ជាតិ
សិល្បះ
អ្នកស្រី អ៊ុំ សុ​ផានី អ្នកនិពន្ធ​ជើងចាស់ ទទួលមរណភាព
02, Jun 2018 , 4:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី អ៊ុំ សុ​ផានី អ្នកនិពន្ធ​ខ្មែរ​ផ្នែក​អក្សរសាស្ត្រ និង​ជា​អ្នកសិល្បៈ​ខ្មែរ បានទទួល​មរណភាព​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨  ដោយ​ជរាពាធ ក្នុង​វ័យ ៧២​ឆ្នាំ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​នេះ​បើតាម​សមាជិក​របស់​សមាគម​អ្នកនិពន្ធ​ខ្មែរ​។​


 
​សព​របស់​លោកស្រី អ៊ុំ សុ​ផានី ត្រូវបាន​ក្រុមគ្រួសារ រៀបចំ​កម្ក​ល់​មក​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​អ្នកស្រី នៅ​ខណ្ឌចំការមន សង្កាត់​ផ្សារ​ដើមថ្កូវ រាជធានី​ភ្នំពេញ​។ នេះ​ជាការ​បញ្ជាក់​របស់​សមា​ជិ​ក​អ្នកនិពន្ធ​ខ្មែរ ដែល​កំពុង​មានចិត្ត​ក្រៀមក្រំ​យ៉ាងខ្លាំង​ក្រោយពី​បាត់បង់​អ្នកនិពន្ធ​ខ្មែរ​រូបនេះ​។ 
 
​អ្នកស្រី អ៊ុំ សុ​ផានី ជា​អ្នកនិពន្ធ​បទ ចម្រៀង​វិទ្យុ​ដ៏​ពេញនិយម និង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ម្នាក់​នៅ​ព្រះបរមរាជវាំង​ផងដែរ​។ កាលពី​ឆ្នាំ​២០០៧ អ្នកស្រី​បានទទួល​ពានរង្វាន់​នៅ​អាស៊ីអាគ្នេយ៍​ក្នុងការ​តែង​និពន្ធ​ប្រលោមលោក ដែលមាន​ចំណងជើង​ថា​«​ក្រោម​ដំណក់ទឹកភ្លៀង​»​ដែល​រៀបរាប់​ពី​ជិវិត​ប្រចាំថ្ងៃ​របស់​អ្នកស្រី​៕ 
 

Tag:
 អ្នកស្រី អ៊ុំ សុ​ផានី
© រក្សាសិទ្ធិដោយ thmeythmey.com