ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
តើស្ត្រីជនជាតិកាណាដា Kanha Sandrine ដែលច្រៀងបទខ្មែរ ជាអ្នកណា?
30, May 2018 ,
4:56 pm
រូបភាព
×
ដោយ:
លាង ដឺលុច (Leang Delux)
ពលរដ្ឋខ្មែរអ្នកនិយមប្រើប្រាស់ហ្វេសប៊ុក អាចធ្លាប់ឃើញឃ្លីបវីដេអូចម្រៀងរបស់ស្ត្រីបរទេសស្បែកស សក់ទង់ដែង ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយច្រៀងជាភាសាខ្មែរ។ គឺកញ្ញា សង់ឌ្រីន
Kanha
Sandrine
ដែលជាជនជាតិកាណាដា ដែលរស់នៅក្នុងខេត្តនិយាយភាសាបារាំង ម៉ុងរ៉េអាល់។ មិនត្រឹមតែច្រៀងបទចម្រៀងខ្មែរនាទស្សវត្សរ៍១៩៦០ និង៧០ទេ កញ្ញា សង់ឌ្រីន វ័យជាង២០ឆ្នាំក៏ច្រៀងបទចម្រៀងបរទេសល្បីៗ ដែលត្រូវបានបកប្រែមកជាភាសាខ្មែរដែរ។ កញ្ញា សង់ឌ្រីន កំពុងចិញ្ចឹមចិត្តមកច្រៀងបទចម្រៀងខ្មែរនៅលើឆាកតន្ត្រីនៅលើទឹកដីកម្ពុជា និងនៅចំពោះមុខសាធារណជនខ្មែរជាថ្មីម្តងទៀត។ តើកញ្ញា សង់ឌ្រីន ជាអ្នកណា? កញ្ញា សង់ឌ្រីន បានឆ្លើយសំណួរនេះទៅលោក លាង ដឺលុច អគ្គនាយកសារព័ត៌មានថ្មីៗ។
លោក លាង ដឺលុច៖ ជាបឋម ខ្ញុំចង់ដឹងថា តើហេតុអ្វីបានជាកញ្ញាអាចនិយាយភាសាខ្មែរបាន? ហើយបន្ទាប់មកហេតុអ្វីបានជាកញ្ញាច្រៀងចម្រៀងខ្មែរនាទស្សវត្សរ៍១៩៦០ និង១៩៧០?
កញ្ញា សង់ឌ្រីន និងមិត្តភក្តិរបស់កញ្ញា លោក Tony Keo
កញ្ញា Sandrine
៖ ខ្ញុំនិយាយភាសាខ្មែរបានបន្តិចបន្តួច ពីព្រោះខ្ញុំមានមិត្តជិតស្និទ្ធម្នាក់គឺលោក
តូនី កែវ
ដែលបានបង្រៀនខ្ញុំ។ លោក តូនី កែវ គឺជាជនជាតិខ្មែរ ហើយបច្ចុប្បន្នគាត់រស់នៅប្រទេសកាណាដា។ គាត់បានបង្រៀនខ្ញុំច្រៀងភាសាខ្មែរ ពីព្រោះគាត់ចង់ច្រៀងចម្រៀងរួមគ្នាជាមួយខ្ញុំ។ មុនដំបូង ខ្ញុំបានហាត់ច្រៀងបទ Price Tag ដែលបានទទួលការគាំទ្រយ៉ាងខ្លាំង។ ខ្ញុំពិតជាមានអារម្មណ៍រំភើបដែលទទួលបានការគាំទ្រពីពលរដ្ឋខ្មែរ ហើយវាបានលើកទឹកចិត្តខ្ញុំឲ្យហាត់ច្រៀងចម្រៀងខ្មែរផ្សេងទៀត។ ខ្ញុំបានជ្រើសរើសបទចម្រៀងខ្មែរក្នុងទស្សវត្សរ៍៦០ និង៧០ ពីព្រោះខ្ញុំចូលចិត្តសាច់ភ្លេងសម័យនោះ។
លោក លាង ដឺលុច៖ តើកញ្ញាបានចាប់ផ្តើមធ្វើការងារនេះតាំងពីពេលណាមក? ទាំងការហាត់រៀនច្រៀងភាសាខ្មែរ និងថតជាវីដេអូសម្តែង?
កញ្ញា Sandrine៖
ខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ៦ឆ្នាំមកម្លេះ។ ខ្ញុំធ្លាប់បានសម្តែងនៅតាមស្ថានីយទូរទស្សន៍នៅក្រុងQuébec ហើយក៏បានចូលរួមក្នុងសហគមន៍អ្នកសិល្បៈដែរ។ នៅឆ្នាំ២០១៥ ខ្ញុំបានចាប់ផ្តើមធ្វើបទចម្រៀងនៅប្រទេសកម្ពុជាជាមួយចម្រៀង Price Tag។ ខ្ញុំផលិតវីដេអូឃ្លីប និងធ្វើបទភ្លេងដោយខ្លួនឯង។ ខ្ញុំចង់ផលិតបទចម្រៀងឲ្យបានច្រើន ប៉ុន្តែថវិកាខ្ញុំមានកំណត់។ ប៉ុន្តែសំណាងល្អ ខ្ញុំបានស្គាល់ស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះ ចៅ សណ្តាប់ នឹងអាចជួយខ្ញុំឲ្យបានរៀបចំការសម្តែង និងអាចនាំខ្ញុំត្រឡប់មកកម្ពុជាជាថ្មី ដើម្បីអាចសម្តែង និងច្រៀងនៅចំពោះសាធារណជន។ ព្រោះតែគាត់ ខ្ញុំអាចធ្វើអ្វីៗដែលខ្ញុំចង់ធ្វើ។
លោក លាង ដឺលុច៖ តើកញ្ញា Sandrine បានច្រៀងចម្រៀងអ្វីខ្លះហើយ ជាភាសាខ្មែរ ?
កញ្ញា Sandrine ៖
មកដល់ពេលនេះ ខ្ញុំបានបកប្រែ និងច្រៀងចម្រៀងអាមេរិកមកជាភាសាខ្មែរចំនួន៥បទ រួមមាន Price Tag, Wrecking Ball, Stay, I am yours និង Shape of you។ ខ្ញុំមានចម្រៀង២បទ ដែលខ្ញុំតែងខ្លួនឯង និងមានបទខ្មែរចំនួន៤បទ គឺបទ ចម្ប៉ាបាត់ដំបង, ពេលរលឹម, ថើបអូនមួយខ្សឺត និង ឆ្នាំអូន១៦។
លោក លាង ដឺលុច៖ កញ្ញាបានប្រាប់ថា កញ្ញាមកដល់កម្ពុជាម្តងនៅក្នុងឆ្នាំ២០១៥។ តើកញ្ញាអាចបញ្ជាក់បានទេ ថាពេលនេះកញ្ញាមកកម្ពុជាក្នុងគោលបំណងអ្វី?
កញ្ញា Sandrine ៖
ខ្ញុំបានមកច្រៀងនៅលើឆាកតន្ត្រីមួយ។ ច្រៀងនៅលើឆាកតន្ត្រីនៅប្រទេសកម្ពុជា វាគឺជាក្តីសុបិនរបស់ខ្ញុំ។ ពេលនោះ ខ្ញុំក៏ឆ្លៀតពេលទស្សនា និងកម្សាន្តនៅក្នុងប្រទេសកម្ពុជាដែរ។ ខ្ញុំបានរស់នៅរយៈពេល២ខែនៅស្រុកខ្មែរជាមួយប្រជាជនដែលរួសរាយ រាក់ទាក់ និងចិត្តល្អ។ ខ្ញុំបានឃើញប្រាសាទអង្គរវត្ត និងប្រាសាទបុរាណដ៏អស្ចារ្យជាច្រើនទៀត។ បើមានឱកាសលើកក្រោយទៀត ខ្ញុំចង់ទៅឃើញខេត្តផ្សេងៗទៀតនៅកម្ពុជា។
លោក លាង ដឺលុច៖ កញ្ញានិយាយថា កញ្ញាស្រឡាញ់កម្ពុជា។ តើកញ្ញាស្រឡាញ់អ្វីខ្លះ?
កញ្ញា Sandrine ៖
គឺភាពរួសរាយ ចិត្តល្អ របស់ប្រជាជនខ្មែរ។ ប្រាសាទរបស់ខ្មែរគឺគួរឲ្យស្ញប់ស្ញែង។ ខ្ញុំចូលចិត្តទីកន្លែងដែលមនុស្សនិយមទៅ និងអ៊ូអរ ដូចជាផ្សារ។ ខ្ញុំចង់ឃើញគ្រឿង បន្លែ ដែលគេសម្រាប់យកទៅធ្វើម្ហូប ខ្ញុំចង់ឃើញម្ហូបដែលគេដាក់លក់តាមផ្លូវ។ ខ្ញុំចូលចិត្តអាហារដ្ឋានដែលអាហារតម្លៃថោក។ ខ្ញុំចូលចិត្តរ៉ឺម៉កកង់បី។ ខុសពីប្រទេសកាណាដា ខ្ញុំចូលចិត្តទស្សនាអគារដែលប្លែកៗពីគ្នានៅកម្ពុជា។ សំណុំខ្សែភ្លើងចរន្តអគ្គិសនីនៅតាមផ្លូវធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែន។ ខ្ញុំចូលចិត្តធ្វើតាមដំណើរតាមរ៉ឺម៉កកង់បីដើម្បីទស្សនាទេសភាពនានា ខ្ញុំពិបាកដើរឆ្លងថ្នល់។ ខ្ញុំក៏ស្រឡាញ់សាសនាព្រះពុទ្ធដែរ ខ្ញុំយល់ថាវត្តអារាមស្អាតៗណាស់។ ខ្ញុំចូលចិត្តអាកាសធាតុនៅកម្ពុជា ខ្ញុំស្អប់អាកាសធាតុត្រជាក់នៅកាណាដាណាស់។ ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុក៏ស្អាតដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ចម្រៀង
សិល្បៈ
Sandrine Dumas
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម