កីឡាជាតិ
ជាតិ
កីឡា​ជាតិ​៖ មហាផ្ទៃ​ឈរ​ចំណាត់ថ្នាក់​លេខ​១ នា​ការប្រកួត​គុន​ល្បុក្កតោ​ថ្ងៃ​ដំបូង​
03, Jun 2018 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡា​គុន​ល្បុក្កតោ​បានចាប់ផ្តើម​ការប្រកួត​ថ្ងៃ​ដំបូង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​កាលពី​ថ្ងៃទី​១ មិថុនា ឆ្នាំ​២០១៨ ដោយ​ក្រុម​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ដណ្តើមបាន​មេដាយមាស​ច្រើនជាងគេ ដើម្បី​ឈរ​ចំណាត់ថ្នាក់​លេខ​១​បណ្តោះអាសន្ន​ក្នុង​តារាង​មេដាយ​។ ចំណែក​អត្ត​ព​លិ​ក​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ឈរ​ពីក្រោយ​ជា​បន្តបន្ទាប់​។​

 
​ក្រសួងមហាផ្ទៃ​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​១ នា​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ថ្ងៃ​ដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ក្រោយ​អត្ត​ព​លិ​ក​របស់ខ្លួន​ដណ្តើមបាន​មេដាយមាស​២ និង​ប្រាក់​២​។ នា​ការប្រកួត​នៅ​ថ្ងៃទី​១ ខែមិថុនា នៅ​អគារ​ដំបូល​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កីឡាករ អៃ សំអុន រកបាន​មេដាយមាស​១​សម្រាប់​ក្រសួងមហាផ្ទៃ​លើ​វិញ្ញាសា​ទ្វារ​មេគុន​ដៃ មុន​កីឡាការិនី ស៊ិន សៀវ​សៀន រកបាន​មេដាយមាស​១​បន្ថែម​លើ​វិញ្ញាសា​ទ្វារ​មេគុន​អាវុធ​ឥត​មុខ​។ 
 
 
​កីឡាករ​កីឡាការិនី​ទាំងពីរ​រូបនេះ ក៏​ជា​អ្នករក​មេដាយប្រាក់​សម្រាប់​ក្រសួងមហាផ្ទៃ​ផងដែរ ក្នុងនោះ កីឡាការិនី ស៊ិន សៀវ​សៀន​រកបាន​លើ​វិញ្ញាសា​ទ្វារ​មេគុន​ដៃ​ឯកត្តជន កីឡាករ អៃ សំអុន រកបាន​លើ​វិញ្ញាសា​ទ្វារ​មេគុន​អាវុធ​ឥត​មុខ​។ 
 
​រាជធានី​ភ្នំពេញ​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​២ ក្រោយ​អត្ត​ព​លិ​ក​រកបាន​មេដាយមាស​១ និង​សំរឹទ្ធ​២​។ ក្នុងនោះ​មេដាយមាស​រកបាន​ដោយ​កីឡាការិនី មឿ​ន សុ​ម៉ាលី លើ​វិញ្ញាសា​ទ្វារ​មេគុន​ដៃ​ឯកត្តជន ខណៈ​មេដាយ​សំរឹទ្ធ​រកបាន​លើ​វិញ្ញាសា​ទ្វារ​មេគុន​អាវុធ​ឥត​មុខ​ដោយ​កីឡាករ នឹម រចនា  និង​វិញ្ញាសា​ទ្វារ​មេគុន​អាវុធ​ឥត​មុខ​ដោយ​កីឡាការិនី មឿ​ន សុ​ម៉ាលី​។​
 
 
​ខេត្តកណ្តាល​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​កីឡាករ ពក ផល្លី រកបាន​មេដាយមាស​១​លើ​វិញ្ញាសា​ទ្វារ​មេគុន​អាវុធ​ឥត​មុខ​។ សម្រាប់​ការប្រកួត​នៅថ្ងៃនោះ​ដែរ អត្ត​ព​លិ​ក​ខេត្តសៀមរាប​ដណ្តើមបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១ រីឯ​ខេត្តព្រៃវែង​ទទួលបាន​មេដាយប្រាក់​១ ខណ​ខេត្តកំពត​ទទួលបាន​មេដាយ​សំរឹទ្ធ​១៕  










Tag:
 គុន​ល្បុក្កតោ​
  កីឡា​ជាតិ​លើក​ទី​២
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com