អត្ថបទពាណិជ្ជកម្ម
CCI ផ្តល់​អាហារូបករណ៍​លើ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការរាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​
06, Jun 2018 , 2:29 pm        
រូបភាព
ដោយ:
​វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា (CCI) សហការ​ជាមួយ​វិទ្យាស្ថាន​សារព័ត៌មាន​ភូមា (MJI) គាំទ្រ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ប្រទេស​ស៊ុយ​អ៊ែត (SIDA) តាមរយៈ​វិទ្យា​ស្ថានប្រព័ន្ធ​ផ្សព្វផ្សាយ Fojo នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ខ្លី​មួយ​ស្ដីពី «​ការរាយការណ៍​ព័ត៌មាន​អំពី​បម្រែបម្រួល​អាកាសធាតុ​ក្នុង​យុគសម័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​»​។ វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំឡើង​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន ស្តីពី​ការ​បម្រែបម្រួល​អាកាសធាតុ ឲ្យ​កាន់​តែមាន​ភាពទូលំទូលាយ និង​សុ​ក្រិត​។

​វគ្គ​បណ្ដុះបណ្ដាល ដ៏​មាន​សារៈសំខាន់​នេះ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​២២ ខែមិថុនា​នេះ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។  ការសិក្សា​ក្នុង​ថ្នាក់ ចាប់ផ្តើម​ពីថ្ងៃ​ទី​២២ ដល់ទី​២៤ ខែមិថុនា រៀងរាល់ថ្ងៃ សុក្រ ដល់​ថ្ងៃអាទិត្យ និង​ពីថ្ងៃ​២៩ ខែមិថុនា ដល់​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨​។ រីឯ​ការអនុវត្ត​សរសេរ​អត្ថបទ​ជាក់ស្ដែង គឺ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨​។

​សិក្ខាកាម​ដែល​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​នេះ នឹងសិក្សា​ទៅលើ​ប្រធានបទ​៤ សំខាន់ គឺ ទី​១. ការសរសេរ​អត្ថបទ​ទាក់ទង​នឹង​បរិស្ថាន និង​ការ​បម្រែបម្រួល​អាកាសធាតុ​។ ២. ចំណេះដឹង​ទាក់ទង​នឹង​បរិស្ថាន និង​ប្រែប្រួល​ការ​បម្រែបម្រួល​អាកាសធាតុ​។ ៣. របៀប​សរសេរ​ព័ត៌មាន​តាម​ប្រព័ន្ធ Online និង​ទី​៤.​យល់ដឹង​ពី​គោលការណ៍ នៃ​ការសរសេរ​ព័ត៌មាន និង​ក្រមសីលធម៌​ផ្សព្វផ្សាយ​។​

​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ដ៏​ពិ​សេសមួយ​នេះដែរ អ្នកចូលរួម​នឹង​ទទួលបាន​វិញ្ញាបនបត្រ ពី​វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា (CCI)  ឱកាស​បាន​រៀនសូត្រ​ពី​បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ​ជាមួយ​សាស្ត្រាចារ្យ និង​អ្នកជំនាញ​ជាច្រើន​។ សិក្ខាកាម​ទាំងអស់ ក៏​នឹង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​សម្រាប់​ការសិក្សា​នេះ​ផងដែរ​។​
​បេក្ខជន​ដែល​អាចដាក់​ពាក្យ​ចូលរៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវមាន​លក្ខខណ្ឌ​ដូចខាងក្រោម​៖
១. ជា​អ្នកសារព័ត៌មាន ឬ​អ្នក​បម្រើការ​ក្នុង​វិស័យ​ព័ត៌មាន និង​ទំនាក់ទំនង​។​
២. ត្រូវមាន​ការបញ្ជាក់​ពី​ស្ថាប័ន និង​កា​អះអាង​ពីសា​ម៉ី​ជន ថា​នឹង​ចូលរៀន​ឲ្យ​បាន​ទៀងទាត់​តាម​លក្ខខណ្ឌ និង​តម្រូវការ​របស់​វគ្គប​ណ្ដុះ​បណ្ដាល​។​
៣. ធ្លាប់​សរសេរ ឬ​ផលិត​ឯកសារ​ព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កន្លងមក​។​






បេក្ខជន​អាច​ទាញយក​ពាក្យស្នើសុំ​ចូលរៀន វគ្គ​បណ្ដុះបណ្ដាល​តាមរ​យៈ​គេហទំព័រ http://www.ccicambodia.org/https://bit.ly/2KT6yfS ដើម្បី​បំពេញ និង​ផ្ញើ​មកកាន់​៖[email protected] ឬ​មក​ដាក់ពាក្យ​ដោយផ្ទាល់​នៅ​វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា (CCI) តាមរយៈ​អាសយដ្ឋាន​៖ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មហាវិថី​សហព័ន្ធ​រុស្សី ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម ទាក់ទង​លេខ​ទូរស័ព្ទ​លេខ ០១៥ ៧៧០ ៩៩៩/ ០៩៩ ៧៧០ ៩៩៩ ឬ​តាមរយៈ​អ៊ី​ម៉ែ​ល [email protected]
ឈប់ទទួលពាក្យថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១២:០០ ថ្ងៃត្រង់។

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com