អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត ឧបត្ថម្ភ​ភួយ​ធ្វើ​ពី​ដប​ប្លា​ស្ទិ​ក ដល់​អង្គការ​មូលនិធិ​កុមារ​កម្ពុ​ជានា​ថ្ងៃ​ទិវា​បរិស្ថាន​ពិភពលោក​
06, Jun 2018 , 3:41 pm        
រូបភាព
​ដើម្បី​អបអរសាទរ​ទិវា​បរិស្ថាន​ពិភពលោក ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត បានផ្តល់​ភួយ ដែល​ជួយ​ដល់​បរិស្ថាន (​ភួយ​ធ្វើ​ពី​ដប​ប្លា​ស្ទិ​ក​) ចំនួន​៤០ ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ពួកគេ ទៅកាន់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ដែលជា​អង្គការ​មួយ​ផ្តល់ជូន​នូវ​សេវាកម្ម​អប់រំ និង​សហគមន៍ ដល់​កុមារ និង​គ្រួសារ​កម្ពុជា​រាប់ពាន់នាក់​។​

​ភួយ​ដែល​ជួយ​បរិស្ថាន​នេះ ត្រូវបាន​ផលិត​ពី​ដប​ប្លា​ស្ទិ​ក​កែច្នៃ ១០០​ភាករយ​។ នា​ដំណាច់ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត នឹង​ជួយ​បំប្លែង​ដប​ប្លា​ស្ទិ​ក​ចំនួន ៨៨ លាន​ដប ពី​កន្លែង​ចាក់សំរាម ដែល​ស្មើនឹង​ទម្ងន់​នៃ​យន្តហោះ A380 ចំនួន ៤៤ គ្រឿង​។

​គួរ​បញ្ជាក់ដែរថា ភួយ​បរិស្ថាន ecoTHREAD™ នីមួយៗ ត្រូវបាន​ផលិត​ចេញពី​ដប​ប្លា​ស្ទិ​ក​ចំនួន ២៨​ដប ជាមួយនឹង​ការច្នៃប្រឌិត​ចុងក្រោយ​បំផុត ដប​ទាំងនោះ ត្រូវបាន​កែច្នៃ​ឡើងវិញ​ទៅជា​បន្ទះ​ប្លា​ស្ទិ​ក មុនពេល​ត្រូវបាន​បំប្លែង​ទៅជា​អំបោះ បង្កើត​សម្ភារ​ត្បាញ​ប៉ូ​លា​។ ភួយ​ដ៏​ល្អ​សម្រាប់​បរិស្ថាន​នេះ ត្រូវបាន​រចនា​ឡើង ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Buzz ដែលជា​អ្នកឯកទេស​ផលិតផល ដឹកជញ្ជូន​ទំនិញ​ឈានមុខ​គេ របស់​ពិភពលោក ហើយ​ជា​ផ្នែក​មួយ នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត ចំពោះ​ការច្នៃប្រឌិត​ផលិតផល និង​និរន្តរភាព​។​
 
​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​នេះដែរ ក្រុមការងារ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត នៅ​ប្រទេស​កម្ពុជា មានឱកាស​ជួប​សំណេះសំណាល ជាមួយ​លោក Nicky Ward ដែលជា​ប្រធាន​ជំនួយ របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា បុគ្គលិក និង​សិស្សានុសិស្ស CCF ។ មូលនិធិ​កុមារ​កម្ពុជា គឺជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ ដែល​បាន​ជួយ​យ៉ាងសកម្ម ដល់​កុមារ​ដែលមាន​ជីវភាព​ក្រីក្រ និង​មិនមាន​លទ្ធភាព​ទទួលបាន​ការអប់រំ​។​

​នេះ​មិនមែនជា​លើក​ទី ១ ឡើយ ដែល​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត បាន​ចូលរួម​ក្នុង​សកម្មភាព​លើកកម្ពស់​ការយល់ដឹង អំពី​បរិស្ថាន​។ ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត ក៏បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​លើកកម្ពស់​កា​រ​ការពារ​បរិស្ថាន​ដទៃទៀត នៅតាម​គោលដៅ​ហោះហើរ​ជាច្រើន​កន្លែង​ទៀត​។ ជាក់ស្តែង ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត បាន​ដំណើរការ​កម្មវិធី​ពណ៌​បៃតង​នៅលើ​ជើងហោះហើរ​រួចទៅហើយ ដោយមាន​ប្រើប្រាស់​កំប៉ុង​អាលុយមីញ៉ូម ដប​កែច្នៃ​ប្លា​ស្ទិ​ក​និង​ផលិតផល​ក្រដាស​ស្អាត ដូចជា​កាសែត ទស្សនា​វ​ដ្តី និង​កេស​ធំៗ ដែល​អាចធ្វើ​ទៅបាន​៕

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com