កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo និង Messi ប្រើ​យន្តហោះ​ថ្លៃ​ជាងគេ ក្នុងចំណោម​កំពូល​កីឡាករ​ទាំង​១០
03, Jun 2018 , 8:39 pm        
រូបភាព
 
​កីឡាបាល់ទាត់​ជា​វិស័យ​កីឡា​ដែល​ពេញនិយម​និង​មាន​អ្នកគាំទ្រ​ច្រើនជាងគេ​លើ​លោក​។ កីឡាករ​បាល់ទាត់​រូប​ណា​ដែលមាន​ឈ្មោះ​ល្បី​តែងតែ​ទទួលបាន​ការគាំទ្រ​ច្រើន​នៅ​ជុំវិញ​ពិភពលោក ហើយ​អាច​រកប្រាក់​បាន​ច្រើន​នៅពេល​ពួកគេ​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្លិប និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។​



​តម្លៃ​ខ្លួន និង​ប្រាក់បៀវត្ស​ដ៏​ច្រើនសន្ធឹក បាន​នាំ​ឲ្យ​ពួកគេ​ក្លាយជា​សេដ្ឋី​មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ហើយ​អាច​ចំណាយ​ប្រាក់​ទាំងនោះ​លើ​សម្ភារ​ថ្លៃៗ​ជាដើម​។ 
 
​ដូចដែល​យើង​ធ្លាប់​ដឹង​ហើយ ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo និង Lionel Messi រួមទាំង​តារាបាល់ទាត់​ល្បីៗ​ជាច្រើន​ទៀត សុទ្ធតែ​ប្រើប្រាស់​របស់​មានតម្លៃ ដូចជា​ឡាន ភូមិគ្រឹះ​ធំ​ស្កឹមស្កៃ និង​យន្តហោះ​ជាដើម​ដើម្បី​ជា​មធ្យោបាយ​ធ្វើដំណើរ​របស់​ពួកគេ​។​
 
​ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ www.thmeythmey.com នឹង​បង្ហាញ​មិត្ត​អ្នកអាន​អំពី​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​ទាំង​១០​រូប​ដែល​ប្រើប្រាស់​យន្តហោះ​ផ្ទាល់ខ្លួន (Private Jet) មានតម្លៃ​ថ្លៃៗ​បំផុត​។​
 
១- Cristiano Ronaldo ប្រើប្រាស់​យន្តហោះ Private Jet ម៉ាក Gulfstream G650 តម្លៃ ៦៥​លាន​ដុល្លារ​អាមេរិក​។ Gulfstream G650 ជា​ផលិតផល​របស់​អាមេរិក ដែល​អាច​ហោះហើរ​បាន​រយៈកម្ពស់ ១២.៩៦០​គីឡូម៉ែត្រ ជាមួយនឹង​ល្បឿ ៩៨២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
  
 
២- Lionel Messi ប្រើប្រាស់ Private Jet ម៉ាក Embraer Legacy 650 តម្លៃ ២៥.៩​លាន​ដុល្លារ​។ Embraer Legacy ផលិត​ក្នុងប្រទេស​ប្រេ​ស៊ី​ល ដែល​អាច​ហោះ​បាន​ក្នុង​រយៈកម្ពស់ ៦.០៦០​គីឡូម៉ែត្រ និង​មាន​ល្បឿន​លឿន​បំផុត ៨៣៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
   
 
៣- Zlatan Ibrahimović ប្រើប្រាស់​យន្តហោះ​ឯកជន​ម៉ាក Cessna Citation Longitude តម្លៃ ២៧​លាន​ដុល្លារ​។ នេះ​ជា​យន្តហោះ​ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក អាច​ហោះហើរ​បាន​កម្ពស់ ៦.៤៨២​គីឡូម៉ែត្រ និង​ល្បឿន ៨៨២​គី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
  
 
៤- Paul Pogba ប្រើប្រាស់ Private Jet ម៉ាក Gulfstream G280 តម្លៃ​២៤.៥​លាន​ដុល្លារ​។ យន្តហោះ​ឯកជន​នេះ​ផលិត​នៅ​ប្រទេស​អ៊ីស្រាអែល អាច​ហោះហើរ​បាន​រយៈកម្ពស់ ៦.៦៦៧​គីឡូម៉ែត្រ និង​មាន​ល្បឿ​ប​អតិប្បរមា ៩០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
  
 
៥- David Beckham ប្រើប្រាស់​ប្រភេទ​យន្តហោះ​ឯកជន​ម៉ាក Bombardier Challenger 350 តម្លៃ ២៦.៦​លាន​ដុល្លារ​។ ជា​ផលិតផល​របស់​បារាំង ដែល​អាច​ហោះ​ហើយ​បាន​កម្ពស់ ៥.៩០០​គីឡូម៉ែត្រ និង​មាន​ល្បឿ​ប​អតិប្បរមា ៨៤៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
  
 
៦- Neymar ប្រើប្រាស់ Private Jet ម៉ាក Embraer Legacy 450 មានតម្លៃ​២៥.៩​លាន​ដុល្លារ​។ ជា​យន្តហោះ​ផលិត​ក្នុងប្រទេស​ប្រេ​ស៊ី​ល អាច​ហោះហើរ​ក្នុង​កម្ពស់ ៤២៦០​គីឡូម៉ែត្រ និង​ល្បឿន ៨៦៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
  
 
៧- Wayne Rooney ប្រើប្រាស់ Private Jet ម៉ាក Dassault Falcon 900LX តម្លៃ ២០​លាន​ដុល្លារ​។ យន្តហោះ​នេះ​ផលិត​ក្នុងប្រទេស​បារាំង ដែល​អាច​ហោះហើរ​បាន​រយៈកម្ពស់ ៤.៧៥០​គីឡូម៉ែត្រ និង​ល្បឿន​របស់​វា​លឿន​បំផុត​រហូតដល់ ៩៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
  
 
៨- Gareth Bale ប្រើប្រាស់​យន្តហោះ​ឯកជន​ម៉ាក Cessna Citation XLS តម្លៃ ១៣​លាន​ដុល្លារ​។ នេះ​ជា​យន្តហោះ​ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក អាច​ហោះ​បាន​ក្នុង​កម្ពស់​ខ្ពស់បំផុត ២.១០០​គីឡូម៉ែត្រ និង​ល្បឿន ៨១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
  
 
៩- Karim Benzema ប្រើប្រាស់​យន្តហោះ​ឯកជន ម៉ាក Cessna Citation CJ4 តម្លៃ ១១​លាន​ដុល្លារ​។ ជា​ផលិតផល​របស់​អាមេរិក​ដែល​អាច​ហោះហើរ​បាន​រយៈកម្ពស់ ២.១៦៥​គីឡូម៉ែត្រ និង​ល្បឿន ៨៣៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

 
១០- Alexis Sanchez ប្រើប្រាស់ Private Jet ម៉ាក Gulfstream G300 តម្លៃ ៩.៤៥​លាន​ដុល្លារ​។ យន្ត​នេះ​ផលិត​នៅ​សហរដ្ឋអាមេរិក​ដែល​អាច​ហោះ​បាន​ក្នុង​រយៈកម្ពស់ ៧.៨១៥​គីឡូម៉ែត្រ និង​ល្បឿន​ខ្ពស់បំផុត ៩៣៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕
 
 

  

Tag:
 ​បាល់ទាត់​
  យន្តហោះ​ឯកជន
© រក្សាសិទ្ធិដោយ thmeythmey.com