អត្ថបទពាណិជ្ជកម្ម
King Track Circuit បានរៀបចំ​ការប្រណាំង​ម៉ូតូ ដើម្បី​ឈ្នះ​ពានរង្វាន់ SK ZIC Champions​លើកដំបូង​នៅ​កម្ពុជា​
30, May 2018 , 10:53 am        
រូបភាព
ដោយ:
King Track Circuit បានរៀបចំ​ការប្រណាំង​ម៉ូតូ លើកដំបូង នៅ​កម្ពុជា ដើម្បី​ឈ្នះ​ពានរង្វាន់ SK ZIC Champions និង​ដើម្បី​ជួយ​ជំរុញ​ដល់​យុវវ័យ​ដែល​ស្រឡាញ់​ម៉ូតូ​ធំ ឲ្យ​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​ផងដែរ​។

​ព្រឹត្តិការណ៍​នេះ ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៦ និង​ទី​២៧ ខែឧសភា កន្លងទៅ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក មៀ​ច សុ​ផា​ណា ប្រធាន​សហព័ន្ធ​យានយន្ត​កម្ពុជា ដោយ​លោក បាន​ចែក​ពានរង្វាន់​ដល់​កីឡាករ Class A  និង Class B ផងដែរ ។ នៅក្នុង​ឱកាស​នោះ លោក មៀ​ច សុ​ផា​ណា ប្រធាន​សហព័ន្ធ​យានយន្ត​កម្ពុជា បាន​គូសបញ្ជាក់ថា​៖« យើង​គ្រប់គ្នា​តែងតែ​លើទឹក​ចិត្ត និង​គាំទ្រ​ដល់​កីឡាករ​ប្រណាំង​ម៉ូតូ​ទាំងអស់​ចូលរួម​ប្រកួត និង​លើកស្ទួយ​វិស័យ​ម៉ូតូ​ធំ ថែម​ជួយ​ពង្រឹងសមត្ថភាព​កីឡាករ​ទាំងអស់ ដើម្បី​ចូលរួម​ប្រកួត​យកពាន​រង្វាន់​នៅក្រៅ​ប្រទេស​»​។



​កីឡាករ សុខ​សួន អរុណ នៅក្នុង ក្រុម Class A ដែលមាន​ក្រុម​ឈ្មោះថា ២ wheel racing team open បាន​រៀបរាប់ ខ្លួន​ទទួលបាន​បទពិសោធន៍​ថ្មីៗ​ជាច្រើន​ពី​ការប្រកួត​លើក​នេះ​។ បើតាម កីឡាករ ដដែល ក្រុម​របស់គេ បាន​ចេញទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម​ចំនួន ២​ដង​មកហើយ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ទៅ​លេខ​៩​។ ចំពោះ​ការប្រកួត​លើក​នេះ ក្រុម​របស់គាត់​មាន​សមាជិក​ក្រុម​ចំនួន​៣ ដែល​ប្រណាំង​ឈ្នះ​ពានរង្វាន់ លេខ ១, ២ និង​លេខ ៣ ។​

​សូមជម្រាបថា គោលការណ៍​ក្នុងការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​មានដូចជា​៖
១. Class A (​ម៉ូតូ​កែច្នៃ​/Open Class/១៥0cc) គឺជា​ប្រភេទ​ម៉ូតូ​កែច្នៃ អាច​បំពាក់​គ្រឿងបន្លាស់​បាន និង​មិន​ត្រូវបាន​ហាមប្រាម ក្នុងការ​កែច្នៃ​ផ្សេង​ឡើយ​។​
២. Class B (​អំ​ប្រ៊ី​ត​យ៉ា​/Manual Clutch/១៥0cc) សាមី ពី​ស្តុ​ង អាច​ប្តូរ​បានតែ​ត្រូវការ​រក្សា​ទំហំ ៥៧mm​។ ចំណែក​សូ​ប៉ាប់ ខ្នើយ​វ៉ាឡង់ យ៉េន និង​ឡា​កាម នៅ​រក្សា​ទំហំ​ដដែល​។ ក្រៅពី​ចំណុច​ហាមប្រាម​ខាងលើ គឺអាច​ផ្លាស់ប្តូរ​បាន​។​
៣. Class C (​អំ​ប្រ៊ី​យ៉ា​/Manual Clutch/១២៥cc) មិន​អនុញ្ញាត​ឲ្យ​កែ​គ្រឿង​ម៉ាស៊ីន​វ៉ាឡង់​ភ្លើង សូ​ប៉ាប់ ខ្នើយ ECU និង​យ៉េន​។ ចំពោះ​រង្វង់​កង់ គឺ​ត្រូវតែ​រក្សា​រង្វង់ ១៤ ដូចគ្នា​ទាំងអស់​។ ក្រៅពី​ចំណុច​ហាមប្រាម​ខាងលើ​គឺអាច​ផ្លាស់ប្តូរ​បាន​។​
៤. Class D(​លេខ​អូ​តូ​/Auto/១១០-១២៥cc) មិន​អនុញ្ញាត​ឲ្យ​កែច្នៃ​គ្រឿង​ម៉ាស៊ីន និង​គ្រឿង​ភ្លើង​ទាំងអស់​។​
៥. Class D (​ចង្កឹះ​លេខ​/Manual/១១០-១២៥cc) មិន​អនុញ្ញាត​ឲ្យ​កែច្នៃ​គ្រឿង​ម៉ាស៊ីន និង​គ្រឿង     ភ្លើង​ទាំងអស់​៕








(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com