អត្ថបទពាណិជ្ជកម្ម
Harvey Law Group ក្លាយជា​ក្រុមហ៊ុន​តំណាង​ផ្លូវការ​នៅ​អាស៊ីអាគ្នេយ៍​សម្រាប់​ការពង្រីក​Resort របស់​Range Developments តាមរយៈ​កម្មវិធី​វិនិយោគ​ដើម្បី​ទទួលបាន​សញ្ជាតិ​
29, May 2018 , 2:36 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថិតក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការធ្វើដំណើរ​តាម​នាវា ដែលមាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ កោះ​កា​រា​បៀ​ន​ភាគ​ខាងកើត នៃ​ប្រទេស St. Kitts & Nevis គឺជា​គោលដៅ​ដែល​ប្លែក​ថ្មី​បំផុត សម្រាប់​សណ្ឋាគារ​បែប​លក្ខណ​:​ស្បា របស់ Six Senses​។​

Resort​នេះ ស្ថិតនៅលើ​ទីតាំង​នៃ​ចម្ការ​ដំណាំ​អំពៅ​ដើម ដែលមាន​កូនភ្នំ​មួយ លាតសន្ធឹង​ចុះទៅ​កាន់​ឆ្នេរ​ខ្សាច់​ដ៏​វែង រហូតដល់​ទល់មុខ​សមុទ្រ​កា​រា​បៀ​ន​។ គ្រប់​គម្រោង​វីឡា អាង​ហែល​ទឹក​ចំនួន​៧០ និង​គម្រោង​The Retreat និង​សប្បាយរីករាយ​ជាមួយ​ទេសភាព​សមុទ្រ និង​បរិយាកាស​ស្រស់ស្អាត ផ្តល់នូវ​អារម្មណ៍​ដ៏​ភ្លឺ​ថ្លា ដែល​ញែក​ចេញពី​ភាពទាន់សម័យ ជា​កន្លែង​ដែល​ភ្ញៀវ អាចទាក់ទង​ជាមួយ​ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ ព្រមទាំង​ធម្មជាតិ​ផងដែរ​។​

​នៅក្នុង​គំរូ Six Senses ពិតៗ​នោះ គ្រប់​ទិដ្ឋភាព​នៃ​វីឡា​ចំនួន ៧០ ខ្នង ដែលមាន​អាង​ហែល​ទឹក​ផ្ទាល់ខ្លួន សុទ្ធតែជា​ការប្តេជ្ញាចិត្ត​របស់ Six Sense ចំពោះ​បរិស្ថាន ដោយ​ប្រើ​វត្ថុធាតុដើម​ដែលមាន​និរន្តរភាព និង​កែច្នៃ​ឲ្យ​មាន​ភាពងាយស្រួល​ទាន់សម័យ​។​

​ការ​សម្លឹងមើល​តំបន់​ធម្មជាតិ​របស់ resort​នេះ Six Sense St. Kitts នឹង​ផ្តល់ជូន​នូវ​បញ្ជី​ការថែទាំ​ដ៏​ពិសេស​របស់ Six Sense ដូចជា​ទម្លាប់​ការថែទាំ​របស់​កា​រា​បៀ​ន និង​ដំណើរ​កម្សាន្ត​ត្រឡប់មកវិញ​។ Six Senses ចូលរួម​លើ​សុខភាព​, Detox, យោ​គៈ និង​សិក្ខាសាលា​។​

​នៅ​ភាគខាងត្បូង resort គឺ​ទីក្រុង Sandy Point Town ដែលជា​ទីក្រុង​ធំ​បំផុត​ទី ២ នៅលើ​កោះ​នេះ​។ Sandy point គឺជា​ផ្លូវ​ចូលទៅ​កាន់ Brimstone Hill ដែលជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ហើយ​ជា​ដំណើរ​កម្សាន្ត​តែមួយគត់​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត រង់ចាំ​អ្នក​ដែល​ចូលចិត្ត​ប្រវត្តិសាស្ត្រ​។ កន្លែង​នេះ មាន​ទីតាំង​ស្ថិតនៅ​ខាងលិច​កោះ ដែលជា​កន្លែង​សម្រាប់ Six Senses St. Kitts មាន​ចម្ងាយ​ប្រហែល ៣០ នាទី តាម​បណ្តោយ​ផ្លូវ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ពី​ក្រុង Basseterre និង​អាកាសយានដ្ឋាន​អន្តរជាតិ (SKB)​។ អាកាសយានដ្ឋាន​នេះ ត្រូវបាន​បម្រើ​ដោយ​ជើងហោះហើរ​ត្រង់​ពី​សហរដ្ឋអាមេរិក កាណាដា និង​ចក្រភព​អង់គ្លេស ដោយមាន​ជើងហោះហើរ​ភ្ជាប់ និង​ជើងហោះហើរ​ពី​អឺរ៉ុប និង​សេវាកម្ម​ប្រចាំ​តំបន់ ពី​ប្រទេស​នៅ​កា​រិ​បៀ​ន​ជាច្រើន​ទៀត​។​

Six Senses St. Kitts គឺជា​គម្រោង​មួយ រៀបចំ​ដោយ Range Developments ដែលមាន​ជំនាញ​ក្នុងការ​អភិវឌ្ឍន៍ resort កា​រិ​បៀ​ន​ដ៏​ល្អ​ប្រណីត រួម​ជាមួយនឹង​ការច្នៃប្រឌិត ការ​រចនា ការគ្រប់គ្រង និង​ការធ្វើ​ទីផ្សារ ដោយ​សណ្ឋាគារ Six Senses Resorts Spas ។ Resort នេះ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល ៣ ឆ្នាំ​។​



​ឯកឧត្តម​បណ្ឌិត Timothy Harris នាយករដ្ឋមន្ដ្រី​នៃ St. Kitts & Nevis មានប្រសាសន៍ថា ៖«​យើង​មាន​សេចក្តី​រីករាយ ដែល​Range Developments កំពុង​នាំយក​នូវ​គម្រោង​មួយ​ផ្សេងទៀត​និង​ស្លាក​យីហោ​ដែលមាន​លក្ខណៈ​ផ្ទាល់ខ្លួន​របស់ Six Senses មកកាន់​ប្រទេស​របស់​យើង​។ Range Developments កំពុង​នាំយក​នូវ​ការវិនិយោគទុន ការងារ និង​ជំនាញ សម្រាប់​ប្រជាពលរដ្ឋ និង​ប្រជាជន​នៅ St. Kitts និង Nevis»​។ ឯកឧត្តម​បណ្ឌិត Timothy Harris បន្តទៀតថា​៖« វា​ជាការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​មួយ សម្រាប់​ប្រទេស​ដ៏​តូច​របស់​យើង ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍ ពី​ស្លាក​យីហោ​សណ្ឋាគារ​ប្រណីត​មួយ​ផ្សេងទៀត ដែល​មិនយូរ​បន្ទាប់ពី​ការបើក​សម្ពោធ​ជា​ផ្លូវការ​នៃ Park Hyatt ដ៏​ល្បីល្បាញ​លើ​ពិភពលោក នៅ St.Kitts ។ នេះ​គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​អំពី​ទំនុកចិត្ត ដ៏​គួរឱ្យកត់សម្គាល់​របស់ Range Developments សម្រាប់​រដ្ឋាភិបាល​រប​ស់​ខ្ញុំ ប្រជាជន​និង​ប្រទេស​របស់​យើង​។ ខ្ញុំ​សូម​សរសើរ Range Developments សម្រាប់​ទំនាក់ទំនង​ដ៏​ល្អ ដែល​យើង​បាន​រក្សាទុក​។ ទាំងអស់នេះ គឺ​ដើម្បី​ផលប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ប្រជាជន​នៃ St. Kitts and និង Nevis »​។​

​នៅក្នុង​ការប្រកាស​គម្រោង​នេះ លោក Bohnenberge ប្រធាន​គម្រោង Six Senses បាន​មានប្រសាសន៍ថា​៖«​យើង​មាន​ក្តីរំភើប​រីករាយ ក្នុងការ​បន្ថែម​ជូន St. Kitts ទៅក្នុង​ផលប​ត្រ resort របស់ Six Senses នៃ​តំបន់ ដែល​មិន​គួរឱ្យ​ជឿ និង​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ Range Developments ដែលមាន​ជំនាញ និង​បទពិសោធន៍​។ ជាពិសេស​នៅ​កា​រា​បៀ​ន Six Senses St. Kitts នឹង​ក្លាយជា resort ដែល​គួរឱ្យកត់សម្គាល់​។ Six Senses St. Kitts នឹង​ក្លាយជា​សណ្ឋាគារ​ទី ១៦ នៃ Six Senses Group ដែល​បច្ចុប្បន្ននេះ​មាននៅ ១១ ប្រទេស​ផ្សេងទៀត​»​។​



​លោក Mohammed Asaria ស្ថាបនិក​របស់ Rage Developments បាន​មានប្រសាសន៍ថា ៖«​យើង​មានការ​រំភើប​រីករាយ​ក្នុងការ​ស្វាគមន៍ Six Senses ទៅកាន់ St. Kitts និង​រីករាយ​ក្នុងការ​ប្រកាស ពី​រាជធានី​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​នៅ​អាស៊ីអាគ្នេយ៍ គឺ​រាជធានី​ភ្នំពេញ​។ នាពេល​ថ្មីៗ​នេះ Six Sense ត្រូវបាន​គេ​បោះឆ្នោត ជូន​ជា​ស្លាក​យីហោ​សណ្ឋាគារ​ដ៏​ល្អ​បំផុត​របស់​ពិភពលោក ដោយ​ទស្សនា​វ​ដ្តី Travel + Leisure ហើយ​យើង​ទន្ទឹងរង់ចាំ ធ្វើការ​ជាមួយគ្នា លើ​គម្រោង​ដ៏​រំភើប​មួយ​នេះ​»​។​



​លោក Bastien Trelcat ជា​ដៃគូ​គ្រប់គ្រង នៃ​ក្រុមហ៊ុន​អន្តោប្រវេសន៍​ឈានមុខ​គេ​គឺ Harvey Law Group ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​បន្ថែមថា​៖«Harvey Law Group មាន​កិ​ត្ដិ​យស ក្នុងការ​សហការគ្នាជាមួយ Range Developments និង​រដ្ឋាភិបាល​នៃ St Kitts និង Nevis សម្រាប់​គម្រោង Six Senses ដែលជា​អ្នកផ្តល់​សេវា​ផ្តាច់មុខ សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ នៃ​ចំនួន ១០០​ភាគហ៊ុន តាមរយ​:​ជម្រើស​ផ្តល់​ហិរញ្ញប្បទាន​។ St Kitts មានកម្ម​វិធី ក្នុងការ​ផ្ដល់នូវ​សញ្ជាតិ ដែលមាន​រយៈពេល​វែង​បំផុត តាមរយៈ​កម្មវិធី​វិនិយោគ​នៅក្នុង​ពិភពលោក ដែល​បង្ហាញ​ពី​ឱកាស ដើម្បី​ទទួលបាន​នូវ​លិខិតឆ្លងដែន ដែល​ត្រូវបាន​ទទួលស្គាល់​សម្រាប់​អ្នក និង​ក្រុមគ្រួសារ​»​។​

​ការវិនិយោគ​ក្នុង Six Senses St. Kitts នឹង​ផ្តល់​សិទ្ធិ​ឱ្យ​អ្នក និង​ក្រុមគ្រួសារ​អ្នក ដាក់ពាក្យ​ស្នើសុំ​សញ្ជាតិ St. Kitts & Nevis តាមរយៈ​កម្មវិធី​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​៖
 • ការវិនិយោគ​ចំនួន 220.000 ដុល្លារ​អាមេរិក (​តាមរយៈ​រចនាសម្ព័ន្ធ ភាពជា​ដៃគូ​មានកំណត់​) នៅក្នុង Six Senses St. Kitts ត្រូវបាន​តម្រូវឱ្យមាន​ដើម្បី​ស្នើសុំ​សញ្ជាតិ St. Kitts & Nevis ។​
• ការផ្តល់​ហិរញ្ញប្បទាន​ក្នុង​រយៈពេល ជាង 2 ឆ្នាំ ។​
• ទទួលបាន​សញ្ជាតិ​ពេញ​មួយជីវិត សម្រាប់​វិនិយោគិន ប្តី​ប្រពន្ធ ឪពុកម្តាយ និង​អ្នក​ដែល​នៅក្នុង​បន្ទុក ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ហើយ​ភាពជា​សញ្ជាតិ នឹងត្រូវ​បាន​បន្ត​រហូត​ដល់​ជំនាន់​ក្រោយ​ជាច្រើន​ជំនាន់​។ អ្នកដាក់ពាក្យសុំ​មិនត្រូវ​មក​ទស្សនា ឬ​រស់នៅក្នុង St. Kitts នោះទេ​។​
• លិខិតឆ្លងដែន​របស់ St. Kitts & Nevis ត្រូវ​បានចេញ​ក្នុង​រយៈពេល​ប្រហែល ៩០ ទៅ ១២០​ថ្ងៃ ក្រោយ​ការដាក់​ពាក្យសុំ​។​
• អ្នកមាន​សញ្ជាតិ មិនមាន​ពន្ធ​ប្រាក់ចំណូល​ផ្ទាល់ខ្លួន កំណើន​ដើមទុន អំណោយ ទ្រព្យសម្បត្តិ និង​មរតក​នោះទេ​។ 
• St. Kitts & Nevis ពលរដ្ឋ​អាចធ្វើ​ដំណើរ ដោយ​មិនមាន​ទិដ្ឋាការ ទៅកាន់​ប្រទេស​ជាង ១៣៩​ដែល​ក្នុងនោះ​មាន​ចក្រភព​អង់គ្លេស បណ្តា​ប្រទេស​អឺរ៉ុប Schengen និង​ប្រទេស ក្នុង​ចក្រភព​អង់គ្លេស​ភាគច្រើន​ទៀត​។​
• សញ្ជាតិ បូក​រួមទាំង​ស្ថានភាព​ស្នាក់នៅ​ពេញលេញ និង​សិទ្ធ​ធ្វើការ នៅ St. Kitts និង Nevis ។
• អនុញ្ញាត​ឲ្យ​មាន​សញ្ជាតិ​ពីរ និង​បើកទូលាយ​អំពី​សញ្ជាតិ​ទាំងអស់ ដោយ​មិន​តម្រូវឱ្យ​ជូនដំណឹង​ដល់​ប្រទេស​កំណើត​របស់​អ្នកស្នើសុំ​។​
• St. Kitts & Nevis ផ្តល់ជូន​នូវ​បរិយាកាស​នៃ​ការអភិវឌ្ឍ​អាជីវកម្ម ដែលមាន​លក្ខណៈ​អំណោយផល ដោយ​ប្រើ​រូបិយប័ណ្ណ​ជា​ប្រាក់​ដុល្លារ​។​
•  ជម្រើស​ចាក​ចេញពី​ការវិនិយោគ ផ្តល់នូវ​លទ្ធភាព​ក្នុងការ​ទទួលបាន​នូវ​ការបង្កើន​ដើមទុន​និង​ការបង្កើន​ប្រាក់ចំណូល​លើ​ការវិនិយោគ​។​
 



Harvey Law Group (HLG) គឺជា​ក្រុមហ៊ុន​ច្បាប់​ពហុ​ជាតិ​ឈានមុខ​គេ​មួយ ដែលមាន​ឯកទេស​ខាងច្បាប់​សាជីវកម្ម និង​ការធ្វើ​អន្តោប្រវេសន៍​តាមរយៈ​ការវិនិយោគ​។ ជាមួយនឹង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទូទាំង​ពិភពលោក Harvey Law Group (HLG) គឺជា តំណាងឱ្យ​អតិថិជន និង​សាជីវកម្ម​ទ្រង់ទ្រាយ​ធំ ដែលមាន​ការិយាល័យ​ជាង ១៩​កន្លែង​ទូទាំង​ពិភពលោក​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​អន្តោប្រវេសន៍​ដ៏​កំពូល​មួយ HLG ផ្តល់ជូន​នូវ​កម្មវិធី​សម្រាប់​លំនៅដ្ឋាន និង​កម្មវិធី​សញ្ជាតិ ដែលមាន​ភាពទូលំទូលាយ​បំផុត​ដែល​អាចធ្វើ​ទៅបាន​។​

​ក្រុមហ៊ុន HLG បានទទួល​រង្វាន់​សម្រាប់​ក្រុមហ៊ុន​អន្តោប្រវេសន៍​ល្អ​បំផុត នៅ​ពិធី​ប្រគល់​ពានរង្វាន់​ច្បាប់​ហុងកុង Macallan ALB ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៧ ។

​ក្រុមហ៊ុន HLG នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ក្រុមហ៊ុន​មួយ ដែល​យកចិត្តទុកដាក់​លើ​ការពិគ្រោះ​យោបល់​ផ្នែក​អន្តោប្រវេសន៍ ហើយ​មិន​ផ្តល់​ដំបូន្មាន អំពី​ច្បាប់​កម្ពុជា​នោះទេ​។​





​សម្រាប់​សំណួរ​បន្ថែម អំពី​ជម្រើស​ការផ្តល់​ហិរញ្ញប្បទាន​ពិសេស និង​ឱកាស​ការវិនិយោគ​អន្តោប្រវេសន៍ សូម​ទំនាក់ទំនង​៖

​ដៃគូ​គ្រប់គ្រង​ទូទាំង​ពិភពលោក​របស់ HLG លោក​Jean-François Harvey ([email protected])​។ ដៃគូ​គ្រប់គ្រង​របស់ HLG លោក Bastien Trelcat ([email protected]) ឬ Ms. Nymol Sokun, ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម  [email protected] ។​

Call +855 70 789 330 or visit website www.harveylawcorporation.com ,FB: https://www.facebook.com/HLGcambodia/
​ទូរស័ព្ទ +855 70 789 330 ឬ​ចូល​ទស្សនា​គេហទំព័រ www.harveylawcorporation.com  ,FB: https://www.facebook.com/HLGcambodia/
​    ​
Harvey Law Group នៅ​ប្រទេស​កម្ពុជា មាន​ទីតាំងនៅ អគារ Exchange Square ជាន់​ទី ៧ Unit ៧០៣ ក្នុង​សង្កាត់​វត្តភ្នំ ក្រុងភ្នំពេញ​៕

​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com