អត្ថបទពាណិជ្ជកម្ម
អបអរសាទរ iOne សម្ពោធ​សាខា​ទី​៥ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី​
04, Jun 2018 , 5:11 pm        
រូបភាព
ដោយ:
​ហាង iOne ដែលជា​ភ្នាក់ងារ​លក់​ធំ​បំផុត​របស់ Apple ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បើកសម្ពោធ​ជា​ផ្លូវការ​សាខា​ថ្មី​របស់ខ្លួន នៅ​ទីតាំង​ជាន់​ទី​១ នៃ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​២ សែន​សុខ​ស៊ី​ធី​។ ក្នុង​កម្មវិធី​សម្ពោធ​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​២ ខែមិថុនា ដោយមាន​ការចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​ភ្ងៀ​វ​កិត្តិយស និង​អ​ថិ​តិ​ជន​ដែល​តែងតែ​គាំទ្រ គ្រប់​ផលិតផល​របស់​ហាង iOne​។

​នេះ​ជា​សាខា​ទី​៥​ហើយ របស់ iOne នៅ​កម្ពុជា ដោយ​ដោយសារតែ​ក្រុមហ៊ុន iOne ចង់​ផ្តល់​ភាពងាយស្រួល ដល់​អតិថិជន​របស់​ខ្លួន ក្នុងការ​ស្វែងរក​ទិញ​នូវ​ផលិតផល​ម៉ាក Apple  ក៏ដូចជា​គ្រឿង Accessories ម៉ាក​ល្បីៗ​ជាច្រើន ដែលមាន​ការធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន និង​ជឿ​ទុកចិត្តបាន​ផងដែរ​។​


 
​អ្វីដែល​គួរកត់សម្គាល់ នាឱកាស​បើកសម្ពោធ​សាខា​ថ្មី​នេះ  ក៏មាន​ក្រុម​អ្នកគាំទ្រ​របស់ iOne ជាច្រើន​បាន​ឈរ​តម្រង់​ជួរ រង់ចាំ តាំងពី​ម៉ោង ៣ ទាបភ្លឺ​ម្ល៉េះ​។ ចំណែកឯ ថ្ងៃទី​២ អតិថិជន​ចំនួន ១៥ នាក់​ដំបូង ដើម្បី​រង់ចាំ​ទទួលយក​នូវ​ការ ផ្តល់ជូន​ពិសេស​ពី​ហាង iOne ជាមួយនឹង​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ ៥០​ភាគរយ សម្រាប់​ផលិតផល​ម៉ាក Apple លើកលែងតែ កុំ​ព្យូ​រ​ទ័​រ MAC និង Premium Accessories ម៉ាក​ល្បីៗ​ជាច្រើន​ទៀត​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com