អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា សម្ពោធ​រថយន្ត​តូយ៉ូតា Rush ស៊េរី​ថ្មី​២០១៩ តម្លៃ​ត្រឹម​៣៥៥០០ ដុល្លារ​ជាមួយ​សមត្ថភាព​ដ៏​អស្ចារ្យ​
04, Jun 2018 , 6:19 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន តូយ៉ូតា  (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុម​ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ លើ​ផលិតផល​យានយន្ត និង​គ្រឿងបន្លាស់ ម៉ាក​តូយ៉ូតា បាន​ប្រារព្ធ​ពិធី​សម្ពោធ រថយន្ត​តូយ៉ូតា Rush ស៊េរី​ថ្មី ២០១៩ កាលពី​ថ្ងៃទី ៣ ខែ មិថុនា នា​សណ្ឋាគារ​សុខា​ភ្នំពេញ​។ កម្មវិធី​ដ៏​អស្ចារ្យ​មួយ​នេះ ប្រព្រឹត្តិ​ឡើង​ក្រោម​អធិបតីភាព របស់លោក​ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) ព្រមទាំង​វត្តមាន​ថ្នាក់ដឹកនាំ​ដទៃទៀត ក៏ដូចជា​ការ​អ​ញ្ចើ​ញ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាច្រើន​ផងដែរ​។​

​លោក​ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​នោះ​ថា ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) មាន​មោទនភាព ក្នុងការ​នាំយក រថយន្ត​តូយ៉ូតា Rush ស៊េរី​ថ្មី ២០១៩​នេះ ចូលក្នុង​ទីផ្សារ​កម្ពុជា​ជា​លើកដំបូង​។ លោក ឧកញ៉ា គង់ នួន បន្ថែមទៀត​ផងដែរ​ថា​៖ « រថយន្ត​តូយ៉ូតា Rush ស៊េរី​ថ្មី ២០១៩ គឺជា​ប្រភេទ​រថយន្ត Mini SUV ដែល​ផលិតឡើង ក្រោម​ការយកចិត្តទុកដាក់ របស់​ក្រុមហ៊ុន តូយ៉ូតា ក្នុងការ​អភិវឌ្ឍន៍ កែច្នៃ និង​ធ្វើឱ្យ​រថយន្ត​តូយ៉ូតា Rush ស៊េរី​ថ្មី ២០១៩ នេះ មាន​ភាពប្រសើរឡើង ទាំង​បច្ចេកវិទ្យា គុណភាព សុវត្ថិភាព និង​ផាសុកភាព​»​។



«​ក្រុមហ៊ុន តូយ៉ូតា នឹង​ខិតខំ​រក​អ្វីដែល​ថ្មី និង​កាន់តែ​ពិសេស ជូន​ដល់​អតិថិជន ដែល​គាំទ្រ ក្រុមហ៊ុន តូយ៉ូតា កន្លងមក​។ រថយន្ត​Rush ស៊េរី​ថ្មី ២០១៩ ពិតជា​សក្តិសម​ឥតខ្ចោះ សម្រាប់​ការប្រើប្រាស់ ជាពិសេស​សម្រាប់​គ្រួសារ បែប​សម័យថ្មី ដែល​អ្នក​គ្រប់គ្នា​ប្រាថ្នា​ចង់បាន​។ កាន់តែ​ពិសេស​នោះ ក្រុមហ៊ុន​ក៏បាន​ផ្ដល់ជូន នូវ​តម្លៃ​ពិសេស សម្រាប់​រថយន្ត​ស៊េរី​ថ្មី​នេះ ដើម្បី​លើកស្ទួយ​ជីវភាព សុវត្ថិភាព ប្រជាជន​កម្ពុជា​»​។ នេះ​ជាការ​បន្ថែម​របស់ ប្រធាន​ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) លោក​ឧកញ៉ា គង់ នួន​។

​គួរ​រំលឹក​ផងដែរ​ថា Rush ស៊េរី​ថ្មី ២០១៩ នេះ ត្រូវបាន​រចនា​មក​ដោយ​ប្រណីតភាព និង ផាសុកភាព ដែល​គួរ​ជាទី​ទាក់ទាញ​។ ផ្នែក​ខាងមុខ បំពាក់​អំពូល LED ភ្ចា​ប់​ជាមួយនឹង​ប្រព័ន្ធ​បិទ និង​បើកភ្លើង ដោយ​ស្វ័យប្រវត្តិ រំលេច​ឡើង​នូវ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ Daytime Running Light ជួយ​សន្សំសំចៃ សម្រាប់​ប្រើប្រាស់​នៅពេល​ថ្ងៃ និង​ជួយ​អ្នកដំណើរ​ដទៃទៀត ឆាប់​មើលឃើញ និង​បង្កើត​សុវត្ថិភាព​រាល់​ការធ្វើដំណើរ​ម្ដងៗ​។ ផ្នែក​ខាង​ក្រោ បំពាក់​ដោយ​អំពូល LED គួបផ្សំ​ការ​រចនា កោង​ខ្យល់​ខាងក្រោយ​បែប​ស្ព័​រ (SPORT) កាន់តែ​រំលេច​នូវ​សោភ័ណភាព​ទ្វេដង​។ ដំបូល​រថយន្ត ភ្ជាប់​ជាមួយ​ភាព​ស៊ីវីល័យ (Build-in Roof Rail) ព្រមទាំង​អង់​តែ​ន​វិទ្យុ ទម្រង់​ជា​ព្រុយ​ត្រី (Shark Fin) ដែល​អាច​ចាប់យក​រលកសញ្ញា កាន់តែច្បាស់​ល្អ​។



​ក្រឡេក​មក​មើល​ខាងក្នុង​រថយន្ត​វិញ គឺមាន​ភាព​ធំ​ទូលាយ និង​ទាក់ទាញ ដោយមាន​កៅអី​ចំនួន ៧​ហើយ ជួរ​ទី​២ និង​ទី​៣ សុទ្ធសឹងតែ​អាច​បត់​បានជា​រាង​អក្សរ L និង​អាច​បត់​ចុះ​បាន​គ្រប់ពេល​ទៅតាម​តម្រូវការ ដែឡ​នេះ​ពិតជា​សក្តិសម សម្រាប់​ការប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​។ កាន់តែ​ទំនើប​ទៀត​នោះ ម្ចាស់​រថយន្ដ​នេះ នឹងមាន​ភាពងាយស្រួល ជាមួយ​ប្រព័ន្ធគ្រប់គ្រង​សំឡេង និង​បញ្ជា ផ្លាស់ប្ដូរ ស្ថិតនៅលើ​ចង្កូត ដែល​អាច​ឲ្យ​យើង​លើក​ទូរស័ព្ទ​បាន​ផងដែរ​។ ជាមួយ​ប៊ូ​តុង Start/stop កាន់តែ​ផ្ដល់​ភាពងាយស្រួល​ថែមទៀត ក្នុងការ​បញ្ឆេះ និង​ពន្លត់​ម៉ាស៊ីន​។ ការបំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប  DVC Touch Screen ដែល​បំពាក់​ក្នុង​រថយន្ត អាច​ភ្ជាប់​ប្រព័ន្ធ Bluetooth ជាមួយ​ឧបករណ៍​បំពង​សំឡេង​ចំនួន ៨ កន្លែង សាក​ថ្ម​ទូរស័ព្ទ ៣ ព្រមទាំង​កន្លែង​ដាក់​ដប​ទឹក រហូតដល់ ១៣ កន្លែង​ផ្សេងៗ​ទៀត​។ ចំណែកឯ​ម៉ាស៊ីនត្រជាក់​បំពាក់​ទាំង​ខាងមុខ និង​ខាងក្រោយ និង​ប្រព័ន្ធគ្រប់គ្រង​ដោយ​ស្វ័យប្រវត្តិ​ផងដែរ​។​



​រថយន្ត​ដែលមាន​តម្លៃ​ត្រឹមតែ ៣៥៥០០ ដុល្លា​ត​នេះ ក៏​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ជាច្រើន ដូចជា កាមេរ៉ា​ក្រោយ​ជាមួយ Sensor ដែល​ជួយផ្ដល់​សុវត្ថិភាព ក្នុងពេល​ចូល​ចំណត ប្រព័ន្ធ​បើកបរ ពេល​ឡើង​ចំណោត (HAC) ពោង​សុវត្ថិភាព​៨ ប្រព័ន្ធ​គ្រប់​គ្រង់​លំនឹង​(VSC) ។ តូយ៉ូតា Rush ស៊េរី​ថ្មី ២០១៩ ក៏​បំពាក់​ផងដែរ ប្រព័ន្ធគ្រប់គ្រង​ទំនាញ​សកម្ម (TRC) ប្រព័ន្ធ​បែងចែក​កម្លាំង​សម្ពាធ​ហ្វ្រាំង (EBD) និង​ប្រព័ន្ធ​ហ្វ្រាំង (ABS)​។ រថយន្ត​តូយ៉ូតា Rush ស៊េរី​ថ្មី ២០១៩​នេះ មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស ដូចជា ពណ៌​ក្រហម ស ទឹកប្រាក់ ឈាមជ្រូក ខ្មៅ និង ពណ៌​ត្នោត​។​

​លោកអ្នក​ក៏​អាច​បង់​រំលស់ រថយន្ត​តូយ៉ូតា Rush ស៊េរី​ថ្មី ២០១៩​នេះ ឬ​ម៉ូ​ដែល​ផ្សេងៗ របស់​ក្រុមហ៊ុន តូយ៉ូតា  (​ខេ​ម​បូ​ឌា​)  ជាមួយ​ក្រុមហ៊ុន​តូ​យ៉ួ​តា កម្ពុជា ហ្វា​យ​នែ​ន ដែលជា​ដៃគូ​ផ្ដាច់មុខ ក្នុងការ​ផ្ដល់ជូន​នូវ​សេវា​បង់​រំលស់ រថយន្ដ​ប្រក​ដោយ​ទំនុកចិត្ត ភាពងាយស្រួល និង​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com