កីឡាអន្តរជាតិ
អន្តរជាតិ
Umtiti គោលដៅ​ទិញ​ចូល​របស់ Mourinho បន្ត​កុងត្រា​៥​ឆ្នាំ​ទៀត​នៅ Barca
04, Jun 2018 , 9:59 pm        
រូបភាព
​ខ្សែការពារ​កណ្ដាល Samuel Umtiti បាន​យល់ព្រម​បន្ត​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២៣ ជាមួយ​ម្ចាស់​ជើងឯក La Liga របស់​អេ​ស្ប៉ា​ញ FC Barcelona​។​



​ខ្សែការពារ​សញ្ជាតិ​បារាំង វ័យ​២៤​ឆ្នាំ​រូបនេះ កំពុងស្ថិត​ក្នុង​បញ្ជី​ទិញ​ចូល​របស់លោក Jose Mourinho ដើម្បី​យកទៅ​ពង្រឹង​នៅ​តំបន់​ការពារ​របស់ Manchester United រដូវ​កាល​ក្រោយ​។ តែ​យ៉ាង Umtiti ដែល​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​យកមក​កាន់​ទឹកដី Nou Cam ពី Lyon កាលពី​ឆ្នាំ​២០១៦ បាន​យល់ព្រម​ត​កិច្ចសន្យា​រយៈពេល ៥​ទៀត​ទៅហើយ​។​

Umtiti ដែល​រក​គ្រាប់​បាល់​ដំបូង​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុង​ជ័យជម្នះ ៣-១ លើ​ក្រុម​អ៊ីតាលី ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កំដៅ​សាច់ដុំ​ត្រៀម​ទៅ World Cup នៅ​រុស្ស៊ី ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​របស់​អ្នកចាត់ការ​ទូទៅ Ernesto Valverde ៨៨​ប្រកួត និង​ឈ្នះ​ពានរង្វាន់ La Liga មួយ​លើក រួមទាំង Copas del Rey ២​ដង​៕



Tag:
 ​បាល់ទាត់​
  Samuel
  Umtiti
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com