កីឡាអន្តរជាតិ
អន្តរជាតិ
Lampard៖ មិន​ងាយស្រួល​ទេ សម្រាប់​អាជីព​អ្នកចាត់ការ​ដំបូង​នៅ Derby County
31, May 2018 , 5:04 pm        
រូបភាព
Frank Lampard វីរបុរស​របស់ Chelsea បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ក្រុម Derby County ជា​ផ្លូវការ ដោយ​ចុះកិច្ចសន្យា​ជាមួយ​ក្លិប​ក្នុង​ក្របខណ្ឌ​ទី​២​អង់គ្លេស​នេះ​រយៈពេល​៣​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​ក្លិប Derby County។​


 
 Lampard និយាយថា​ការងារ​ថ្មី​របស់លោក​ក្នុងនាម​ជា​អ្នកចាត់ការ​ដំបូង​ក្នុង​អាជីព​នេះ មិន​ងាយស្រួល​នោះទេ ប៉ុន្តែ​នេះ​ជា​ឱកាស​ដ៏​ធំធេង​នៅពេល​បាន​ចូលរួម​ជាមួយ​ក្លិប​រហស្សនាម ចៀមឈ្មោល​នេះ​នៅក្នុង​ក្របខណ្ឌ Championship រដូវ​កាល​ក្រោយ​។​
 
​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស វ័យ​៣៩​ឆ្នាំ​រូបនេះ ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​២០​នាក់​ផ្សេងទៀត សម្រាប់​តំណែង​នេះ​បន្ទាប់ពី​ការចាកចេញ​របស់លោក Gary Rowett ដែល​ផ្លាស់​ទៅ​ដឹកនាំ Stoke City វិញ​។​
 
«​ខ្ញុំ​តែងតែមាន​ក្តី​ស្រ​ម៉ៃ​ចង់​ដឹកនាំ​ក្លិប​ដែលមាន​ប្រវត្តិ​ល្បីល្បាញ​ដូចជា Derby County​នេះ ដូច្នេះ​នេះ​គឺជា​ឱកាស​ដ៏​ធំ​មួយ​។ ខ្ញុំ​បាន​ចំណាយពេល​ច្រើន​ដើម្បី​ពិភាក្សា​អំពី​តួនាទី និង​គោលបំណង​របស់​ក្លិប​ជាមួយ​សមាជិក​ក្រុមប្រឹក្សាភិបាល​។ នេះ​ជាការ​លើកឡើង​របស់ Lampard​។ 



Lampard បាន​ចាកចេញ​ទឹកដី Stamford Bridge កាលពី​ឆ្នាំ​២០១៤ មុនពេល​បង្ហាញខ្លួន ៦៤៩​លើក និង​ឈ្នះ​ពាន​សរុប ១១​ពាន ជាមួយ​ក្រុម​តោ​ខៀវ ក្នុងនោះ​រួមមាន​ពាន Premier League ៣​លើក FA Cup ៤​លើក League Cup ២​លើក Europa League ១​លើក និង Champions League ១​លើក​។​
 
​ចំណែក Derby County ទទួលបាន​ចំណាត់ថ្នាក់​លេខ​៦ ក្នុងការ​ប្រជែង​នៅ Championship រដូវ​កាល ២០១៧-២០១៨ ហើយ​បាន​លេង Play-off ដើម្បី​ឡើងមក Premier League ប៉ុន្តែ​ចាញ់ Fullham៕

 

Tag:
 បាល់​ទា​
 ​ត់ Frank Lampard
  Derby County
© រក្សាសិទ្ធិដោយ thmeythmey.com