ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន សាណូ​ហ្វី កម្ពុជា ប្រកាសជា​ផ្លូវការ​​ពី​សម្បក​វេច​ខ្ចប់​ថ្មី​របស់​ឱសថ​ហ្វូ​ស​ហ្វា​លុយ​ហ្សែ​ល(Phosphalugel)ដល់​អតិថិជន​របស់ខ្លួន​
06, Jun 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ - ថ្ងៃទី​០៥ មិថុនា ២០១៨ - ក្រុមហ៊ុន សាណូ​ហ្វី កម្ពុជា បានប្រកាស​ជា​ផ្លូវការ អំពី​សម្បក​វេច​ខ្ចប់​ថ្មី​ឱសថ ហ្វូ​ស​ហ្វា​លុយ​ហ្សែ​ល (Phosphalugel) ក្រោម​ប្រធានបទ​«​ស៊ុប​ភើ P អ្នកក្លាហាន​ជួយ​ក្រពះ​» ដើម្បី​បញ្ជ្រាប​ការយល់ដឹង អំពី​ផ​លិ​ផល និង​ប្រសិទ្ធភាព របស់​ឱសថ​ក្នុងការ​ព្យាបាល​បញ្ហា​អាស៊ីត​ក្នុង​ក្រពះ ទៅកាន់​អ្នកជំនាញ​ថែទាំ​សុខភាព ប្រហែល​ជាង​២៥០​នាក់ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​
​ជាមួយ​វត្តមាន​ជាង​២០​ឆ្នាំ ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ឱសថ ហ្វូ​ស​ហ្វា​លុយ​ហ្សែ​ល (Phosphalugel) ទទួលបាន​ប្រជាប្រិយភាព ការគាំទ្រ និង​ការទទួលស្គាល់​យ៉ាងខ្លាំង ចំពោះ​ប្រសិទ្ធភាព ក្នុងការ​កាត់បន្ថយ​អាស៊ីត​ក្នុង​ក្រពះ ព្យាបាល​ក្រហាយ​ក្រពះ មិន​ស្រួល​ក្នុង​ក្រពះ និង​ឈឺ​ចុកសៀត​ណែន​ក្នុង​ក្រពះ​។ 
 
​អ្នកស្រី Sathirakawinskul Monsinee ប្រធាន​ប្រតិបត្តិ​ផ្នែក CHC ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​តាមរយៈ​ឱសថ ហ្វូ​ស​ហ្វា​លុយ​ហ្សែ​ល (Phosphalugel) យើង​មាន​គោលដៅ​បម្រើ​ជូន​ប្រជាជន​កម្ពុជា ដែលមាន​បញ្ហា​លើស​ជាតិ​អាស៊ីត​ក្នុង​ក្រពះ ទទួលបាន​សុខភាព​កាន់តែ​ល្អប្រសើរ​ឡើង និង​ជីវិត​ដ៏​ពេញលេញ​»​។​


 
​ហ្វូ​ស​ហ្វា​លុយ​ហ្សែ​ល (Phosphalugel) បានក្លាយ​ជា​ឱសថ​ផ្លូវការ របស់​ក្រុមហ៊ុន សាណូ​ហ្វី កម្ពុជា កាលពី​ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅ ដោយ​ស្ថិតក្រោម​ការចែក​ចាយ របស់​ក្រុមហ៊ុន អា​លី​យ៉ង់ ហ្វា​ម៉ា កាំ​បូដ (Alliance Pharma Cambodge – APC)​។​
 
​កិច្ចព្រមព្រៀង​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាល្លឺម៉ង់ Boehringer Ingelheim ចំពោះ​ផលិតផល​ឱសថ​ថែទាំ​សុខភាព​អ្នកប្រើប្រាស់ (Consumer Healthcare) ឬ​ឱសថ មិន​ត្រូវការ​វេជ្ជបញ្ជា មកកាន់​ក្រុមហ៊ុន សាណូ​ហ្វី បានធ្វើ​ឡើង​ដោយ​ជោគជ័យ កាលពី​ខែមករា ឆ្នាំមុន​។ 
 
​ផលិតផល​ឱសថ Phosphalugel, Lysopaine និង Bisolvon មាន​លក់​លើ​ទីផ្សារ​កម្ពុជា ដោយ​អតិថិជន​អាច​បញ្ជា​ទិញ​បាន ចាប់ពីពេលនេះ​តទៅ តាមរយៈ​ក្រុមហ៊ុន អា​លី​យ៉ង់ ហ្វា​ម៉ា កាំ​បូដ (APC) ដែលជា​ដៃគូ​ចែកចាយ របស់​ក្រុមហ៊ុន សាណូ​ហ្វី កម្ពុជា​៕
 
​អំពី​ក្រុមហ៊ុន សាណូ​ហ្វី កម្ពុជា 
​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ក្រុមហ៊ុន សាណូ​ហ្វី កម្ពុជា ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន​ថែរក្សា​សុខភាព​ពិភពលោក បាន​លះបង់​សម្រាប់​អតិថិជន បុគ្គលិក និង​ជាពិសេស​ចំពោះ​ប្រជាជន ដែល​ពឹងផ្អែក​ជា​រៀងរាល់ថ្ងៃ លើ​ផលិតផល​ឱសថ​របស់​យើង​។ ដោយ​ផ្តោត​សំខាន់​ទៅលើ​តម្រូវការ​របស់​អ្នកជំងឺ សាណូ​ហ្វី ប្តេជ្ញាចិត្ត​ផលិត​ឱសថ ឲ្យ​កាន់តែច្រើន តាមតែ​អាចធ្វើ​ទៅបាន សម្រាប់​ប្រជាជន​នៅ​គ្រប់​ទីកន្លែង និង​គ្រប់គ្នា​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ប្រជាជន​ល្អប្រសើរ​ឡើង គ្រប់ផ្នែក​នៃ​ការរស់នៅ​របស់​ពួកគេ​។​


 
​មាន​វត្តមាន និង​បទពិសោធន៍​ជាង​២៥​ឆ្នាំ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន សាណូ​ហ្វី កម្ពុជា គឺជា​ដៃគូ​ដ៏​ចម្បង រវាង​អ្នកជំនាញ​ថែទាំ​សុខភាព​ដូចជា​៖ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា ឆ្មប ហើយ​ក្រុមហ៊ុន​បានរៀបចំ​ព្រឹត្តិការណ៍​ជាច្រើន ដើម្បី​ផ្សព្វផ្សាយ អប់រំ និង​បង្កើន​ចំណេះដឹង ទាក់ទង​នឹង​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ​។​
 
​យើង​មាន​បេសកកម្ម​ដើម្បី​ធ្វើ​ឲ្យ​លទ្ធភាព​ក្នុងការ​ទទួលបាន​ឱសថ និង​តំហែទាំ​សុខភាព​កាន់តែ​ប្រសើរឡើង និង​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ ដល់​ជីវិត​ភាព​រស់នៅ​របស់​ប្រជាជន​កម្ពុ​ជាជាង ១៦​លាន នាក់​។






 
 (អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com