កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​ល្អ​ជាងគេ​នៅ​អឺរ៉ុប​៖ Barca យក​លេខ​១​ពី Real ខណៈ Man Utd ទៅ​លេខ​១០
30, May 2018 , 8:39 am        
រូបភាព
Barcelona ឈរ​នៅ​លំដាប់​កំពូល​ក្នុងនាម​ក្លិប​ល្អ​ជាងគេ​ប្រចាំ​ទ្វីបអឺរ៉ុប ដោយ​យកឈ្នះ​គូប្រជែង​មកពី​អេ​ស្ប៉ា​ញ​ដូចគ្នា Real Madrid បើទោះបី​ឈ្នះ​ពាន Champions League ជា​លើក​ទី​១៣ ក្នុង​រដូវ​កាល​នេះ ខណៈ Manchester United ឈរ​នៅ​លេខ​រៀង​ទី​១០​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ BBC​។​



​យោងតាម​ទិន្នន័យ​ថ្មី​របស់​ក្រុមហ៊ុន​វាយតម្លៃ​កីឡា Gracenote គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៧​មក ក្លិប​ជើងឯក La Liga របស់​អេ​ស្ប៉ា​ញ​ប្រចាំរ​ដូ​វា​កាល ២០១៧-២០១៨ ទទួលបាន​ពិន្ទុសរុប ៤៣៣៣ ក្លាយជា​ក្លិប​ល្អ​ជាងគេ​របស់​អឺរ៉ុប នាំមុខ​ក្រុម​ជើងឯក​ពាន​កំពូល​អឺរ៉ុប ដែល​ទទួលបាន​ពិន្ទុ ៤១៩០ ខណៈ Liverpool ដែល​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​តែ​បាន​ត្រឹម​រងជើង​ឯក ស្ថិតនៅ​លេខ​រៀង​ទី​១១​មាន ៣៤៨៧​ពិន្ទុ​។ Bayern Munich ដែល​បន្ត​គ្រង​ជើងឯក Bundesliga ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ មាន ៤០៥៣​ពិន្ទុ​។

Manchester City ក្រុម​ម្ចាស់​ជើងឯក Premier League បាន​បង្កើន​ទម្រង់​លេង​ល្អ​បំផុត​នៅ​អង់គ្លេស​រដូវ​កាល​នេះ​ឈរ​លំដាប់ថ្នាក់​ទី​៥ មាន ៣៨៥២​ពិន្ទុ ហើយ Tottenham Hotspur មាន ៣៥៤០​ពិន្ទុ​ស្ថិតក្នុង​លំដាប់​ទី ៩ នាំមុខ Manchester United ដែល​បាន​លេខ ១០ មាន​៣៥២៨​ពិន្ទុ​។​
 
Chelsea បាន​ធ្លាក់​ពី​លេខ ៥ ទៅ​១២​វិញ ទោះបីជា​ពួកគេ​បានឈ្នះ​ពានរង្វាន់ FA Cup ក៏ដោយ ព្រោះ​បាន​ត្រឹម​ចំណាត់ថ្នាក់​ទី​៥​នៅ Premier League​។ Arsenal ធ្លាក់​ពីថ្ងៃ​ទី​១១ ទៅ​លេខ​១៥ ស្ថិតនៅ​ចន្លោះ​ក្រុម Sevilla និង Shakhtar Donetsk​។​

​ការចាត់​ចំណាត់ថ្នាក់​របស់​ក្រុម​នីមួយៗ​ខាងលើ​ត្រូវបាន​វាយតម្លៃ​ដោយ​ផ្អែកលើ លទ្ធផល​ការប្រកួត​ក្នុង​លី​គ រួមទាំង​ការ​ប្រជែង​ពាន​ក្នុងស្រុក និង​ពាន​នៅ​អឺរ៉ុប​ប្រចាំ​រដូវ​កាល​។​

​ដោយឡែក​លី​គ​កីឡាបាល់ទាត់​កំពូលៗ​នៅ​អឺរ៉ុប​ដែល​នាំមុខគេ គឺ La Liga របស់​អេ​ស្ប៉ា​ញ​ឈរ​លេខ​១ Premier League របស់​អង់គ្លេស​នៅ​លេខ​២ និង Bundesliga របស់​អាល្លឺម៉ង់​លេខ​៣៕

​ខាងក្រោម​នេះ​ជា​ចំណាត់ថ្នាក់​របស់​ក្រុម​នៅ​អឺរ៉ុប​ចាប់ពី​លេខ​១​ដល់​លេខ​២០៖

១- Barcelona​    ​    ​៤៣៣៣​ពិន្ទុ​    ​
២- Real Madrid​    ​៤១៩០​ពិន្ទុ​    ​
៣- Bayern Munich​      ៤០៥៣​ពិន្ទុ​    ​
៤- Juventus​      ៤០៧៣​    ​
៥- Manchester City​    ​៣៨៥២​    ​
៦- PSG​    ​៣៨៥០​    ​
៧- Atletico Madrid​    ​៣៧៩៨
៨- Napoli​    ​៣៥៤២​    ​
៩- Tottenham​    ​៣៥៤០​    ​
១០- Manchester United​    ​៣៥២៨
១១- Liverpool​    ​៣៤៨៧​    ​
១២- Chelsea    ៣៤៧៨
១៣- AS Roma​    ​៣៤២៩
១៤- Sevilla​     ៣២៣៩
១៥- Arsenal​      ៣២៣៣
១៦- Shakhtar Donetsk​    ​៣២១៩​    ​
១៧- AS Monaco​    ​៣១៧៨​    ​
១៨- Porto​    ​៣១៦២​    ​
១៩- Borussia Dortmund​    ​៣១០០​    ​
២០- Valencia​       ៣០៨២​    ​


Tag:
 បាល់ទាត់​
  ក្លិប​ល្អ​ជាងគេ​នៅ​អឺរ៉ុប​
  Gracenote
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com