អត្ថបទពាណិជ្ជកម្ម
vivo គ្រោង​បញ្ចេញ​ស្មា​ត​ហ្វូ​ន Y85 ពណ៌​ខ្មៅ ដែលជា​សិស្ស​ប្អូន​របស់ V9 ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​
07, Jun 2018 , 9:52 am        
រូបភាព
​ក្រោយពី​ទទួលបាន​ជោគជ័យ​ខ្លាំង​លើ V9 រួចមក ពេលនេះ vivo ដែលជា​ពន្លក​ថ្មី នៃ​បដិវត្តន៍​របស់​ក្រុមហ៊ុនទូរស័ព្ទ​ក្នុងពេល​បច្ចុប្បន្ន បាន​បង្ហើប​ថា​ខ្លួន គ្រោង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី​មួយទៀត ឈ្មោះ Y85 ទៅក្នុង​ទីផ្សារ នៅក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។ vivo Y85 ជា​ស្មា​ត​ហ្វូ​ន​ដែល​រូបរាង និង​មុខងារ ស្រដៀង​ទៅនឹង​រៀមច្បង V9 របស់​វា​ដែរ ប៉ុន្តែ​សមត្ថភាព​របស់​វា​នៅមានកម្រិត ហើយ​តម្លៃ​របស់​វា​ក៏​ធូរ​ថ្លៃ​ជាង​ផងដែរ​។

Y85 ត្រូវបាន​វេច​ខ្ចប់​បានល្អ ជាមួយនឹង​ការ​រចនា​រូបរាង​ទាន់សម័យ ស្រស់ស្អាត និង​រឹងមាំ និង​ឡូយឆាយ​ផងដែរ នៅពេល​ដែលមាន​វា​មួយ នៅក្នុង​ដៃ​។ Y85 វា​ជា​ស្មា​ត​ហ្វូ​ន​ដែល vivo អះអាងថា មាន​សមត្ថភាព​ថតរូប​បានល្អ និង​បង្កើន​សម្រស់​សម្រាប់​ម្ចាស់​របស់​វា  (AI shot, Beauty is just for you)​។

​លើសពីនេះ វា​ក៏មាន​បំពាក់​មក​ជាមួយនឹង​លក្ខណៈសម្បត្តិ​មួយចំនួនទៀត​ដូចជា​៖
-​    ​មាន​អេក្រង់​ធំ​ទំហំ ៦.២២​អ៊ី​ញ ជា​ប្រភេទ IPS LCD 2.5D, Full-View ដែល​អាច​បង្ហាញ​កម្រិត​ភាពច្បាស់ HD+ (១៥២០ x ៧២០) ។
-​    ​មាន​វិមាត្រ ១៥៥.២១ x ៧៥.២៤ x ៧.៧mm និង​មាន​ទម្ងន់ 1១៥២g ។
-​    ​មាន​រ៉េ​ម​ទំហំ ៤GB និង​អង្គ​ផ្ទុក​ទិន្នន័យ ៣២GB + បន្ថែម​មេម៉ូរី​ខាងក្រៅ បាន​ដល់ ២៥៦GB ។
-​    ​មាន CPU Octa-Core ប្រភេទ Cortex-A53 រត់​បាន​ល្បឿន ១.៨ GHz និង GPU ជា​ប្រភេទ Adriano 506 ។
-​    ​មាន Chipset ជា​ប្រភេទ Snapdragon ៤៥០ និង​ដំណើរការ​ដោយ Android 8.1 (Oreo) ស្រោប​ខ្លួន​ដោយ FunTouch 4.0 ។
-​    ​មានមុខ​ងារ​ដោះ​សោរ ដោយ​ប្រើការ​សម្គាល់​មុខ (Face Access) ប្រើ​ស្នាម​ម្រាមដៃ (Finger Print) ព្រមទាំង​មានមុខ​ងារ Game mode ផ្តល់​ភាពងាយស្រួល​ដល់​អ្នក ក្នុង​ការលេង​ហ្គេម​ផងដែរ ។​
-​    ​វា​មាន​ថ្ម​ទំហំ ៣២៦០ mAh ។​
-​    ​កាមេរ៉ា​ក្រោយ​មាន​ពីរ​គ្រាប់ មួយ​មាន​ទំហំ ១៣MP និង​មួយទៀត​មាន​ទំហំ ២M​។​
-​    ​កាមេរ៉ា​មុខ​មាន​ទំហំ ៨MP ។
-​    ​មុខងារ​បន្ថែម មានដូចជា Perfect shot, AI Beauty, Portrait mode (​ប្រើ​បាន​គ្រប់​ស្ថានការណ៍ ប្រើ​បាន​មុនពេល​ថត និង​ក្រោយពេល​ថត​បាន​ផងដែរ​) និង​មាន​មុខងារ Ultra HD Photo (៥២MP) ក៏ដូចជា​មុខងារ​ចែក​អេក្រង់​ជា​ពីរ ជាដើម​។​

​ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នកទិញ Y85​នៅ ហាង​លក់​ដែលជា​តំណាង​ចែកចាយ​ផលិតផល vivo នៅ​ទូទាំងប្រទេស​កម្ពុជា អ្នកនឹង​ទទួលបាន​ស៊ីម​ស្មា​ត​លេខ​ធម្មតា ប្រសិនបើ​អ្នកទិញ Y85 នៅ smart shop អ្នកនឹង​ទទួលបាន​ស៊ីម​ស្មា​ត​លេខ​ពិសេស​។​

​សម្រាប់​លក្ខណៈសម្បត្តិ​លម្អិត លោកអ្នក​អាច​រក​ចាំ​ទស្សនា​វីដេអូ បង្ហាញ​ពី​លក្ខណៈសម្បត្តិ​របស់​វា ពី​ក្រុមការងារ ខេ​ម​បូរី​ផត ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com