អត្ថបទពាណិជ្ជកម្ម
​បាយ​ឆា​គីម​ឈី​ពិសេស នៅ​ផាក​កាហ្វេ​ល្បី​ឆ្ងាញ់ ញ៉ាំ​បោស​ចាន​
05, Jun 2018 , 11:13 am        
រូបភាព
​តើ​លោក​អ្នកដឹង​ទេ នៅ​គ្រប់​សាខា​ផាក​កាហ្វេ​ទាំង​១២​កន្លែង នៅក្នុង​ទីក្រុង​ភ្នំពេញ តែងតែ​មានមុខ​អាហារ​ថ្មីៗ រសជាតិ​ឈ្ងុយឆ្ងាញ់ ប្លែក​មាត់ ពីមួយ​ខែ ទៅមួយ​ខែ ដើម្បី​បម្រើ​ជូន​អតិថិជន មិន​ឲ្យ​ជិនណាយ​។ សម្រាប់​ខែមិថុនា​នេះដែរ ផាក​កាហ្វេ បាន​ចេញលក់​នូវមុខ​អាហារ​ថ្មី​ប្រចាំខែ​គឺ បាយ​ឆា​គីម​ឈី​ពិសេស  ដែល​ផ្សំ​គ្រឿង​យ៉ាង​ពិសេស ហើយនឹង​ធ្វើ​ឲ្យ​លោកអ្នក​រំជួលចិត្ត​ជាមួយ​រសជាតិ​ថ្មី​នេះ​។

​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង ពី​ផ្នែក​ចុងភៅ​ប្រចាំ​ផាក​កាហ្វេ ម្ហូប​ថ្មី​នេះ បាន​ផ្សំ​គ្រឿង​យ៉ាង​ពិសេស​ដោយ​បញ្ចូល​គ្រឿងទេស​ផ្សេងៗ មានដូចជា សាច់​បេន​ខេន​, គីម​ឈី​ល្អ​លេខ​មាន​១​ផលិត​ដោយ​អនាម័យ​ខ្ពស់​, ពងមាន់​កសិកម្ម​ល្អ​លេខ​១, សាឡាដ​ស្រស់ៗ​ចម្រុះ​គ្នា ដែលមាន​ទឹក​ស៊ុប​ល្ង​, សា​រ៉ា​យ​សមុទ្រ​ក្រៀម​។  ជាពិសេស​នោះ បាយ​ដែល​យកមក​ឆា​ជូន​លោកអ្នក គឺជា​បាយ​ដាំ​ពី​អង្ករ​ទន់ល្មើយ ពី​ខេត្តបាត់ដំបង​យើង រួមទាំង​ការ​ចម្អិន​ដោយ​យកចិត្តទុកដាក់ ជាមួយ​ការលាង​សម្អាត​បន្លែ​ជាមួយ​ទឹក​កម្ចាត់​គីមី ព្រោះថា​ផាក​កាហ្វេ គឺជា​ភោជនីយដ្ឋាន​ប្រចាំ​ប្រទេស​កម្ពុជា​ដំបូង​គេ​បង្អស់​មួយ ដែល​បម្រើ​ជូន​អាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ មាន​ផាសុកភាព និង​មិន​ប្រើ​ប៊ីចេង​។



​ក្រៅពីនេះ ផាក​កាហ្វេ ក៏បាន​យកចិត្តទុកដាក់​ផងដែរ ក្នុងការ​ស្វែងរក​ផលិតផល​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​។ លោកអ្នក អាច​ស្វែងរក​រសជាតិ​អាហារ​ថ្មី​នេះ នៅ​គ្រប់​សាខា​ផាក​កាហ្វេ​ទាំង​១២ នៅក្នុង​រាជធានី​ភ្នំពេញ​។

​គួរ​រំលឹក​ផងដែរ​ថា ភោជនីយដ្ឋាន​ផាក​កាហ្វេ​សាខា​អ៊ី​អន​ម៉​ល​សែន​សុខ បាន​បើក​ដំណើរការ​សាកល្បង ចាប់តាំងពី​ថ្ងៃទី​២៩ ឧសភា ២០១៨​មក ដែលមាន​ទីតាំងនៅ​ជាន់​ទី​២ ទល់មុខ​រោងកុន Major ។ លោកអ្នក​អាច​រីករាយ​ជាមួយ​អាហារ កាហ្វេ​បែប​ខ្មែរ បែប​អ៊ីតាលី ភេសជ្ជៈ     ស្រស់ៗ​ជាច្រើន​មុខ ក្នុងតម្លៃ​សមរម្យ និង​បរិយាកាស​មាន​ផាសុកភាព​។ មិនតែប៉ុណ្ណោះ គឺជា​ទីកន្លែង​បង្កើន​មិត្តភាព ដៃគូ​ពាណិជ្ជកម្ម អាជីវកម្ម ការងារ​របស់លោក​អ្នក​ផងដែរ​៕





(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com