងដែរ​៕









(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com