អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ធំៗ​ដែល​ផ្គត់ផ្គង់​មង្គលការ នឹង​ផ្តល់​ការបញ្ចុះ​តម្លៃ​ពី​១០-៥០% ក្នុង​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​៣ នៅ​ចុង​សប្តាហ៍​នេះ
29, May 2018 , 4:11 pm        
រូបភាព
​ក្រុមហ៊ុន អនុស្សា នឹង​រៀបចំ​ពិព័រណ៍​«​អាពាហ៍ពិពាហ៍​ប្រចាំឆ្នាំ​» លើក​ទី​៣ នៅ​ថ្ងៃទី​២ និង​ទី​៣ ខែមិថុនា ចុង​សប្តាហ៍​នេះ នៅ​អគារ A B C កោះ​ពេជ្រ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​៨​យប់ នៅ កោះ​ពេ​ជ្យ​។ ពិព័រណ៍​អាពាហ៍ពិពាហ៍ នេះ​រៀបចំឡើង ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​គូស្នេហ៍ ដែល​គ្រោង​រៀប​អាពាហ៍ពិពាហ៍ ឲ្យ​បាន​យល់ដឹង​ពី​ការត្រៀមខ្លួន និង​ដំណើរ​នៃ​ការរៀបចំ​អាពាហ៍ពិពាហ៍ ជាមួយនឹង​ខ្ទង់ចំណាយ​ដ៏​សមរម្យ​។

«​ដោយ​មើលឃើញថា ពិព័រណ៍​កាលពី​ឆ្នាំទៅ មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​គូស្នេហ៍ និង​យុវវ័យ​ប្រមាណ​២​ម៉ឺន​នាក់ ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អនុស្សា​រៀបចំ​ពិព័រណ៍​នេះ​ជា​លើក​ទី ៣ ក្រោម​ការឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុនស្រា​បៀរ Tiger និង Anchor»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សេង ពិសិដ្ឋ នាយក​ក្រុមហ៊ុន អនុស្សា​។​



​បើតាម​លោក សេង ពិសិដ្ឋ ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​៣​នេះ នឹង​ផ្ដល់​ភាពសប្បាយ​រីករាយ​ដល់​អ្នកចូលរួម ដោយមាន​កម្មវិធី​ពិសេសៗ​ជាច្រើន​ដូចជា ការដើរ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​អាពាហ៍ពិពាហ៍​ទាំង​សម័យ និង​បុរាណ ពី​បណ្ដា​សម្អាងការ​ល្បីៗ​រួមមាន សម្អាងការ​ក្រវ៉ា​ន់ សម្អាងកា​រណពិធី​មង្គល សម្អាងការ​ណុប​ដា​ណេ ក៏ដូចជា​ហាង​កាត់​សម្លៀកបំពាក់​នារ​សា​ផងដែរ​។ បន្ថែម​ពីនេះ លោកអ្នក ក៏​អាច​ទស្សនា​ការសម្ដែង​សិល្បៈ​បែប​ប្រពៃណី និង​វប្បធម៌​ខ្មែរ ដូចជា​ពិធី​ចូល​ម្លប់ របាំ​ជូនពរ និង​ការប្រគំ​ភ្លេង​កម្សាន្ត​ផងដែរ​។​

​កាន់តែ​ពិសេស​នោះ គឺ​សម្រាប់​ស្នេហ៍​ដែលមាន​គម្រោង​រៀបចំ​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ ២០១៨​នេះ​តែម្តង អាច​ចូលរួម​ទស្សនា​កម្សាន្ត​ដោយ​សេរី ក្នុង​ពិព័រណ៍​រយៈពេល​២​ថ្ងៃនេះ​។ គ្រប់​គូស្នេហ៍ អាច​ស្វែងរក​សេវាកម្ម ឬ​ផលិតផល និង​ការប្រឹក្សា​យោបល់ ពី​បណ្តា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាពាហ៍ពិពាហ៍​ជាច្រើន ជាមួយនឹង​ការផ្តល់ជូន​កញ្ចប់​តម្លៃ​លើ​កញ្ចប់​ពិសេស​លើ​ការរៀបចំ​អាពាហ៍ពិពាហ៍ និង​ការ​ថែម​ជូន​រង្វាន់​ផ្សេងៗ​ថែម​ទៀតផង​។​

​ក្រុមហ៊ុន​ធំៗ​ផ្នែក​ខាង​ផ្គត់ផ្គង់​មង្គលការ ដែល​នឹង​រួមគ្នា​បញ្ចុះតម្លៃ​ចាប់ពី​១០ ភាគរយ ដល់ ៥០ ភាគរយ ជាមួយនឹង​ការផ្ដល់ជូន​កញ្ចប់​ពិសេសៗ​នៅ​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​៣ មានដូចជា​៖



-​សម្អាងការ និង​ពិធីការ​៖ សម្អាងការ​ណុប​ដា​ណេ សម្អាងការ​ក្រវ៉ា​ន់ សម្អាងការ​ពិធី​មង្គល ពិធីការ​ឈូក​ប្រណិត​
-​គ្រឿង​លម្អ និង​តុបតែង​ផ្កា​៖ សុង​ស៊ុន​តុបតែង​ផ្កា​, RainBow, Water Decoration, Elegant Decoration, Heamon
-​ថតរូប និង វីដេអូ​៖ Home Photography, KPR, Best Solution, MoCo Phototgraphy, Pepper media
-​ភេសជ្ជៈ ៖ ស្រា​បៀរ Tiger, Anchor, ABC, Heineken, Crown, Crown Stout, Vodka Cruiser, Magers, Jack Daniels និង​ទឹក​សុទ្ធ Oral
-​សណ្ឋាគារ និង​វីឡា​៖  Orkide Villa, Sokha Hotel និង Himawari Hotel.
-​គ្រឿងសង្ហារិម និង​រថយន្ត​៖ Inthanou, MG
-​កាត់​សម្លៀកបំពាក់ និង​ផលិតផល​ថែ​សម្រស់​៖ Nearsa Fashion Shop, the bridal shop, Magabelle, Phamacie de la Gare
-​ធនាគារ និង​ធានារ៉ាប់រង​៖ CIMB, Canadia, Active People និង Sovanphum Life Insurance
-​ចំណីអាហារ និង​ភេសជ្ជៈ ៖ Dream catering, Platoza coffee, KFC, Lapop, Nom pav, Nham Central, Aroy, Tokyo Chesses toast, Drink Up Chaokouy, Cha TraMue - ល​-​។​



​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ពិព័រណ៍​អាពាហ៍ពិពាហ៍ ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អនុស្សា​អ៊ី​វេន ឬ​ទំនាក់ទំនង​ទូរស័ព្ទ ០១២ ២៣០ ១៤០ និង​០១០ ៩១១ ៧៧៦៕

(​អត្ថបទ​ពាណិជ្ជ​ម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com