អត្ថបទពាណិជ្ជកម្ម
Huawei បង្ហាញ​រូបរាង និង​តម្លៃ ជើង​ខ្លាំង​បំពង​សំឡេង Huawei Y6 Prime 2018 មុន​ដាក់លក់​នៅ​កម្ពុជា​
05, Jun 2018 , 5:02 pm        
រូបភាព
ដោយ:
​ទីបំផុត​ក្រុមហ៊ុន Huawei  បញ្ចេញ​រូបរាង​ពិត​របស់​ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី ជើងឯក​បំពង​សំឡេង​តន្ត្រី​កម្សាន្ត Huawei Y6 Prime ហើយ​។ ស្មា​ត​ហ្វូ​ន​នេះ គ្រោង​ចេញលក់​លើ​ទីផ្សារ​កម្ពុជា នៅ​ថ្ងៃទី​១០ ខែមិថុនា ២០១៨ ខាងមុខនេះ ក្នុងតម្លៃ​ត្រឹមតែ ១៤៩ ដុល្លារ​ប៉ុណ្ណោះ ជាមួយនឹង​ការ​ថែម​កាដូ​ដ៏​សន្ធឹកសន្ធាប់​។

​លោក Jeff Yang នាយក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍​ដូច្នេះ​ថា​៖«​អតិថិជន ដែល​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ជើងឯក​បំពង​សំឡេង​តន្ត្រី​កម្សាន្ត Huawei Y6 Prime ថ្ងៃនេះ​គឺ​តម្លៃ​វា​ត្រឹមតែ​១៤៩​ដុល្លារ មានការ​ថែម​ដប​ទឹក ស៊ីម​កាត​ស្មា​ត​ជាមួយនឹង​កញ្ចក់​ធំ​ហ្មង ៤​សប្តាហ៍​»​។

Huawei Y6 Prime ២០១៨ ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត បំពាក់​អេក្រង់​លាត​ទំហំ ៥.៧’’ ដែលមាន​កម្រិត​បង្ហាញ HD+ HUAWEI FullView Display ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង​។ ចំណែកឯ RAM វិញ មាន​ទំហំ ២GB និង ROM ១៦GB ថែមទាំង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​ខាងក្រៅ ដល់​ទៅ ២៥៦GB ផងដែរ​។ 



​និយាយ​ពី​ថ្ម​វិញ ក៏​មិន​ណ​យ​ដែរ​។ ថ្ម Huawei Y6 Prime ២០១៨ មាន​ទំហំ ៣,០០០mAh ដំណើរការ​ដោយ Android ៨.០ +EMUI ៨.០ CPU Qualcomm ៨៩១៧​។ កាន់តែ​ពិសេស​ទៀត​នោះ Huawei Y6 Prime ២០១៨ មាន​កាមេរ៉ា​ក្រោយ​ទំហំ ១៣MP មាន​សមត្ថភាព​ផ្តិត​យក​រូបភាព​ច្បាស់​ស្អាត​ល្អ បើ​ប្រៀបធៀប​នឹង​ស្មា​ត​ហ្វ​ន​ដទៃ ដែលមាន​តម្លៃ​ប្រហែល​គ្នា​។ រីឯ​កាមេរ៉ា​ខាងមុខ​វិញ មាន​ទំហំ ៨MP ជាមួយនឹង Selfie Tonning Flash ដែល​អាច​ថតរូប​បាន​ស្អាត​ល្អ ជាពិសេស អាច​រីករាយ​ថតរូប​ជាមួយនឹង​កញ្ចក់ AR lens (​ដែលមាន​ផ្លាស់ប្តូរ​ផ្ទៃ​ខាងក្រោយ Background) តាមចិត្ត​ចង់​។ រូបភាព​បែប​កំប្លែងៗ​តាមរយៈ Effect រួមទាំង​កម្មវិធី Multiple Photo Taking Mode ទ្រទ្រង់​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ និង​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ជំនា​ន់ទី​៤ ៤.០ រហ័ស​ទាន់​ចិត្ត និង​ពិតជា​ធ្វើ​ឲ្យ​អ្នក​ដកចិត្ត ចេញពី​ស្មា​ត​ហ្វូ​ន​នេះ មិនបាន​ឡើយ​។​

​កាន់តែ​អែម Huawei Y6 Prime ២០១៨ មាន ៣ Slots អាចដាក់​ស៊ីម​បាន​ពីរ និង Micro SD card ១ (256G), បំពាក់​មក​នូវ Powerful Speaker ដែល​អាច​ស្តាប់​តន្ត្រី បទ​ចម្រៀង ច្រៀង​ខារ៉ាអូខេ ច្បាស់​ឮ​ខ្លាំង​។ ជាពិសេស លោកអ្នក​អាច​ដំឡើង​សំឡេង​រហូតដល់​ទៅ ៨៨ dB ខ្លាំង​ជាង​ទូរ​សព្ទ​ដទៃ​ជាង ៥០​ភាគរយ ពុំ​ចាំបាច់​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​បន្ថែម​នោះទេ​។​



​សរុបមក ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី Huawei Y6 Prime ២០១៨ គឺជា​ជម្រើស​ដ៏​ល្អ សម្រាប់​អ្នក​ចូលចិត្ត​ស្តាប់​តន្ត្រី Live Music និង​ច្រៀង​ខារ៉ាអូខេ​។ ស្មា​ត​ហ្វូ​ន Huawei Y6 Prime ២០១៨ មានតម្លៃ​សមរម្យ​ត្រឹមតែ ១៤៩​ដុល្លារ និង​មាន​បី​ពណ៌​សម្រាប់​ជ្រើសរើស គឺ ពណ៌​ខៀវ ខ្មៅ និង​មា​។ ត​ហ្វូ​ន Huawei Y6 Prime ២០១៨ នឹង​មកដល់​ទីផ្សារ​កម្ពុជា នៅ​ថ្ងៃទី​១០ ខែមិថុនា​ឆាប់ៗ​ខាងមុខនេះ ជាមួយនឹង​កាដូ​ថែម​ដ៏​សន្ធឹកសន្ធាប់​។ សម្រាប់​ពត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​ហាង​លក់​ទូរ​សព្ទ ដែល​ស្លាក​សញ្ញា រ​ឬ បុគ្គលិក​លក់ Huawei​។​

​អំពី​ស្មា​ត​ហ្វូ​ន Huawei
​បច្ចុប្បន្ន​ស្មា​ត​ហ្វូ​ន ដែល​កំពុង​លក់ដាច់​ខ្លាំង​រួមមាន Huawei P20 (៦៨៩ ដុល្លារ​), Huawei P20 Pro (៨៥៩ ដុល្លារ​), Huawei Mate10 Pro (៨៤០​ដុល្លារ​), Huawei nova 3e (៣២៩ ដុល្លារ​), Huawei nova 2i (២៩៩ ដុល្លារ​) និង​Huawei Y9 2018 (២៤៩ ដុល្លារ​), Huawei Y7 Pro 2018 (១៨៩ ដុល្លារ​), Y6 II (១៤៩ ដុល្លារ​), Y3 2017 3G (៨៩ ដុល្លារ​), Y3 2018 4G (៩៩ ដុល្លារ​), Huawei T3 7 RAM 1 GB, ROM 8G (៩៩ ដុល្លារ​), Huawei T3 7 RAM 2GB, ROM 16GB (១៤៥ ដុល្លារ​)​។​
Huawei ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី 79th ជា​ម៉ាក​ដែលមាន​តម្លៃ​បំផុត ក្នុង​ទស្សនា​វ​ដ្តី Forbes ។​








 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ http://consumer.huawei.com
​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh
Facebook: www.facebook.com/huaweimobilekh

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com